រង្វង់មូលថ្មី មួយទៀត នៅខាងកើត ស្ពានជ្រោយចង្វា នឹងចេញរូបរាង ក្នុងពេលឆាប់ៗ
ភ្នំពេញ៖ អភិបាលរាជធានីភ្នំពេញ លោក ប៉ា សុជាតិវង្ស
បានថ្លែងឲ្យដឹងថា រង្វង់មូលដែលស្ថិតនៅជាប់ គល់ស្ពានជ្រោយចង្វា
ដែលបាននិងកំពុង ស្ថាបនានេះ នឹងលេចចេញជារូបរាងក្នុងពេលឆាប់ៗខាងមុខ
ដើម្បីជួយសម្រួលចរាចរណ៍ របស់ប្រជាពលរដ្ឋ ដែលត្រូវធ្វើដំណើរឆ្លងកាត់តំបន់នេះ
ទៅវិញទៅមក នេះបើយោងតាមការផ្សព្វផ្សាយ ពីគេហទំព័ររបស់សាលារាជធានីភ្នំពេញ។
លោក ប៉ា សុជាតិវង្ស បានមានប្រសាសន៍ នាព្រឹកថ្ងៃទី ១៥ ខែ កក្កដា ឆ្នាំ ២០១៤ ថា រង្វង់មូលថ្មីមួយកន្លែង ស្ថិតនៅគល់ស្ពានជ្រោយចង្វា ប៉ែក ខាងកើត ដែលកំពុងសម្រួលចរាចរណ៍ នៅគល់ស្ពាន ទាំងត្រើយខាងលិច និងត្រើយខាងកើត នៅពេលដែលស្ពានជ្រោយចង្វាថ្មី នឹងត្រូវបើកឲ្យ ដំណើរការ ក្នុងអំឡុងខែកញ្ញា ឆ្នាំ២០១៤ខាងមុខ។
លោកអភិបាល បានបន្តថា បញ្ហាចរាចរណ៍នៅចុងស្ពានទាំងសងខាង គឺជារឿងសំខាន់ ដូចនេះ ការកែលំអរប្រព័ន្ធចរាចរណ៍ ជារឿងចាំបាច់បំផុត ហើយបញ្ហានេះ ត្រូវបានក្រសួងសាធារណៈ និងក្រុមហ៊ុនចិន ដែលទទួលម៉ៅការ ស្ថាបនាស្ពានជ្រោយចង្វា ជាអ្នកសិក្សាគំរោង និងស្ថាបនា ។ ចំណែកសាលារាជធានីភ្នំពេញ គ្រាន់ចូលរួមសហការ ដូចជាការកែលម្អសួន ការរៀបចំការ៉ូឡា និងដាំស្មៅ នៅផ្ទៃខាងក្នុងរង្វង់មូលតែប៉ុណ្ណោះ។
តាមការបញ្ជាក់ របស់មន្ត្រីមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានឲ្យដឹងថា រង្វង់មូលនៅប៉ែកខាងកើត ស្ពានជ្រោយចង្វា ដែលត្រូវ ស្ថាបនានោះ មានទំហំអង្កត់ផ្ចិត ១៥០ម៉ែត្រ ស្ថាបនាផ្លូវជុំវិញរង្វង់មូលមានបីគន្លង មានទទឹង ១០,៥០ម៉ែត្រ នៅលើរង្វង់មូលមានសាងសង់ រូបព្រហ្មមុខ៤ដាក់ នៅចំកណ្តាលរង្វង់មូលដែលមាន៣ថ្នាក់ ។
ដោយឡែក ពាក់ព័ន្ធទៅនឹងគំរោង ជួសជុលកែលម្អរមណីយដ្ឋានវត្តភ្នំ ប៉ែកខាងក្រោម និងសារមន្ទីរវត្តភ្នំ ដើម្បីត្រៀមលក់ផលិតផល ដែលផលិត ឡើងដោយជនពិការនោះ អភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៍ថា ត្រូវរៀបចំក្បាលម៉ាស៊ីនគ្រប់គ្រងនៅវត្តភ្នំ ឲ្យបានច្បាស់លាស់ នឹងឈាន ទៅយកវត្តភ្នំ ចិញ្ចើមវត្តភ្នំ ។ គំរោង ដែលត្រូវជួសជុលកែលម្អនោះ មាន១២ចំណុច ដែលផ្តោតសំខាន់ ទៅលើការរៀបចំរបងព័ទ្ធជុំវិញវត្តភ្នំ ធ្វើទ្វារ ៤កន្លែង ជួសជុលកែលម្អការ៉ូឡា ដែលជាថ្មបាយក្រៀម រួមទាំង ការដាំស្មៅ ដាំផ្កា ដាំដើមឈើ ស្តារលាងប្រព័ន្ធប្រឡាយ និង លូជុំវិញវត្តភ្នំ និង បន្ថែមភ្លើង បំភ្លឺលម្អពេលរាត្រីជាដើម៕