ន្រ្តីស្ថានីយជញ្ជីង ថ្លឹងរថយន្តជប់ ឃាត់ខ្លួនសហការី ទូរទស្សន៍បាយ័ន ២នាក់

7/30/2014 0 Comments A+ a-


ត្បូងឃ្មុំ៖ សហការីយកព័ត៌មានរបស់ស្ថានីយ ទូរទស្សន៍ បាយ័ន២នាក់ ប្រចាំនៅខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ ត្រូវបានមន្រ្តីគ្រប់គ្រងស្ថានីយជញ្ជីងថ្លឹងរថយន្តជប់ ស្ថិតនៅក្នុងស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ចាប់ឃុំខ្លួនអស់រយៈ ពេលជាង៤ ម៉ោង ព្រោះខឹងចុះទៅថត និងយកព័ត៌មាននៅស្ថានីយជញ្ជីងថ្លឺងរថយន្ត ក្រោយបែកធ្លាយថា មាន ការប្រព្រឹត្តអំពើ ពុករលួយនោះ។
យោងតាមសេចក្តីរាយការណ៍ពីខេត្តត្បូងឃ្មុំបានឲ្យដឹងថា នៅវេលាម៉ោងប្រមាណជា ៨ និង៣០នាទី អ្នកយកព័ត៌ មានឲ្យស្ថានីយទូរទស្សន៍បាយ័ន ប្រចាំនៅខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ ឈ្មោះ សិដ្ឋ និងអ្នករួមការងារម្នាក់ទៀត ចុះទៅយកព័ត៌មាន និងផ្តិតយកព័ត៌មាននៅស្ថានីយជញ្ជីងថ្លឹងរថយន្តជប់ ក្រោយពីទទួលបានព័ត៌មានពីអ្នករកស៊ី ដឹកទំនិញថា ស្ថានីយថ្លឺងរថយន្តមួយនេះ មានយកលុយលើសបន្ទុក និងជាប់ពាក់ព័ន្ធជាមួយការប្រព្រឹត្តអំពើពុក រលួយមួយចំនួនទៀត។
ខណៈដែលអ្នកព័ត៌មានកំពុងសាកសួរអ្នកបើកបររថយន្តដឹកទំនិញឆ្លងកាត់ស្ថានីយ និងផ្តិតយករូបភាពនោះ ស្រាប់តែមន្រ្តីគ្រប់គ្រងនៅស្ថានីយថ្លឹងរថយន្តម្នាក់ ឈ្មោះ ឃៀង បានចេញមកសួរនាំ និងហាមមិនឲ្យថតរូប និង សាកសួរព័ត៌មានអ្វីឡើយ។ មិនតែប៉ុណ្ណោះក្រុមមន្រ្តីនៅស្ថានីយបានឃាត់ខ្លួនអ្នកចុះទៅយកព័ត៌មាននោះអស់ រយៈពេលជាង ៤ម៉ោង ពោលចាប់តាំងពីម៉ោង ៨ និង៣០នាទី រហូតដល់ម៉ោងជាង ១១យប់ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៤។
បន្ទាប់ពីមានការអន្តរាគមន៍សម្របសម្រួលពីថ្នាក់ដឹកនាំស្ថានីយទូរទស្សន៍បាយ័ន ទើបអភិបាលខេត្តត្បូងឃ្មុំបញ្ជា ឲ្យមន្រ្តីគ្រប់គ្រងស្ថានីយជញ្ជីងថ្លឹងរថយន្តជប់ ដោះលែងពួកគេឲ្យត្រឡប់ទៅលំនៅឋានវិញ៕
________________
ផ្តល់សិទ្ទិដោយ៖dap-news