ជិះរថយន្ដបុកហើយវាយ ចាប់ដាក់ក្នុងរថយន្ដ នគរបាលឃាត់ដោះលែងវិញ
ហេតុការណ៍នេះបានកើតឡើងកាល
ពីវេលាម៉ោង៤និង៣០នាទីរសៀល ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៤
នៅមុខការដ្ឋានក្នុងសង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារ មន
ខេត្ដកំពង់ស្ពឺ។
យុវជនរងគ្រោះឈ្មោះសាន់ ចន្ថា ហៅច្រឹង
អាយុ២៣ឆ្នាំ ជាមេការម៉ៅ សំណង់ ស្នាក់នៅតាមការដ្ឋានសំណង់
មានស្រុកកំណើតនៅក្នុងភូមិក្រសាំងជា ឃុំសេនារាជឧត្ដម
ស្រុកព្រះស្ដេច ខេត្ដ ព្រៃវែង រងរបួសគ្រាំពេញមុខនិងខ្លួន
ប្រាណ។
ចំណែកជនដៃដល់ឈ្មោះ សែម សា វ៉ាត
ភេទប្រុស អាយុជាង៣០ឆ្នាំ ជា ម្ចាស់ផ្ទះ និងជាឈ្មួញរកស៊ីដឹកឈើ
ប្រណីតមានឈ្មោះល្បីនៅខេត្ដកំពង់ស្ពឺ ម្នាក់
ស្នាក់នៅក្នុងសង្កាត់រកាធំ ក្រុង ច្បារមន ខេត្ដកំពង់ស្ពឺ។
បើតាមប្រភពព័ត៌មានពីឈ្មោះអ៊ុន
សោភ័ណ្ឌ ភេទប្រុស អាយុ៤៤ឆ្នាំ ជា
ឪពុកមារជនរងគ្រោះបាននិយាយថា នៅ មុនពេលកើតហេតុ
ក្មួយប្រុសរបស់ត្រូវ ម្ចាស់ផ្ទះបើកលុយឱ្យចំនួន៩៨០ដុល្លារ
ហើយបើកឱ្យជាភ្លើង១០០ដុល្លារផង
ប៉ុន្ដែដោយក្មួយគាត់រវល់ពេកមិនទាន់ បើកឱ្យ
ស្រាប់តែម្ចាស់ផ្ទះខឹងក៏ជិះរថយន្ដ ឡិចស៊ីស RX៣០០ ពណ៌ស្ករ ពាក់
ស្លាកលេខភ្នំបេញ២Q-៣៣៧១ ទៅបុក
ជនរងគ្រោះកំពុងតែជិះម៉ូតូម្នាក់ឯង
បណ្ដាលឱ្យដួលរួចហើយជនដៃដល់បាន
ចាប់ជនរងគ្រោះដាក់ក្នុងរថយន្ដហើយ
វាយតាំងពីមុខសាលាខេត្ដរហូតដល់ផ្ទះ របស់គេទៀតផង។
ក្រោយពីកើតហេតុក៏មានការភ្ញាក់
ផ្អើលដល់ប្រជាពលរដ្ឋនៅម្ដុំកើតហេតុ ហើយពេលនោះលោកអភិបាលខេត្ដ
កំពង់ស្ពឺបានទៅលេងប៊ូល (បេតង់)
ឃើញដូច្នេះសាច់ញាតិក្រុមគ្រួសារជន
រងគ្រោះឃើញទាន់ក៏ទៅសុំឱ្យលោកអភិ
បាលខេត្ដជួយធ្វើអន្ដរាគមន៍សុំទៅសមត្ថកិច្ចដេញចាប់ជនដៃដល់ដែល
ចាប់ជន រងគ្រោះដាក់ក្នុងរថយន្ដដូចករណីចាប់ ជំរិតនេះ
មកឃុំខ្លួននៅស្នងការដ្ឋាននគរ
បាលខេត្ដបានមួយយប់ក៏រត់ការដើម្បីសុំ ដោះលែងត្រឡប់ទៅវិញ ។
រហូតមកដល់ព្រឹកថ្ងៃទី១៩ ខែកក្កដា
ឆ្នាំ២០១៤ ក៏មានការដោះស្រាយពីមន្ដ្រី
សមត្ថកិច្ចក្រៅប្រព័ន្ធតុលាការជាមួយ ក្រុមគ្រួសារជនរងគ្រោះ
សមត្ថកិច្ចក៏ ឱ្យជនដៃដល់ដែលជិះរថយន្ដបុកជនរង
គ្រោះហើយចាប់ដាក់ក្នុងរថយន្ដវាយធ្វើ
បាបឱ្យមានសេរីភាពជាថ្នូរនឹងលុយរាប់ពាន់ដុល្លារ ៕
ប្រភពពី នគរវត្ត