ក្មេងស្រីជា កូនកំព្រាម្នាក់ ត្រូវបុរសទំនើងម្នាក់ វាយឲ្យរងរបួសធ្ងន់
កំពង់ស្ពឺៈ ក្មេងស្រីដែលជាកូនកំព្រាម្នាក់
ហើយគទៀតនោះ ត្រូវបានគេដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ បន្ទាប់ពីត្រូវបាន
ជនទំនើងម្នាក់ ប្រើអំពើហិង្សា ដោយចេតនាមាន ស្ថានទម្ងន់ទោស ដោយបានចូល
ទៅវាយក្មេងស្រីរងគ្រោះដល់ផ្ទះតែម្តង ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១៤៖០០នាទី ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៤
ត្រង់ចំណុចផ្ទះជនរងគ្រោះ ស្ថិតនៅភូមិថ្នល់បត់ ឃុំពេជមុណី ស្រុកគងពិសី
ខេត្តកំពង់ស្ពឺ។
ជនសង្ស័យខាងលើមានឈ្មោះ សួន ភឿក ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅ ក្នុងភូមិថ្នល់បត់ ឃុំពេជមុណី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ ចំណែកជនរងគ្រោះ ឈ្មោះ ផូ ចាន់ធូ អាយុ១៥ឆ្នាំ មានទីលំនៅក្នុងភូមិឃុំកើតហេតុខាង លើ ត្រូវបានជនសង្ស័យយកដុំថ្មសម្រាប់សំលៀងកាំបិត និងដំបងវាយ បណ្តាលឲ្យរងរបួស ក្បែរក្បាល និងនៅលើដងខ្លួនជាច្រើនកន្លែងទៀត។
ប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញ ក្មេងស្រីរងគ្រោះកំពុងតែអង្គុយតែ ម្នាក់ រួមនិងអ្នកជិតខាងជាច្រើននាក់ទៀត នៅផ្ទះរបស់ម្តាយធំខ្លួន ដែលបានយកនាងមកចិញ្ចឹមតាំងពីតូច ដោយសារ ឪពុក-ម្តាយស្លាប់ចោលអស់ លុះបន្តិចក្រោយមកគេឃើញ ជនសង្ស័យបានស្ទុះយកថ្មសំលៀងកាំបិត រួមនឹង ដំបងទៅវាយលើជនរងគ្រោះ បណ្តាលឲ្យរបួសក្បែក ក្បាយ និងនៅលើដង ខ្លួនជាច្រើនកន្លែងទៀត។ ហេតុការណ៍នេះបានធ្វើឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងប្រធានភូមិ មកឃាត់ផងដែរ តែឃាត់ជនសង្ស័យ មិនឈ្នះ។
ក្រោយធ្វើការសួរនាំ ជនសង្ស័យបាន សារភាពថាខ្លួនពិតជាបានធ្វើសកម្មភាពវាយទៅលើ ជនរងគ្រោះ ពិតប្រាកដមែន ហើយត្រូវបានគេយកទៅឃុំទុកដើម្បីដោះស្រាយតាមនីតិវិធី។ ចំណែកក្មេងស្រីរងគ្រោះ ត្រូវបានគេដឹកយក ទៅសង្គ្រោះនៅមន្ទីរពេទ្យ៕

________________
ផ្តល់សិទ្ទិដោយ៖dap-news