ចោរប្លន់អ្នកលក់មាស នៅផ្សារតាកែវ បាញ់ពីរគ្រាប់ យកមាសនិងប្លាទីន អស់ប្រមាណ ១៣ ម៉ឺនដុល្លារ

7/21/2014 0 Comments A+ a-

gold rape
តាកែវ ៖ បុរសអាជីវករលក់មាស នៅផ្សារតាកែវម្នាក់ត្រូវបានក្រុមចោរ មានគ្នាពីរនាក់ បានធ្វើសកម្ម ភាពប្លន់ ដោយបាញ់ត្រូវជនរងគ្រោះចំនួនពីរគ្រាប់ និងបានយកទ្រព្យសម្បត្តិអស់ប្រហែល ១៣ម៉ឺន ដុល្លារ ។
ហេតុការណ៍ចោរប្លន់អ្នកលក់មាសនេះ បានកើតឡើងនៅវេលាម៉ោងប្រមាណ ៥ល្ងាច ថ្ងៃអាទិត្យ ទី ២០ ខែកក្ដដា ឆ្នាំ២០១៤ នៅចំណុចក្នុងផ្ទះជនរងគ្រោះ ដែលស្ថិតនៅក្នុងភូមិថ្នល់បែក សង្កាត់រកាក្រៅ ក្រុងដូនកែវ ជាប់ផ្សារតាកែវ ។
យោងតាមមន្រ្តីសមត្ថកិច្ច បានប្រាប់ឲ្យដឹងថា ជនរងគ្រោះដែលត្រូវចោរប្លន់នោះឈ្មោះ  ទុន ផល្លា ភេទប្រុស មានមុខរបរជាគ្រូពេទ្យធ្វើធ្មេញ និងជួយលក់មាសប្រពន្ធនៅក្នុងផ្សារតាកែវ។ នៅមុនពេល កើតហេតុ ជនរងគ្រោះបានប្រមូលរបស់របរ ជាគ្រឿងអលង្ការ ក្នុងផ្សារដាក់ក្នុងការបូបជាប់ចង្កេះពីក្នុង ផ្សារយកផ្ទះដែលនៅជាប់នឹងផ្សារ ស្រាប់តែមានក្រុមចោរពីរនាក់ជិះម៉ូតូម៉ាក ស៊ីរូស មួយគ្រឿង ពណ៌ ស លាយខ្មៅ គ្មានស្លាកលេខ ដោយម្នាក់ចាំលើម៉ូតូ និងម្នាក់ទៀតបានដើរតាមជនរងគ្រោះ ដល់ក្នុងផ្ទះ ក៏បានដកកាំភ្លើងខ្លីមិនស្គាល់ម៉ាក ភ្ជង់ក្បាលគំរាមយកកាបូបនៅជាប់នឹងចង្កេះ តែជនរងគ្រោះមិនឲ្យ ជនសង្ស័យ ក៏បានបាញ់ជើងជនរងគ្រោះមួយគ្រាប់ និងមួយគ្រាប់ទៀត ត្រូវបញ្ឆិតចំដៃ ហើយក៏បាន យកកាបូបនោះរត់ចេញមកឡើងជិះម៉ូតូ ដែលគ្នាគេនៅចាំខាងមុខផ្ទះជនរងគ្រោះជិះទៅកើតបាត់ទៅ។
បន្ទាប់ពីកើតហេតុ គេបានឃើញកម្លាំងនគរបាលព្រហ្មទណ្ឌខេត្ត និងកម្លាំងកងរាជអាវុធហត្ថខេត្ត ចុះ មកពិនិត្យ និងធ្វើកោសល្យវិច្ច័យគ្រាប់កាំភ្លើង ដោយឡែកជនរងគ្រោះ ត្រូវបានបញ្ជូនទៅព្យាបាល នៅ មន្ទីរពេទ្យបង្អែកខេត្តតាកែវ។
បើតាមសាច់ញាតិជនរងគ្រោះ ទ្រព្យសម្បត្តិនៅក្នុងកាបូបដែលក្រុមចោរប្លន់ទៅនោះមាន ប្លាសទីន លុយ មាស ៣៥តម្លឹង ហើយក៏មានរបស់របរ ដែលគេយកបញ្ចាំមួយចំនួនផងដែរ បើគិតជាទឹកប្រាក់ គឺ ប្រហែលជា ១៣ម៉ឺនដុល្លារអាមេរិក ៕