រថយន្ត​ដឹកអុស បើក​បុក​គូទ​គ្នាឯង​ ពីក្រោយ ស្លាប់​ម្នាក់​, របួស​ម្នាក់ នៅ​ស្រុក​ជើងព្រៃ​

7/30/2014 0 Comments A+ a-


កំពង់ចាម: បុរស ​ជា​ព្រូឡាន​ម្នាក់ បាន​ស្លាប់ ដោយ​កៀប​ជាប់ ក្នុង​កាប៊ីន​រថយន្ត ដឹកអុស​មួយ គ្រឿង និង​ម្នាក់ទៀត​រងរបួស ខណៈដែល​រថយន្ត ចំណុះ​ភ្លៅ​ប្រាំមួយ​នេះ បាន​បើក​ទៅបុករថយន្ត​ដឹកអុសមួយគ្រឿង ​ ផ្សេងទៀត នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៦ ស្ថិត​ក្នុងភូមិ​គោក​រវៀង ឃុំ​គោក​រវៀង ស្រុក​ជើងព្រៃ កាលពី​ម៉ោងជាង​៤ ទៀបភ្លឺ ថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ​២០១៤​។​
​    ​
​លោក​វរសេនីយ៍ត្រី ស៊ុយ សំអាត មេបញ្ជាការ​កងរាជអាវុធហត្ថ ស្រុក​ជើងព្រៃ បាន​ប្រាប់ CEN នៅ​ថ្ងៃទី ២៩ ខែកក្កដា​ថា បុរស​ជា​ជនរងគ្រោះ ឈ្មោះ យុយ យ៉ុង អាយុ ២៤ ឆ្នាំ មាន​ទីលំនៅ​ភូមិ​បុសថ្លាន់ ឃុំ​តា​អុង ស្រុក​ចម្ការលើ​។ ប៉ុន្តែ​អ្នកបើកបរ រថយន្ត​ចំណុះ​ភ្លៅ​ប្រាំ លេខ​កំពង់ចាម 3A-2866 ដឹកអុស​ពី​ទិស​ជើងព្រៃ សំដៅ​ទិស​ភ្នំពេញ ក៏​រងរបួស​ដែរ និង​មិន​ត្រូវបាន​ស្គាល់ឈ្មោះ​ទេ​។​
​    ​
​លោក​មេបញ្ជាការ បាន​ឲ្យ​ដឹង​ទៀតថា ករណី​គ្រោះថ្នាក់​ខាងលើ អាច​បណ្តាលមកពី ខាង​តៃកុង​ឡាន ដឹកអុស​នេះ បើកបរ​មិន​គោរព​ច្បាប់​ចរាចរណ៍ គឺ​បើក​លឿន និង​ទុក​គម្លាត​កៀក​គ្នា​ពេក ពេល​រថយន្ត​ខាងមុខ ជាន់​ហ្វ្រាំង ក៏​ទៅបុក​គូទ​តែម្តង​៕V
​រថយន្ត​ដឹកអុស បើក​បុក​គូទ​គ្នាឯង​ពីក្រោយ ស្លាប់​ម្នាក់​, របួស​ម្នាក់ នៅ​ស្រុក​ជើងព្រៃ​
​រថយន្ត​ដឹកអុស បើក​បុក​គូទ​គ្នាឯង​ពីក្រោយ ស្លាប់​ម្នាក់​, របួស​ម្នាក់ នៅ​ស្រុក​ជើងព្រៃ​
រថយន្ត​ដឹកអុស​បើក​បុក​គូទ​គ្នាឯង​ពីក្រោយ​ស្លាប់​ម្នាក់ , របួស​ម្នាក់​នៅ​ស្រុក​ជើងព្រៃ​​    ​
ប្រភពពី CEN