ស្ត្រីមានតម្រេកដល់ កំពូលរយះពេល ១០-២០នាទី ចំណែកបុរសត្រឹមតែ ២-៣ នាទី
រាជធានីភ្នំពេញ ៖
សរីរាង្គមនុស្សនៅតែ ជារចនាសម្ព័ន្ធជីវសាស្ត្រមួយ
ដ៏សែនស្មុគស្មាញនិង ពុំទាន់ត្រូវបានរកឃើញអស់
ហើយបណ្តាដំណើរការ ប្រព្រឹត្តទៅខាងក្នុងសរីរាង្គ
យើងម្នាក់ៗមិនដូចគ្នា ជាមួយនឹងពេលវេលា អូសបន្លាយខុសៗ
គ្នា។ ដូចជារឿងសប្បាយលើគ្រែ ក៏ដូចគ្នានេះផងដែរ
គឺតម្រូវការមនុស្សខុសៗគ្នា សម្រាប់អ្នកខ្លះ មានតម្រេកកាមងប់ងុល
ហើយខ្លះទៀតបែរជាសោះអង្គើយ ដោយសារតែពិបាក ទៅដល់ចំណុចកំពូល
ក្នុងពេលរួមភេទ។
ជាធម្មតាដំណើរការ ឈានដល់ចំណុចកំពូលមានរយះពេល ២០ នាទីចំពោះស្ត្រី និងរយះពេល ៣ នាទីចំពោះបុរស គឺខុសគ្នាដល់ទៅជាង ៦ដងឯណោះ ។ ដូចដែលការស្រាវជ្រាវ ទាំងឡាយបង្ហាញថា តម្រេកដល់កំពូលមួយ អាចអូសបន្លាយ ប៉ុន្មានវិនាទីដល់កន្លះនាទី ។ ថ្វីត្បិតដូច្នេះ ពេលវេលាដើម្បីសម្រេច ដល់ស្ថានភាពនោះ ខុសៗគ្នា ចំពោះស្ត្រីជាមធ្យមពី ១០-២០ នាទី ហើយចំពោះបុរសត្រឹមតែ ២-៣ នាទី នៅពេលចាប់ផ្តើមរួមភេទ។
ប៉ុន្តែសាស្ត្រាចារ្យ John Studd វេជ្ជបណ្ឌិតផ្នែកសម្ភព នៅក្រុងឡុងដុងដ៍ បានសម្តែងការមន្ទិល អំពីគំហើញខាងលើ ដោយលោកបានបញ្ជាក់ថា ចំណង់ផ្លូវភេទ និងតម្រេកដល់កំពូល ជាល្បាយមួយរវាង ក្បាល បេះដូង និងអ័រម៉ូន។ គេអាចវាយតម្លៃបានថា ការឈានដល់ភាពស្រណុកសុខស្រួលព្រមៗគ្នា គឺជារឿងពិបាកបំផុត ព្រោះតែបុរសឈានដល់ ចំណុចកំពូល មុនស្ត្រីជាដៃគូ ដូច្នេះត្រូវរៀនសូត្របទពិសោធន៍ មួយចំនួនទៀត ឲ្យបានទាន់សភាពការណ៍៕