តំណាងរាស្រ្ត​គណបក្ស ​សង្គ្រោះជាតិទៅសួរ សុខទុក្ខមន្រ្តីជាន់ខ្ពស់ ដែលកំពុងជាប់ឃុំ​ នៅពន្ឋនាគារព្រៃស

7/21/2014 0 Comments A+ a-


Cambodia_CNRP_FPM_21_07_14រាជធានីភ្នំពេញ ​៖ ប្រភពពីមន្រ្តី​គណបក្ស សង្គ្រោះជាតិ​បានឲ្យដឹងថា បេក្ខជន​ជាប់ ឆ្នោតជាតំណាងរាស្រ្ត​គណបក្ស​សង្គ្រោះ ជាតិមួយក្រុម ​នៅព្រឹកថ្ងៃទី២១ ​ខែកក្កដា ឆ្នាំ២០១៤ នេះ​ បានដឹកនំាសកម្មជន ចុះ ទៅសួរ សុខទុក្ខ​មន្រ្តីជាន់ខ្ពស់ និងមន្រ្តី សកម្មរបស់ខ្លួន ​ដែលបាននិងកំពុងជាប់ឃុំ​ក្នុងពន្ឋនាគារព្រៃស។
ប៉ុន្តែលោកសម រង្ស៊ី និងលោក កឹម សុខា ប្រធាន និង អនុប្រធានគណ បក្សសង្គ្រោះជាតិ​មិន បានចុះទៅមើលនោះទេ ដោយសារតែពួកលោកជាប់រវល់ការងារ។ប្រភពបន្តថា ប្រសិនបើថ្នាក់ទាំងពីររូប រួចកិច្ចការងារពួកលោកនឹង ទៅមើលដែរ។
មន្រ្តីជាន់ខ្ពស់ និងមន្រ្តីសកម្មរបស់គណបក្ស​សង្គ្រោះជាតិទាំង៨រូបនោះ រួមមាន លោកស្រី មូរ សុខហួរ លោកហូរ វ៉ាន់ លោក ម៉ែន ថាវរិទ្ធ លោករៀល ខេមរិន្ទ លោក កែវ ភារម្យ លោក ឡុង រី និង លោក នុត រំដួល និងមន្រ្តីសកម្ម លោក អឿ ណា​រិត៕
Cambodia_CNRP_FPM_21_07_14(1)      បេក្ខជន​ជាប់ឆ្នោតតំណាងរាស្រ្ត​គណបក្ស​សង្គ្រោះជាតិ ទៅសួរសុខទុក្ខ មន្រ្តីជាន់ខ្ពស់ ដែលកំពុងជាប់ឃុំ​នៅពន្ឋនាគារព្រៃស
បេក្ខជន​ជាប់ឆ្នោតតំណាងរាស្រ្ត​គណបក្ស​សង្គ្រោះជាតិ ទៅសួរសុខទុក្ខ មន្រ្តីជាន់ខ្ពស់ ដែលកំពុងជាប់ឃុំ​
ប្រភពពី Free Press Magazine