បញ្ជូនជនសង្ស័យម្នាក់ ទៅតុលាការ ពីបទ រំលោភសេពសន្ថវៈ ប្រពន្ធគេ
បាត់ដំបងៈ កម្លាំងអាវុធហត្ថខេត្ត
បានបញ្ជូនជនសង្ស័យម្នាក់ ទៅតុលាការ នៅព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៤
ពីបទ រំលោភសេពសន្ថវៈលើប្រពន្ធគេ ខណៈដែលជនសង្ស័យ បានផឹកស្រាស្រវឹងជោកជាំ
រួចធ្វើសកម្មភាពចាប់រំលោភ នារីរងគ្រោះកាលពីវេលាម៉ោង ១០ និង៤៥នាទីយប់
ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៤ នៅលើផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិស្ពានយោល
ឃុំជ្រៃសីមា ស្រុកសំពៅលូន រួចកសាង សំណុំរឿង មកទីបញ្ជាការអាវុធហត្ថខេត្ត
ដើម្បីចាត់ការបន្តតាមច្បាប់ ។
លោកអនុសេនីយ៍ឯក ឡាច ប្រុស នាយការិយាល័យស្រាវជ្រាវ បទល្មើសព្រហ្មទណ្ឌអាវុធហត្ថខេត្ត
បានឲ្យដឹងថា យោងតាមរបាយការណ៍ របស់មូលដ្ឋានអាវុធហត្ថ
ស្រុកសំពៅលូនបានបញ្ជាក់ថា ជន សង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួន មានឈ្មោះ អុល
សុភ័ក្រ្ត ភេទប្រុស អាយុ២១ឆ្នាំ មុខរបរ កម្មករ មាន ទីលំនៅភូមិស្ពានយោល
ឃុំជ្រៃសីមា ស្រុកសំពៅលូន ។ ចំណែកជនរងគ្រោះ មានអាយុ១៨ឆ្នាំ រស់
នៅភូមិជាមួយគ្នាខាងលើ ។ ក្នុងរបាយការណ៍បានបញ្ជាក់ទៀតថា
នៅយប់កើតហេតុជនសង្ស័យ បាន ផឹកស្រាស្រវឹងជោកជាំ រួចឡើងទៅលើផ្ទះជនរងគ្រោះ
ឃើញស្ងាត់មានឱកាស ក៏ធ្វើសកម្មភាពចាប់ រំលោភនាង រហូតបានសម្រេចម្តង
ខណៈឪពុកក្មេកដេកលក់ និងប្តីមិននៅផ្ទះ ក្រោយពីធ្វើសកម្មភាព ហើយ
ជនសង្ស័យបានចុះគេចខ្លួនទៅសម្ងំក្នុងចម្ការពោតបាត់ ។ លុះព្រឹកឡើងវេលាម៉ោង ៨
និង៣០ នាទីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៤ កម្លាំង អ.ហ ស្រុកបានចុះឃាត់ខ្លួន
នាំយកមកទីបញ្ជាការ ដើម្បី សាកសួរ ។
ជនសង្ស័យបានឆ្លើយសារភាពថា
ខ្លួនពិតជាបានចាប់រំលោភនាងរងគ្រោះពិតប្រាកដមែន ដោយសារ
តែខ្លួនបានស្រវឹងស្រាខ្លាំង ក៏លបចូលទៅធ្វើសកម្មភាពតែម្តង
ខណៈជនសង្ស័យទើបតែស្គាល់គ្នា បាន ជិត១ខែប៉ុណ្ណោះ ។ បច្ចុប្បន្នជនសង្ស័យ
ត្រូវបានសមត្ថកិច្ចជំនាញ កសាងសំណុំរឿង បញ្ជូនខ្លួន ទៅ តុលាការខេត្ត
នៅព្រឹកថ្ងៃទី៣០ ខែកក្កដា នេះ ដើម្បីចាត់ការតាមច្បាប់រួចហើយ ៕
___________________
ផ្តល់សិទ្ទិដោយ៖dap-news