យន្តហោះ​ម៉ាឡេស៊ី​ ធ្លាក់​យប់​មិញស្លាប់​ អស់​២៩៨នាក់ មិន​មែន​២៩៥​នាក់​ទេ

7/18/2014 0 Comments A+ a-

ជើង​ហោះ​ហើរ​ MH17 របស់​ម៉ាឡេស៊ី​ ដែល​ហោះ​ហើរ​ពី​​​រាជ​ធានី​​អាមស្ទឺដាម (Amsterdam) ​ ប្រទេស​ហុឡង់ ទៅកាន់​ទីក្រុង​កូឡាឡាំពួរ ប្រទេស​ប្រទេស​ម៉ាឡេស៊ី ​បាន​ធ្លាក់​នៅ​ភាគ​ខាង​កើត​ប្រទេស​អ៊ុយក្រែន ជិត​ព្រំដែន​ប្រទេស​រុស្ស៊ី។ បើ​តាម​ប្រភព​ពី​មន្ត្រី​របស់​សហរដ្ឋអាមេរិក​ បាន​ឲ្យដឹង​ថា​យន្តហោះ​មួយ​នេះ ត្រូវ​បាន​បាញ់​ទម្លាក់​ដោយ​គ្រាប់​មីស៊ីល​ដែល​បាញ់​ចេញ​ពី​ដី។
ប្រភព ​ដំបូង​ សារ​ព័ត៌មាន​បរទេស​ធំៗ​ជា​ច្រើន បាន​ចេញ​ផ្សាយ​ថា​អ្នក​ដំណើរ​ចំនួន ២៨០ នាក់ រួម​ទាំង​ក្រុម​ការងារ​លើ​យន្តហោះ ១៥ នាក់ សរុប​ទាំង​អស់ ២៩៥ នាក់​បាន​បាត់​បង់​ជីវិត។ ប៉ុន្តែ​មក​ដល់​ពេល​ព្រឹក​នេះ ទិន្នន័យ​ផ្លូវ​ការបឋម​ដែល​ទទួល​បាន​គឺ​អ្នក​បាត់បង់​ជីវិត​មាន​រហូត​ដល់​ទៅ ២៩៨ នាក់ ដែល​ក្នុង​​មាន​ជនរងគ្រោះ​មួយ​ចំនួន​ធំ​ហើយ​ដែល​មន្ត្រី​អាកាសចរណ៍​កំណត់​អត្តសញ្ញាណ​បាន៖
-ជនជាតិ​ហូឡង់ចំនួន ១៥៤នាក់
-ជនជាតិ​អូស្ត្រាលី ២៧នាក់
-ជនជាតិ​ម៉ាឡេស៊ី ២៣នាក់
- ឥណ្ឌូនេស៊ី ១១នាក់
- អង់គ្លេស ៦នាក់
-អាល្លឺម៉ង់ ៤នាក់
-បែលហ្ស៊ិក ៤នាក់
-ហ្វីលីពីន ៣នាក់
-កាណាដា ១នាក់
-នាវិក ម៉ាឡេស៊ី ១៥នាក់
មូលហេតុ​នៃ​ការ​បាញ់​ទម្លាក់​នេះ ត្រូវ​បាន​គេ​ដាក់​បន្ទុក​ទៅ​លើ​ក្រុម​ឧទ្ទាម​ផ្តាច់​ខ្លួន​របស់​ប្រទេស​អ៊ុយក្រែន ដែល​មាន​ទំនោរ​ទៅ​រក​ប្រទេស​រុស្ស៊ី ប៉ុន្តែ​ភ្លាមៗ​នោះ​ក្រុម​នេះ​បាន​ចេញ​មុខ​បដិសេធ។
តាមដាន​ព័ត៌មាន​ទាំង​អស់​ជុំវិញ​ការ​ធ្លាក់​យន្តហោះ​ម៉ាឡេស៊ី​ជើងហោះហើរ MH17 ចុច​ត្រង់​នេះ
ជើងហោះហើរ MH17 ហោះ​ចេញ​ពី​អាកាសយានដ្ឋាន​​ Schiphol រាជធានី​Amsterdam កាល​ពី​រសៀល​ថ្ងៃ​ព្រហស្បតិ៍ ​មុន​កើត​ហេតុ
ដោយ៖ គង់​ វិសាល
ប្រភព៖ channelnewsasia