វិនាសកម្មគ្រោះថ្នាក់ យន្តហោះធំជាងគេបំផុតទាំង ៥ ក្នុងប្រវត្តិសាស្ត្រ មិនមែន MHទាំងពីររបស់ម៉ាឡេស៊ីទេ
ប្រិយមិត្ត
ប្រាកដជាមិនទាន់ស្ងប់អារម្មណ៍នៅឡើយទេ
ជុំវិញព្រឹត្តិការណ៍បាញ់ទម្លាក់យន្តហោះម៉ាឡេស៊ីជើងហោះហើរ MH17
បណ្ដាលឲ្យបាត់បង់ជីវិតមនុស្សលើយន្តហោះ ២៩៨នាក់ និង២៣៩នាក់ ផ្សេង
ទៀតបាត់ខ្លួននៅឡើយក្នុងជើងហោះហើរ MH370 កាលពីដើមឆ្នាំ២០១៤។
ប៉ុន្តែហេតុការណ៍ទាំង២ខាងលើនេះ
មិនមែនជាគ្រោះថ្នាក់ធ្លាក់យន្តហោះទ្រង់ទ្រាយធំជាលើកដំបូងក្នុង
ប្រវត្តិសាស្រ្ដនោះទេ។ ខាងក្រោមនេះ
ជាវិនាសកម្មនៃគ្រោះថ្នាក់យន្តហោះធំជាងគេទាំង ៥
នៅក្នុងប្រវត្តិសាស្ត្រ៖
៥. Saudia Flight 163 (ឆ្នាំ ១៩៨០)
Saudia
Flight 163 គឺជាជើងហោះហើររបស់ប្រទេសអារ៉ាប៊ីសាអ៊ូឌីត
ដែលត្រូវធ្វើដំណើរក្នុងប្រទេស ពីអាកាសយានដ្ឋាន Riyadh
ទៅអាកាសយានដ្ឋានJeddah។ នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ១៩៨០
ហេតុការណ៍ដ៏អាក្រក់មួយបានកើតឡើងទៅលើជើងហោះហើរមួយនេះ
ដោយអគ្គីភ័យបានឆាបឆេះចេញពីបន្ទប់ដាក់ឥវ៉ាន់
ក្រោយធ្វើការហោះហើរបានត្រឹមតែ ៧ នាទីប៉ុណ្ណោះ។
ក្រោយពីទទួលបានការប្រកាសអាសន្នថាមានផ្សែងរួចមក
អាកាសយានិកបានបញ្ជាយន្តហោះមកដល់អាកាសយានដ្ឋាន Riyadh
វិញដោយសុវត្ថិភាព
ប៉ុន្តែជាអកុសលប្រព័ន្ធបញ្ជាបិទបើកទ្វារត្រូវបានគាំង
ដែលបណ្តាលឲ្យអ្នកដំណើរ ២៨៧ នាក់ និងក្រុមការងារលើយន្តហោះ ១៤ នាក់
សរុបទាំងអស់ជីវិតមនុស្ស ៣០១ នាក់ត្រូវបានបាត់បង់។
៤. Turkish Airlines Fligh 981 (ឆ្នាំ ១៩៧៤)
Turkish Airlines Fligh 981 គឺជាជើងហោះហើររបស់ប្រទេសទួរគី
ដែលត្រូវធ្វើដំណើរពីទីក្រុងប៉ារីសប្រទេសបារាំង
ទៅទីក្រុងឡុងដុងចក្រភពអង់គ្លេស។ នៅថ្ងៃទី៣ ខែមិនា ឆ្នាំ១៩៧៤
យន្តហោះទួរគីមួយនេះបានធ្លាក់នៅក្នុងព្រៃ Ermenonville
ប្រទេសបារាំង បណ្តាលឲ្យមនុស្សទាំងអស់ ៣៤៦នាក់បាត់បង់ជីវិត ដែលក្នុងនោះមានអ្នកដំណើរ ៣៣៥ នាក់ និងក្រុមការងារលើយន្តហោះ ១១ នាក់។
៣. Charkhi Dardi Collision (ឆ្នាំ ១៩៩៦)
នៅថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ១៩៩៦
មានជើងហោះហើរពីរបានបុកគ្នានៅលើអាកាស
នាភាគខាងលិចរដ្ឋធានីញូដេលី ប្រទេសឥណ្ឌា។ ជើងហោះហើរទីមួយ
គឺយន្តហោះម៉ាក Boeing 747-168B របស់ប្រទេសអារ៉ាប៊ីសាអ៊ូឌីត
ដែលផ្ទុកអ្នកដំណើរចំនួន ២៨៩ នាក់ និងក្រុមការងារលើយន្តហោះ ២៣ នាក់
ធ្វើដំណើរចេញពីប្រទេសឥណ្ឌា ទៅកាន់ប្រទេសអារ៉ាប៊ីសាអ៊ូឌីត។
ចំណែកឯជើងហោះហើរទីពីរ គឺយន្តហោះម៉ាក Ilyushin I1-76
របស់ប្រទេសកាហ្សាក់ស្ថាន ដែលផ្ទុកអ្នកដំណើរចំនួន ២៧ នាក់ និងក្រុមការងារលើយន្តហោះ ១០ នាក់
ធ្វើដំណើរចេញពីប្រទេសកាហ្សាក់ស្ថាន ទៅប្រទេសឥណ្ឌា។ យន្តហោះទាំង ២
នេះបានបុកគ្នាដោយសារកំហុសបច្ចេកទេសរបស់អាកាសយានិកនៃយន្តហោះ
របស់ប្រទេសកាហ្សាក់ស្ថាន។ ហេតុការណ៍ដ៏អាក្រក់មួយនេះ
បានឆក់យកជីវិតមនុស្សអស់ចំនួន ៣៤៩ នាក់។
២. Japan Airlines Fligh 123 (ឆ្នាំ ១៩៨៥)
Japan
Airlines Fligh 123 គឺជាជើងហោះហើររបស់ប្រទេសជប៉ុន
ដែលត្រូវធ្វើដំណើរចេញពី ប្រលានយន្តហោះទីក្រុងតូក្យូ
ទៅកាន់ប្រលានយន្តហោះទីក្រុងអូសាកា កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ១៩៨៥។
១២ នាទីក្រោយការហោះហើរ យន្តហោះមួយនេះមានបញ្ហាបច្ចេកទេស ហើយ ៣២
នាទីក្រោយមក វាក៏បានធ្លាក់នៅលើភ្នំ Takamagahara ដែលមានចម្ងាយ
១០០ គីឡូម៉ែត្រពីទីក្រុងតូក្យូ។ ហេតុការណ៍មួយនេះ
បានធ្វើឲ្យមនុស្សចំនួន ៥២០ នាក់បាត់បង់ជីវិតក្នុងចំណោមមនុស្ស ៥២៤ នាក់ ដែលជិះនៅលើយន្តហោះនោះ។
១. Tenerife Disaster (ឆ្នាំ ១៩៧៧)
វិនាសកម្ម
ដ៏ធំជាងគេបំផុតនៅក្នុងប្រវត្តិសាស្ត្រគ្រោះថ្នាក់យន្តហោះ
គឺបានកើតឡើងនៅប្រលាន Los Rodeos ប្រទេសអេស្ប៉ាញ។
ហេតុការណ៍នេះបានកើតឡើងដោយសារមានយន្តហោះ ២ គ្រឿង
បុកគ្នានៅលើផ្លូវរត់ ដែលបណ្តាលឲ្យមនុស្ស ៥៨៣ នាក់បាត់បង់
ជីវិត។ ជើងហោះហើរទីមួយ គឺយន្តហោះម៉ាក Boeing 747-121
របស់សហរដ្ឋអាមេរិក ដែលផ្ទុកអ្នកដំណើរចំនួន ៣៨០ នាក់
និងក្រុមការងារលើយន្តហោះ ១៦ នាក់ ធ្វើដំណើរចេញពីរដ្ឋ Los Angeles
ទៅកាន់កោះ Canary ប្រទេសអេស្ប៉ាញ។
ចំណែក
ឯជើងហោះហើរទីពីរ គឺយន្តហោះម៉ាក Boeing 747-206B
របស់ប្រទេសហុល្លង់ ដែលផ្ទុកអ្នកដំណើរចំនួន ២៣៤ នាក់
និងក្រុមការងារលើយន្តហោះ ១៤ នាក់ ធ្វើដំណើរចេញពីទីក្រុង Amsterdam
ប្រទេសហូឡង់ ទៅកាន់កោះ Canary ប្រទេសអេស្ប៉ាញ។ នៅក្នុងឧប្បត្តិហេតុ
នេះ យន្តហោះទីមួយបាត់បង់ជីវិតមនុស្សអស់ចំនួន ៣៣៥ នាក់
ជួយសង្រ្គោះបាន ៦១ នាក់។ ចំណែកឯយន្តហោះទី ២ ស្លាប់ទាំងអស់ ២៤៨ នាក់
ដោយគ្មាននរណាម្នាក់នៅរស់រានមានជីវិតឡើយ។
មូលហេតុនៃការបុកគ្នានេះ គឺបណ្តាលមកពីចុះអ័ព្ទខ្លាំងពេក
ដែលធ្វើឲ្យរអាក់រអួលដល់ការទាក់ទងគ្នា
និងកំហុសបច្ចេកទេសរបស់អាកាសយានិក។
ប្រភព៖ clicktop10