ចាប់ខ្លួនជនជាតិឡាវ ម្នាក់រឹបអូសបានថ្នាំញៀន ជិតមួយគឺឡូក្រាមនៅ ខេត្តស្ទឹងត្រែង
ខេត្តស្ទឹងត្រែង ៖
បុរសជាជនជាតិឡាវម្នាក់ត្រូវបានម្លាំងនគរបាលការិយាល័យផ្សព្វ
ផ្សាយ
អប់រំនៃមន្ទីរប្រឆាំងគ្រឿងញៀនឃាត់ខ្លូនរួមនិងថ្នាំញៀនជិត១
គីឡូក្រាមខណះដែលជននោះកំពុងយកគ្រឿងញៀនលួចឆ្លងដែនចូលមកស្រុក
ខ្មែរតាមច្រក របៀង។ការឃាត់ខ្លួន
ជនសង្ស័យខាងលើនេះធ្វើឡើងកាលពីវេលាម៉ោង១១និង៣៥នាទីថ្ងៃទី២៩ខែ
កក្តដាឆ្នាំ
២០១៤ត្រង់ចំណុចផ្លូវលេខ៧៣៩ក្នុងភូមិអូរស្វាយឃុំអូរស្វាយស្រុក
ថាឡាបរិវ៉ាត់ខេត្តស្ទឹងត្រែង។
សមត្ថកិច្ចបានឲ្យដឹងថា
ជនជាតិឡាវដែលចាប់ខ្លួនខាងលើមានឈ្មោះ សៀង មី ភេទប្រុស
អាយុ៣៩ឆ្នាំរស់នៅភូមិស៊ុបណាវស្រុកម៉ូវខេត្តផុងសាលីប្រទេសឡាវ
ត្រូវបានឃាត់
និងចាប់ខ្លួនរួមជាមួយថ្នាំញៀនប្រភេទម៉ាទឹកកកចំនួន៩៩៣ក្រាម។
មន្ត្រីការិយាល័យផ្សព្វផ្សាយអប់រំនៃ
មន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃប្រចាំច្រកទ្វាព្រំដែនត្រពាំង
គ្រៀលបានឲ្យដឹងថាក្រោយទទួលបានការរាយការណ៍ពីភ្នាក់ងារ
កម្លាំងបានធ្វើការត្រៀមនិងស្ទាក់លុះពេលមុខសញ្ញាបានឆ្លងចូលមក
ដល់ភូមិអូរស្វាយឃុំអូរស្វាយចម្ងាយពីព្រំដែលប្រហែល៥០០ម៉ែត្រ
ទើបជំនាញធ្វើការឃាត់ខ្លួននិងឆែកឆេរកឃើញថ្នាំញៀនមួយកញ្ចប់ធំដោយ
មានការវិចខ្ចប់ក្នុងប្រអប់ទឹកដោះគោក្រដាស់មួយជាន់និងហែកមួយ
ជាន់ទៀតនៅក្នុងថងតែសញ្ញាផ្កាយប្រាំទើបឃើញថ្នាំញៀនប្រភេទម្ស៉ៅ
ពណ៌សថ្លា។
ក្រោយការឃាត់ខ្លួនរួមនឹងវត្ថុតាង
ជាក់ស្តែងជំនាញបានបញ្ជូនមកស្នងការដ្ឋានគរបាលខេត្តស្ទឹងត្រែងដើម្បី
ធ្វើតេស្តរកសារធាតុញៀនពិតប្រកដដែលមានការចូលរួមត្រូតពិនិត្យដោយ
លោកស្រី ស៊ុន យ៉ើត
ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តនិងក្រឡាបញ្ជីផងដែរ។
បន្ទាប់ពីមានការចូលរួមដោយស្ថាប័នតុលាការ
ជំនាញបានធ្វើតេស្តចំពោះមុខជនសង្ស័យថ្នាំញៀនជាប្រភេទមេតំហ្វេ
តាមីនម្ស៉ៅពណ៌សចំនួន៩៩៣ក្រាមនិងត្រូវវិចខ្ចប់កសាងសំណុំរឿង
បញ្ជូនសាលាដំបូងខេត្ត ៕
ប្រភពពី នគរវត្ត