ក្រុមតវ៉ាប្រកាសបោះ តង់មុខស្ថានទូត វៀតណាម

7/21/2014 0 Comments A+ a-


still not
ភ្នំពេញ ៖ ក្រុមអ្នកតវ៉ា ដែលមកក្រុម សហព័ន្ធនិស្សិតបញ្ចវ័នកម្ពុជា និងសហគមន៍ ខ្មែរកម្ពុជាក្រោម ដែលដឹកនាំដោយលោក ថាច់ សេដ្ឋា ជាប្រធានសមាគម និងលោក ម៉ៅ ពិសេស ជាប្រធានក្រុមនិស្សិត រហូតមកដល់វេលាម៉ោង៣និង៣០នាទី រសៀលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៤នេះ មិនទាន់ បំបែកជួរនៅឡើយទេ ចេញពីមុខស្ថានទូតវៀតណាម ហើយក្រុមតវ៉ាទាំងនេះ បានព្រមានបោះតង់ នៅខាងមុខស្ថានទូតវៀតណាមទៀតផង ដើម្បីទាមទារឱ្យមន្ដ្រីស្ថានទូតចេញមកទទួលញតិ្តរបស់ពួកគេ ។
ប្រធានសហគមន៍ខ្មែរកម្ពុជា លោកថាច់ សេដ្ឋា បានប្រកាសថា បើសិនមន្ដ្រីស្ថានទូត វៀតណាម មិនចេញមកទទួលញតិរបស់ពួកគេនោះទេ ក្រុមតវ៉ាទាំងអស់ទាំងព្រះសង្ឃនិងពះហស្ថ និងបន្ដបោះតង់តវ៉ានៅខាងមុខស្ថានទូត។
យ៉ាងណាក៏ដោយ មន្ដ្រីនគរបាលជាន់ខ្ពស់ មួយរូបនៅរាជធានីភ្នំពេញ បានព្រមានថា បើមានការបោះតង់តវ៉ា ដូចការប្រកាសរបស់ក្រុមតវ៉ាមែននោះ គឺជារឿងខុសច្បាប់ ហើយសមត្ថកិច្ចមិនអនុញ្ញាតឱ្យនោះឡើយ ។
មន្ដ្រីនគរបាលរូបនេះ បានបញ្ជាក់ថា កម្លាំងសមត្ថកិច្ចនិងបំបែកក្រុមតវ៉ា ប្រសិនបន្ដការតវ៉ារហូតដល់មានការបោះតង់នៅមុខ ស្ថានទូតវៀត ណាមដល់ម៉ោង៦ល្ងាចថ្ងៃដដែលនេះ ។
សូមបញ្ជាក់ថា ស្ថានទូតប្រទេសមហា អំណាចទាំង៥ និងសហគមន៍អឺរ៉ុប បានបញ្ជូន មន្ដ្រីរបស់ខ្លួនចេញមកទទួលញតិ្តរបស់ពួកគេ លើកលែងតែស្ថានទូតវៀតណាម មិនបាន បញ្ជូនមន្ដ្រីរបស់ខ្លួនចេញមកទទួលញតិ្តនោះឡើយ ហេតុដូច្នេះហើយខាងមន្ដ្រីសាលារាជធានីភ្នំពេញ បានបង្វែយកញតិទាំងនេះទៅដាក់ជំនួស ប៉ុន្ដែមិនត្រូវបានក្រុមតវ៉ាយល់ព្រមនោះឡើយ ។
______________
ផ្តល់សិទ្ទិដោយ៖dap-news