ចាប់ខ្លួន ជនសង្ស័យ២នាក់ ជាប់ពាក់ព័ន្ធ និងការបាញ់ប្រហារ មន្រ្តីរដ្ឋបាល ព្រៃឈើ

7/21/2014 0 Comments A+ a-


fight with gun
មណ្ឌលគិរី ៖ កម្លាំងនគរបាល ខេត្តមណ្ឌលគិរី សហការជាមួយ កម្លាំងនគរបាល រាជធានីភ្នំពេញ និងកម្លាំងនគរបាល ខេត្តកំពង់ចាម បានចាប់ខ្លួន ជសង្ស័យ២នាក់ ជាប់ពាក់ព័ន្ធ និងការបាញ់មន្រ្តី រដ្ឋបាលព្រៃឈើ បណ្តាលឲ្យ រងរបួសស្រាល កាលពីថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៤ ស្ថិតនៅ ត្រង់ចំណុចផ្លូវកែង ដាក់ដាំ សង្កាត់ ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ។
លោក សូរ សុវណ្ណ ស្នងការរងនគរបាល ខេត្តមណ្ឌលគិរី បានថ្លែងឲ្យដឹងថា ជនសង្ស័យទី១មានឈ្មោះ លេន កំរី អាយុ៣៧ឆ្នាំ ត្រូវបានចាប់ខ្លួន នៅស្រុកតំបែរ ខេត្តកំពង់ចាម កាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៤ កន្លងទៅ ខណៈជននេះទៅស្នាក់នៅក្នុងស្រុកកំណើត និងជនសង្ស័យទី២មានឈ្មោះ ពុំ ពឿន អាយុ៤៨ឆ្នាំ មានស្រុកកំណើតនៅស្រុកកំចាយមា ខេត្តព្រៃវែង ត្រូវបានចាប់ខ្លួន នៅរសៀលថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៤នេះ នៅក្នុងរាជធានីភ្នំពេញ។ សូមបញ្ជាក់ថា មានករណីផ្ទុះអាវុធមួយប្រាវ កណ្តាលក្រុងសែមនោរម្យ បណ្តាលអោយ នាយរងផ្នែក រដ្ឋបាលព្រៃឈើ សែនមនោរម្យម្នាក់ រងរបួសស្រាល ហើយត្រូវបានបញ្ជូន មកសង្រោ្គះនៅមន្ទីរពេទ្យបង្អែក ខេត្តទាំងយប់។
ហេតុការណ៍នេះបានកើតឡើងវេលាម៉ោង ១០៖០០នាទីយប់ថ្ងៃទី ០៤ ខែកក្កដា ឆ្នាំ២០១៤ ត្រង់ចំណុចផ្លូវកែង ដាក់ដាំ សង្កាត់ ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី  ។ លោក សូរ សុវណ្ណ ស្នងការរងខេត្តបានបញ្ជាក់ប្រាប់ថា អ្នករងរបួសក្នុង ហេតុការណ៍ខាងលើនេះឈ្មោះ ហេង ចន្ត្រា ភេទ ប្រុស អាយុ ៤៤ឆ្នាំមានតួនាទីជា នាយរងផ្នែករដ្ឋបាលព្រៃឈើសែនមនោរម្យ ត្រូវបានជន មិនស្គាល់មុខ បាញ់រះចំនួន៣គ្រាប់ ចំដៃឆ្វេង១គ្រាប់បណ្តាលអោយរងរបួបត្រូវ បានបញ្ជូនមក សង្គ្រោះមន្ទីរពេទ្យខេត្ត។
លោក ហេង ចន្ត្រា រងរបួសបានប្រាប់អ្នកឆ្លើយឆ្លង ព័ត៌មានថា  មុនពេលកើតហេតុខ្លួនបានចតរថយន្ត នៅអែបផ្លូវមួយ សន្ទុះស្រាបប់តែមានរថយន្តតូចចំនួន មួយគ្រឿងឆ្វែលចុះឡើង ឃើញជនសង្ស័យចុះមកសួរថា លោក ឯងខាងណាមកធ្វើអី? មួយមាត់២មាត់សួរចប់ ស្រាប់តែជននោះដកកាំភ្លើងបាញ់រះសំដៅមកលើ រថយន្តរបស់លោកចំនួន៣គ្រាប់ បណ្តាលអោយរងរបួសតែម្តង។
ភ្លាមនោះក៏មានការបាញ់តបតគ្នាវិញប៉ុន្តែជនមិនស្គាល់មុខបើក រថយន្តគេចខ្លួនបាត់តែម្តងទៅ ។ លោក ហេង ចន្ត្រាបានប្រាប់ថា រថយន្តដែលជនមិនស្គាល់មុខ ជិះធ្វើសកម្មភាព (ប្រហាក់ប្រហែលកាមឺរី)ពាក់ស្លាក់លេខ 2D 9531 ។ តាមការសន្និដ្ឋានរបស់ សមត្ថកិច្ចប្រាប់ថា កាំភ្លើងដែលជនមិនស្គាល់មុខប្រើប្រាស់ គឺជាក្បាលគ្រាប់ K 54៕
_______________
ផ្តល់សិទ្ទិដោយ៖dap-news