បុគ្គលិកក្រុមហ៊ុន ឌីហ្សាញ ប្រមូលផ្តុំគ្នាតវ៉ា មុខក្រុមហ៊ុន ខឹងមេការ វ៉ៃបុគ្គលិក
ភ្នំពេញ ៖ ក្រុមបុគ្គលិកខាង ឌីហ្សាញ (true time Asia)
ប្រមាណជាង១០០នាក់ មានទីតាំងលេខ១៨៤ ផ្លូវ ២១៧ (មុនីរ៉េត) ក្រុម២៧ ភូមិ៤
សង្កាត់ ទំនប់ទឹក ខណ្ឌចំការមន នៅព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៤នេះ
នាំគ្នាតវ៉ានៅមុខក្រុមហ៊ុន ។ មូលហេតុដែលពួកគេតវ៉ានេះ ដោយសារតែមេការ ឈ្មោះ
ញ៉ែម សុភក្រ បានវ៉ែបុគ្គលិក ចំនួន៣នាក់ ដោយចោទប្រកាន់
បុគ្គលិកនេះអត់ធ្វើការ ។
ហេតុការណ៍នេះ បានកើតឡើង តាំងម៉ោង១២និង០៥នាទី រំលងអាធ្រាតឈានចូលថ្ងៃ ១៦ ខែកក្កដា ឆ្នាំ២០១៤ ៕
_______________
ផ្តល់សិទ្ទិដោយ៖dap-news.com