ស្ត្រី២នាក់ជាម្ដាយ និងកូនចេញពីផ្សារ ទំនើបអ៊ីអនម៉ល ត្រូវចោរឆក់កាបូបបានសម្រេច
ភ្នំពេញ ៖ ស្ត្រី២នាក់ដែលជាម្ដាយនិងកូនបានរងរបួសស្រាល ខណៈដែលកំពុងជិះម៉ូតូត្រឡប់ទៅផ្ទះត្រូវជនសង្ស័យ២នាក់ជិះម៉ូតូមួយ
គ្រឿងធ្វើសកម្មភាពឆក់យកកាបូបបានសម្រេច បណ្ដាលអោយដួលម៉ូតូ
ហើយជនសង្ស័យជិះម៉ូតូគេចខ្លួនបាត់
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩និង២០នាទីយប់ថ្ងៃទី១៥
ខែកក្កដាឆ្នាំ២០១៤ ត្រង់ចំណុចក្បែរផ្ទះលក់ឱសថ វិសិដ្ឋ លេខ 150BEo
តាមបណ្ដោយផ្លូវលេខ២១៥ ស្ថិតក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុគេឃើញស្ត្រី២នាក់ដែលជាម្ដាយនិងកូនជិះម៉ូតូ មួយគ្រឿងម៉ាកស៊ុយស៊ូគី ស្មាស់ ពណ៌ខ្មៅ ពាក់ស្លាកលេខ បាត់ដំបង 1G-2754 ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ២១៥ ទិសពីកើតទៅលិច ស្រាប់តែមកដល់ចំណុចកើតហេតុក៏លេចមុខជនសង្ស័យ២នាក់ជិះម៉ូតូមួយ គ្រឿងម៉ាកហុងដាឌ្រីម ធុនសេ១២៥ មិនចាំស្លាកលេខ បានធ្វើសកម្មភាពឆក់យកកាបូបពីដៃស្ត្រីជាម្ដាយដែលអង្គុយជិះ ពីក្រោយបានសម្រេច បណ្ដាលអោយជនរងគ្រោះទាំង២នាក់ដួលម៉ូតូ ហើយស្ត្រីជាកូនគ្រាន់តែរងរបួសស្រាល ចំណែកស្ត្រីជាម្ដាយរងរបួសចំក្បាលនិងជើង រួចជនសង្ស័យក៏បានជិះម៉ូតូគេចខ្លួនបាត់។
បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋានក៏បានចុះមកអន្តរាគមន៍ដល់ កន្លែងកើតហេតុភ្លាមៗផងដែរ។ បើតាមសម្ដីស្ត្រីរងគ្រោះជាកូនសុំមិនបញ្ចេញឈ្មោះ បានប្រាប់អ្នកយកព័ត៌មានយើងថា មុនពេលកើតហេតុរូបគាត់និងម្ដាយរបស់គាត់បានជិះម៉ូតូទៅលេង កម្សាន្តនៅផ្សារទំនើប អ៊ីអនម៉ល លុះពេលជិះម៉ូតូត្រឡប់មកវិញបំណងទៅផ្ទះ ស្រាប់តែត្រូវចោរឆក់យកកាបូបបាត់ បណ្ដាលអោយដួលម៉ូតូតែម្ដង។ ស្ដ្រីរងគ្រោះបាននិយាយបន្តថា នៅក្នុងកាបូបដែលបាត់នោះមានលុយចំនួន៣០០ដុល្លារនិងទូរស័ព្ទ១ គ្រឿង ហើយនិងសៀវភៅកត់ត្រាចំនួន១។ ក្រោយពេលកើតហេតុជនរងគ្រោះមិនបានដាក់ពាក្យបណ្ដឹងនោះទេ ដោយរូបគាត់និយាយថាកាបូបរបស់គាត់បាត់ហើយទោះដាក់ពាក្យបណ្ដឹងក៏មិន អាចបានត្រឡប់មកវិញដែរ។ ចំណែកស្ត្រីជាម្ដាយដែលរងគ្រោះត្រូវបានដឹកតាមម៉ូតូរឺម៉កកង់បី បញ្ជូនទៅមន្ទីរពេទ្យដោយមានសមត្ថកិច្ចទៅជាមួយផងដែរ៕