ឃាត់ខ្លួនម្ចាស់ភូមិគ្រឹះ កូន និងអ្នកបម្រើ ៥នាក់ ពាក់ព័ន្ធការបង្ខាំង ក្មេងប្រុសម្នាក់ ធ្វើទារុណកម្ម

7/30/2014 0 Comments A+ a-


rape worker
- នារី ជាបងរបស់កុមាររងគ្រោះ អះអាងថា ខ្លួនរងនូវការចាប់រំលោភ ពីម្ចាស់ភូមិគ្រឹះ
ភ្នំពេញ៖ នៅម៉ោង ៨ និង៣០នាទីយប់ថ្ងៃអង្គារនេះ មនុស្ស៥នាក់ ប្តី-ប្រពន្ធម្ចាស់ភូមិគ្រឹះ ជាអ្នកជំនួញមានប្រាក់ ស្តុកស្តម្ភ រួមនឹងកូនៗ ព្រមទាំងអ្នកបម្រើ ផងនោះ ត្រូវបានកម្លាំងសមត្ថកិច្ចសម្រេចឃាត់ខ្លួន បន្ទាប់ពីបានស៊ើប អង្កេតសាកសួរស្រាវជ្រាវនៅក្នុងភូមិគ្រឹះ អស់រយៈពេលប្រមាណជា៥ម៉ោង។ នារីវ័យ ២០ឆ្នាំ ជាបងស្រីរបស់ ក្មេងប្រុសរងនូវការធ្វើទារុណកម្ម ក៏ត្រូវបានប្រភពបង្ហើបថា រងនូវការចាប់រំលោភផងដែរ។
បើតាមសមត្ថកិច្ចបានឲ្យដឹងថា ជនជាប់សង្ស័យនឹងការសមគំនិតគ្នាបង្ខាំងក្មេងប្រុសវ័យទើប ១០ឆ្នាំ ធ្វើទារុណ កម្ម រួមមាន៖ ឈ្មោះ សើង ហឿងអាយុប្រមាណ ៦០ឆ្នាំជាស្វាមី, ឈ្មោះ តាំង ស៊ឹមម៉ុង ជាភរិយា រួមនិងកូន២ នាក់ មិនទាន់បញ្ជាក់អត្តសញ្ញាណ និងអ្នកបម្រើម្នាក់ ក៏មិនទាន់មានការបញ្ជាក់អត្តសញ្ញាណផងដែរ។
ទោះបីជាមនុស្ស ៥នាក់ ជាអ្នកជាប់សង្ស័យពាក់ព័ន្ធក្នុងករណីប្រើទារុណកម្មទៅលើជនអនីតិជន និងសង្ស័យថា មានការចាប់រំលោភលើនារីជាបងស្រី ត្រូវបានឃាត់ខ្លួនក្តី តែសមត្ថកិច្ចមិនទាន់បង្ហាញព័ត៌មានឲ្យបានលំអិតជុំវិញ ករណីនេះនៅឡើយទេ។
សូមរំលឹកថា នៅវេលាម៉ោង ៣ និង៣០នាទីល្ងាចថ្ងៃអង្គារ ទី២៩ ខែកក្កដា ឆ្នាំ២០១៤នេះ កម្លាំងនគរបាល ក្រសួងមហាផ្ទៃ សហការជាមួយអង្គការ អាជ្ញាធរដែនដី ដឹកនាំដោយព្រះរាជអាជ្ញារងអម សាលាដំបូងរាជធានី ភ្នំពេញ មាស ច័ន្ទពិសិដ្ឋ បានចុះទៅឡោមព័ទ្ធ និងឆែកឆេរភូមិគ្រឹះស្កឹមស្កៃមួយកន្លែងស្ថិតនៅសំណង់១២ តាម បណ្តោយផ្លូវលេខ២៦៥ សង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក បន្ទាប់ពីរងនូវការចោទប្រកាន់ថា បានធ្វើទារុណកម្ម ទៅលើក្មេងប្រុសម្នាក់វ័យទើប១០ឆ្នាំ និង រំលោភទៅលើនារីជាបងស្រី វ័យ ២០ឆ្នាំ ពេលពួកគេបម្រើការនៅក្នុង ភូមិគ្រឹះ។
សមត្ថកិច្ច បានបញ្ជាក់ថា ប្រតិបត្តិការបានធ្វើឡើងភ្លាមៗ បន្ទាប់ពីក្មេងប្រុសម្នាក់ ត្រូវបានបងស្រីរបស់ខ្លួន រស់ នៅក្នុងភូមិគ្រឹះ នំាគ្នារត់ចេញ ហើយទៅបា្រប់ម្តាយរបស់ខ្លួនថា ម្ចាស់ផ្ទះ បានធ្វើទារុណកម្មវាយដំ និងឆក់ខ្សែភ្លើង លើពួកខ្លួន។ មិនតែប៉ុណ្ណោះនារី ដែលជាបងស្រី ក៏ត្រូវបានរងនូវការចាប់រំលោភពីមនុស្សនៅក្នុងភូមិគ្រឹះ ដ៏ស្កឹម ស្កៃនោះថែមទៀតផង។
ក្មេងប្រុស ដែលរងនូវការធ្វើទារុណកម្មមានឈ្មោះ ប៉ែន កា អាយុ ១០ឆ្នាំ។ រីឯនារី ដែលអះអាងថា រងនូវការចាប់ រំលោភមានឈ្មោះ ប.ស អាយុប្រមាណជា ២០ឆ្នាំ៕
_________________
ផ្តល់សិទ្ទិដោយ៖dap-news