ឯកអគ្គរដ្ឋទូត វៀតណាមថ្មី ប្រចាំនៅកម្ពុជា ជាជនជាតិខ្មែរ កម្ពុជាក្រោម

7/21/2014 0 Comments A+ a-


ST-111
ភ្នំពេញៈ ឯកអគ្គរដ្ឋទូតថ្មី របស់ប្រទេស វៀតណាម ប្រចាំនៅកម្ពុជា គឺជាជនជាតិខ្មែរកម្ពុជា ហើយលោកក៏មាន តួនាទីជាអនុរដ្ឋមន្រ្តី ក្រសួងការបរទេស វៀតណាមផងដែរ។
លោក ថាច យឿ រស់នៅខេត្តត្រពាំង ត្រូវបានរដ្ឋាភិបាលនៃ ប្រទេសវៀតណាម ចុះហត្ថលេខាតែងតំាង ឲ្យធ្វើជា ឯកអគ្គរដ្ឋទូត ពីឆ្នាំ២០១៤ដល់ឆ្នាំ២០១៧ កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៤កន្លងទៅនេះ។
សូមបញ្ជាក់ថា ការតែងតាំងលោកថាច យឿ ជាឯកអគ្គរដ្ឋទូតខ្មែរប្រចាំនៅកម្ពុជានេះ គឺចំពេលដែលបញ្ហាមួយ ចំនួន រវាងបងប្អូនខ្មែរ កម្ពុជាក្រោម និងបងប្អូនខ្មែរស្នេហាជាតិ មួយចំនួនកំពុងតែខឹង យ៉ាងខ្លាំងចំពោះអ្នកនាំពាក្យ របស់ស្ថានទូត វៀតណាម បានថ្លែងកាលពីកន្លងទៅថា ទឹកដីកម្ពុជាក្រោមគឺជារបស់វៀតណាមនោះ។ ការថ្លែង បែបនេះរបស់អ្នកនាំពាក្យរបស់ស្ថានទូតវៀតណាមមួយនេះ ត្រូវបានប្រជាពលរដ្ឋ និងបងប្អូននិស្សិតខ្មែរ ព្រមទាំង បងប្អូនខ្មែរកម្ពុជាក្រោមជាច្រើន បានដង្ហែក្បួនឲ្យអ្នកនាំពាក្យរូបនេះ សុំទោសសាធារណៈផងដែរ តែរហូតមកដល់ ពេលនេះ គេមិនទាន់ឃើញអ្នកនាំពាក្យនេះធ្វើការសុំទោសជាសាធារណៈនោះឡើយ៕