សុងអ៊ី ក្នុងរឿង “សង្សារខ្ញុំជាមនុស្សភពផ្កាយ” ជាតារាស្រីមានទ្រព្យ ស្ដុកស្ដម្ភជាងគេនៅកូរ៉េ
ប្រិយមិត្តធ្លាប់ទស្សនាភាពយន្តភាគ
“សង្សារខ្ញុំជាមនុស្សភពផ្កាយ” ឬ “My Love from the Star”
ដែលកំពុងចាក់ផ្សាយលើកញ្ចក់ទូរទស្សន៍ហង្សមាស ប្រាកដជាបានស្គាល់
តួឯកស្រីឈ្មោះ សុងអ៊ី ដែលសម្ដែងដោយតារាសម្ដែងកូរ៉េ Jun Ji-hyun។
ក្នុងរឿងភាគថ្មីនេះ Jun Ji-hyun
សម្ដែងជាតួតារាល្បីជាងគេនៅកូរ៉េ ដែលទៅណាមកណាមានតែទស្សនិកជន
និងអ្នកកាសែតចោមរោមជុំជិត។
ដោយឡែកជីវិតក្រៅឆាករបស់តារា រូបនេះ ក៏មិនសូវខុសពីអ្វីដែលនាងសម្ដែងក្នុងខ្សែភាពយន្តប៉ុន្មានដែរ។ Jun Ji-hyun គឺជាតារាសម្ដែងស្រីល្បីជួរមុខម្នាក់របស់កូរ៉េ ហើយជាតារាស្រីម្នាក់ដែលមានទ្រព្យសម្បត្តិស្ដុកស្ដម្ភជាងគេនៅ កូរ៉េ ទៀតផង។ ចង់ដឹងថាតារាសម្ដែងឆ្នើមរូបនេះមានជីវប្រវត្តិបែបណា សូមតាមដានជាមួយ Sabay ខាងក្រោមនេះតែម្ដង៖
អំពីអាជីពសិល្បៈ
Jun Ji-hyun (ឈ្មោះដើម Wang Ji-hyun) បានកើតនៅថ្ងៃទី៣០ ខែតុលា ឆ្នាំ១៩៨១ (អាយុ ៣២ឆ្នាំ) នៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េ។ ក្ដីស្រមៃរបស់នាងកាលពីនៅតូច គឺចង់ក្លាយជា អ្នកបម្រើលើយន្តហោះ ប៉ុន្តែលុះដល់អាយុ ១៦ឆ្នាំ នាងត្រូវបានអ្នកនិពន្ធទស្សនាវដ្ដីម៉ូដម្នាក់ចាប់អារម្មណ៍ ហើយក៏បានចាប់អាជីពជាតារាម៉ូដែលប្រចាំទស្សនាវដ្ដី Ecole ក្នុងឆ្នាំ១៩៩៧ និងចាប់ផ្ដើមលេចមុខតាមទូរទស្សន៍តាមរយៈឈុតពាណិជ្ជកម្ម និងរឿងភាគមួយចំនួន។
Jun បានចាប់ផ្ដើមសម្ដែងភាពយន្តខ្នាតធំដំបូងក្នុងរឿង “White Valentine” នៅឆ្នាំ១៩៩៩ ប៉ុន្តែភាពយន្តដែលធ្វើឲ្យនាងចាប់ផ្ដើមមានកេរ្តិ៍ឈ្មោះល្បីគឺ ភាពយន្តបែបកំប្លែង “My Sassy Girl” ដែលជាភាពយន្តល្បីទាំងនៅកូរ៉េ និងអាស៊ីទាំងមូល។ ភាពយន្តនេះបានធ្វើឲ្យ Jun ក្លាយជាតារាកូរ៉េល្បីឈ្មោះជាងគេនៅប្រទេសចិន និងចាប់ផ្ដើមលេចមុខកាន់តែច្រើនលើផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម នានានៅបណ្ដាប្រទេសអាស៊ី។
Jun
ទទួលបានតំណែងតួឯកក្នុងភាពយន្តហូលីវូដដំបូងក្នុងរឿង “Blood: The
Last Vampire” ដែលបានថតនៅប្រទេសចិន និងអាហ្សង់ទីន ក្នុងឆ្នាំ២០០៧។
Jun បានចំណាយពេល ៣ខែដើម្បីហាត់ក្បាច់គុន សម្រាប់ថតភាពយន្តនេះ។
នៅឆ្នាំ២០១០ នាងបានសម្ដែងជាតួប្រជែងជាមួយ តារាសម្ដែងចិន Li Bingbing ក្នុងខ្សែភាពយន្តចិននិយាយភាសាអង់គ្លេស “Snow Flower and the Secret Fan” ដែលដឹកនាំដោយ Wayne Wang។
ស្របពេលដែលស្នាដៃ ភាពយន្តខ្នាតធំមានជាហែហូរ Jun មិនដែលសម្ដែងក្នុងរឿងភាគទូរទស្សន៍ណាមួយឡើយ ចាប់តាំងពីថតរឿង “Happy Together” នៅឆ្នាំ១៩៩៩មក ទើបតែឆ្នាំ២០១៣ Jun បានត្រលប់មកសម្ដែងរឿងភាគម្ដងទៀត ក្នុងរឿង “My Love from the Star” (សង្សារខ្ញុំជាមនុស្សភពផ្កាយ) របស់ទូរទស្សន៍ SBSជាមួយតារាសម្ដែង Kim Soo-hyun។ ភាពយន្តនេះ បានក្លាយជារឿងភាគល្បីប្រចាំឆ្នាំរបស់កូរ៉េ ក៏ដូចជាប្រទេសជាច្រើនទៀតនៅអាស៊ី និងបានធ្វើឲ្យ Jun ឈ្នះពានរង្វាន់ធំ ពីកម្មវិធី Baeksnag Arts Awards 2014។
អាពាហ៍ពិពាហ៍
Jun បានរៀបការជាមួយ Choi Joon-hyunk ដែលជាចៅប្រុសរបស់អ្នកច្នៃម៉ូដល្បីឈ្មោះនៅកូរ៉េ Lee Young-hee កាលពីថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១២ នៅសណ្ឋាគារ Shilla Hotel សង្កាត់ Jangchung-dong ក្រុងសេអ៊ូល។ មង្គលការរបស់ពួកគេមានភ្ញៀវចូលរួមប្រមាណ ៦០០នាក់។
ជាតារាស្រីម្នាក់ដែលមានទ្រព្យស្ដុកស្ដម្ភជាងគេនៅកូរ៉េ
យោង តាមរបាយការណ៍ពីសារព័ត៌មាន ISPlus កាលពីចុងខែមិថុនា តារាសម្ដែង Jun Ji Hyun បានជាប់ចំណាត់ថ្នាក់កំពូលជាតារាស្រីកូរ៉េ ដែលមានអចលនទ្រព្យច្រើនបំផុត សរុបជាទឹកប្រាក់ប្រមាណ ២០លានដុល្លារ។
Jun មានផ្ទះមួយនៅសង្កាត់ Nonhyun-dong ក្នុងតំបន់ Gangnam ដែលមានតម្លៃប្រហែល ១៥លានដុល្លារ និងមួយទៀតនៅសង្កាត់ Ichon-dong ក្នុងតំបន់ Yongsan ដែលនាងទើបទិញកាលពីឆ្នាំមុន មានតម្លៃប្រហែល ៥លានដុល្លារ។ ចំណាត់ថ្នាក់បន្ទាប់ពី Jun Ji Hyun គឺតារាសម្ដែង Kim Tae Hee ដែលមានអចលនទ្រព្យគិតជាទឹកប្រាក់ ១៣,២លានដុល្លារ។
ទោះ យ៉ាងណានេះមិនមែនជាអ្វីគួរឲ្យភ្ញាក់ផ្អើលនោះឡើយ ដោយចំណូលរបស់នាងមិនមែនបានមកពីការថតរឿងភាគ និងភាពយន្តខ្នាតធំនោះទេ ប៉ុន្តែនាងក៏ជាតារាម្នាក់លេចធ្លោក្នុងការថតឈុតពាណិជ្ជកម្មនានា។ តាមរយៈកម្មវិធី “Dominant 7” របស់ទូរទស្សន៍ Channel A ដែលបានចាក់ផ្សាយកាលពីថ្ងៃទី២០ ខែកក្កដា កន្លងទៅ បានឲ្យដឹងថា បន្ទាប់ពីបញ្ចប់រឿង “My Love From the Star” Jun Ji Hyun អាចរកចំណូលបានច្រើនរហូតដល់ ២លានដុល្លារ ពីការថតពាណិជ្ជកម្មឲ្យផលិតផលនានា ៕
ប្រែសម្រួល៖ វ៉ាន់ថន
ប្រភព៖ soompi, wikipedia