នារី​ម្នាក់​ត្រូវ​សង្សារ​ច្របាច់ ក​សម្លាប់​នៅ​ក្នុង​បន្ទប់​ ផ្ទះសំណាក់​“​អង្គរ​ទិព្វ​”

7/11/2014 0 Comments A+ a-


niran​ ខេត្ដសៀមរាប​ ៖​ ស្ដ្រី​ម្នាក់​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ស្លាប់​នៅ​ក្នុង​បន្ទប់​ផ្ទះសំណាក់​ “​អង្គរ​ទិព្វ​”​ នៅ​កណ្ដាល​ក្រុង​សៀមរាប​ ជាន់​ទី​២​ក្នុង​បន្ទប់​លេខ​២០៥​បង្ក​ឱ្យ​ភ្ញាក់​ ផ្អើល​ដល់​សមត្ថកិច្ច​កាលពី​ម៉ោង​១០​ព្រឹក​ ថ្ងៃ​ទី​៩​ ខែកក្កដា​នេះ​ ស្ថិត​នៅ​ក្រុម​ទី​២​ ភូមិ​ស្ល​ក្រាម​ សង្កាត់​ស្ល​ក្រាម​ ។​
​នគរបាល​ក្រុង​សៀមរាប​បាន​ប្រាប់​ឱ្យ​ដឹង​ថា​ បើ​តាម​សម្ដី​អ្នក​រត់​ម៉ូតូឌុប​ដែល​ បាន​ដឹក​មនុស្ស​ប្រុស​ស្រី​២​នាក់​ពី​ស្ពានថ្ម​ចូល​មក​ផ្ទះសំណាក់​អង្គរ​ ទិព្វ​ថា​មនុស្ស​ ២​នាក់​នេះ​ឱ្យ​គាត់​រង់ចាំ​ប្រហែល​២​ម៉ោង​ ដើម្បី​ឌុ​ប​បន្ដ​ទៅ​កន្លែង​ផ្សេង​ទៀត​។​ ប៉ុន្ដែ​ក្រោយ​ពី​គាត់​រង់ចាំ​រយៈពេល​២​ម៉ោង​ មក​គាត់​មិនឃើញ​មនុស្ស​ស្រី​ចុះ​មក​ជាមួយ​បុរស​នោះ​ទេ​ ។​ ខណៈនោះ​បុរស​រូប​ នេះ​ក៏​បានឱ្យ​គាត់​ឌុ​ប​បន្ដ​ទៅ​តាម​ផ្លូវជាតិ​លេខ​៦​ ហើយ​ពេល​មក​ដល់​កន្លែង​បញ្ចូល​ ហ្គា​ស​ម៉ាស៊ីនត្រជាក់​យីហោ​បាត់ដំបង​ ស្ថិត​នៅ​ភូមិ​បន្ទាយ​ចាស់​ សង្កាត់​ស្ល​ ក្រាម​ គេ​ក៏​បាន​ចុះ​ពីលើ​ម៉ូតូ​និង​ឱ្យ​លុយ​ គាត់​រួច​ក៏​បាន​គេចខ្លួន​បាត់​តែ​ម្ដង​ ។​
​ប្រភព​បន្ដ​ទៀត​ថា​ លុះ​ក្រោយមក​នៅ​ ម៉ោង​ប្រមាណ​ជា​១០​ព្រឹក​ក្នុង​ថ្ងៃ​ដដែល​ក៏​មានការ​ភ្ញាក់ផ្អើល​ពី​ ម្ចាស់ផ្ទះ​សំណាក់​អង្គរ​ទិព្វ​ប្ដឹង​ទៅ​សមត្ថកិច្ច​ថា​ មាន​មនុស្ស​ ស្រី​ស្លាប់​នៅ​ក្នុង​បន្ទប់​ ។​
​ចំពោះ​នារី​រង​គ្រោះ​ដែល​គេ​សម្លាប់​នោះ​ឈ្មោះ ​ ភា​ ចាន់​ទី​ អាយុ​២៦​ឆ្នាំ​ មានស្រុក​កំណើត​ នៅ​ខេត្ដឧត្ដរមានជ័យ​ បច្ចុប្បន្ន​ស្នាក់​ នៅ​ភូមិ​បន្ទាយស្រី​ ឃុំ​ខ្នារ​សណ្ដាយ​ ស្រុក​បន្ទាយស្រី​ ខេត្ដ​ សៀមរាប​ ។​ នគរបាល​ជំនាញ​បាន​ហៅ​ ករណី​នេះ​ជា​អំពើ​ឃាតកម្ម​ ប៉ុន្ដែ​នៅ​ មិន​ទាន់​ដឹង​ថា​ជា​រឿង​ប្លន់​ឬ​គំនុំ​នោះ​ទេ​ ព្រោះ​មាន​ស្នាម​ច្របាច់​.​ក​ ។​
​ប្រភព​បន្ដ​ទៀត​ថា​ ស្ដ្រី​ដែល​ស្លាប់​ នេះ​សមត្ថកិច្ច​បាន​ទាក់ទង​រក​ក្រុម​គ្រួសារ​ នៅ​ឯ​ស្រុក​បន្ទាយស្រី​ តែ​រហូត​ដល់​ល្ងាច​ ថ្ងៃ​ដដែល​នៅ​មិន​ទាន់​រក​ឃើញ​ក្រុម​ គ្រួសារ​ជន​រង​គ្រោះ​នៅឡើយ​ទេ​។​  ចំណែក​សព​នារី​រង​គ្រោះ​ត្រូវ​បាន​សមត្ថកិច្ច​យក​មក​រក្សា​ទុក​នៅ​ មន្ទីរពេទ្យ​បង្អែក​ ខេត្ដ​ដើម្បី​រង់ចាំ​ក្រុម​គ្រួសារ​មក​ទទួល​យក​ទៅ​ធ្វើបុណ្យ​ ៕

ប្រភពពី នគរវត្ត