ក្រុមចាប់ជំរិតដ៏ឃោរឃៅ នៅកម្ពុជាទទួលបានលុយ ១០ម៉ឺនដុល្លារហើយជនល្មើស ចិត្តឫស្យាបាញ់ប្រហារ ជនរងគ្រោះទៀត
នៅមានរឿងរ៉ាវវែកញែកនិងមានភាពមន្ទិលសង្ស័យជាច្រើនពាក់ព័ន្ធនឹងករណីឃាតកម្មចាប់ជំរិតទារប្រាក់កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៤កន្លងមក ទៅលើកូនប្រុសច្បងរបស់លោក ហេង ចេង ជាថៅកែហាងនំប៉័ងយីហោ ហេង ចេង ឋិតនៅភូមិក្រពើហា សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល បណ្តាលឲ្យជនរងគ្រោះឈ្មោះ ហេង ពិសិដ្ឋ ហៅស្រេង អាយុ២៤ឆ្នាំ ស្លាប់បាត់បង់ជីវិតក្រោមស្នាដៃរបស់ក្រុមឧក្រិដ្ឋជន ហើយត្រូវបានប្រទះឃើញសាកសពនារសៀលថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៤ ឋិតក្នុងភូមិតារាជចុងកើត ឃុំកក់ ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ដ៏គួរឲ្យភ្ញាក់ផ្អើល ដ្បិតក្នុងសំណុំរឿងចាប់ជំរិតនេះ ក្រុមគ្រួសារជនរងគ្រោះបានប្រគល់ប្រាក់ចំនួន១០ម៉ឺនដុល្លារអាមេរិកឲ្យទៅក្រុមជនល្មើសរួចហើយ បែរជាក្រុមឧក្រិដ្ឋជននៅតែបាញ់សម្លាប់ឆក់យកជីវិតយុវជនរងគ្រោះទៀត តើហេតុអ្វី ?
តាមការអះអាងរបស់ក្រុមគ្រួសារសាច់ញាតិយុវជនរងគ្រោះ បានឲ្យដឹងថា កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៤ នៅវេលាព្រឹក ជនរងគ្រោះបានប្រាប់អ្នកផ្ទះថានឹងធ្វើដំណើរទៅរាជធានីភ្នំពេញ ។ លុះដល់ពេលរសៀលថ្ងៃដដែល ស្រាប់តែមានជនសង្ស័យទូរស័ព្ទមកជំរិតទារប្រាក់ពីឪពុកម្តាយជនរងគ្រោះចំនួន២០ម៉ឺនដុល្លារអាមេរិក ជាថ្នូរនឹងការដោះលែងជនរងគ្រោះដែលក្រុមឧក្រិដ្ឋជនបានចាប់ខ្លួននោះ ប៉ុន្តែក្រោយការចរចាគ្នារួចមក ក៏បានត្រូវរ៉ូវត្រឹមចំនួន១០ម៉ឺនដុល្លារអាមេរិកវិញ ដោយលុយនេះក្រុមគ្រួសារជនរងគ្រោះបានផ្ទេរប្រគល់ឲ្យទៅក្រុមជនល្មីសរួចរាល់ហើយ ក៏ដាច់ការទាក់ទងតែម្តង ។ នៅរសៀលថ្ងៃដដែលនេះដែរ ស្រាប់តែសមត្ថកិច្ចបានរកឃើញរថយន្តទំនើបមួយគ្រឿងម៉ាក Lexus 470 ពណ៌ខ្មៅ ពាក់ស្លាកលេខកណ្តាល 2A-9699 ដែលយុវជនរងគ្រោះជិះនោះ ត្រូវបានគេយកមកផ្លុងចោលនៅផ្លូវចូលបុរីស្វាយរលំ ក្នុងទីតាំងដីលោកឧកញ៉ា ថោង សារ៉ាត់ ឋិតក្នុងភូមិ១ ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្តាល ។
តមកទៀត នៅរសៀលថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៤ម្សិលម្ង៉ៃ ស្រាប់តែសាកសពយុវជនរងគ្រោះបានគេប្រទះឃើញអណ្តែតទឹកក្បែរជើងភ្នំកក់ ឋិតក្នុងភូមិតារាជចុងកើត ឃុំកក់ ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ បង្កឲ្យមានការភ្ញាក់ផ្អើលឡើង ។ មានន័យថា យុវជនរងគ្រោះដែលក្រុមឧក្រិដ្ឋជនចាប់ជំរិតទារប្រាក់នោះត្រូវបានបាញ់សម្លាប់ចោលបាត់ទៅហើយ ដោយសាច់ញាតិជនរងគ្រោះធ្វើការសន្និដ្ឋានថា ជនរងគ្រោះអាចត្រូវជនល្មើសចាប់ចេញពីរថយន្តកំពុងជិះដឹកចេញពីបុរីស្វាយរលំ និងបាញ់សម្លាប់ឲ្យស្លាប់ រូចហើយដឹកយកសាកសពទៅទម្លាក់ចោលនៅឯខេត្តកំពង់ស្ពឺតែម្តង ។
ស្ត្រីម្នាក់ដែលជាសាច់ញាតិរបស់យុវជនរងគ្រោះ បានរៀបរាប់ទាំងទឹកភ្នែកថា "កូនប្រុសឈ្មោះ ស្រេង នេះស្លូតបូតណាស់ គេចេះជួយកិច្ចការឪពុកម្តាយក្នុងមុខរបររកស៊ីយ៉ាងស្វាហាប់ ដោយគេជាកូនប្រុសច្បងក្នុងចំណោមបងប្អូនចំនួន៤នាក់ ។ ឪពុកម្តាយជនរងគ្រោះបានប្រគល់លុយចំនួន១០ម៉ឺនដុល្លារឲ្យទៅពួកជនល្មើសហើយ តែក្រុមជនល្មើសនៅតែបាញ់សម្លាប់ជនរងគ្រោះទៀត គឺពិតជាគួរឲ្យអាណិតអាសូរណាស់" ។
ពាក់ព័ន្ធនឹងករណីចាប់ជំរិតទារប្រាក់ និងបាញ់សម្លាប់ទៅលើយុវជនរងគ្រោះជាកូនប្រុសច្បងរបស់លោក ហេង ចេង ជាថៅកែហាងនំប៉័ងយីហោ ហេង ចេង នៅក្រុងតាខ្មៅ ខេត្តកណ្តាល ដ៏គួរឲ្យភ្ញាក់ផ្អើលនេះ ត្រូវបានមជ្ឈដ្ឋានខ្លះសន្និដ្ឋានថា មកពីក្រុមគ្រួសារសច់ញាតិជនរងគ្រោះសហការមិនបានល្អជាមួយសមត្ថកិច្ច ចាប់តាំងពីដើមដំបូង និងមជ្ឈដ្ឋានខ្លះទៀតសន្និដ្ឋានថា ដោយសារការទទួលលុយពីគ្រួសារជនរងគ្រោះធ្វើឲ្យបែកការណ៍ដល់សមត្ថកិច្ច ទើបក្រុមជនល្មើសគេចពីការតាមប្រមាញ់របស់សមត្ថកិច្ច និងដាច់ចិត្តបាញ់សម្លាប់យុវជនរងគ្រោះដែលក្រុមឧក្រិដ្ឋជនចាប់ជំរិតនោះឲ្យស្លាប់បាត់បង់ជីវិតតែម្តងទៅ ។
នេះអាចនិយាយបានថា គឺជាករណីទី១ក្នុងសំណុំរឿងចាប់ជំរិតទារប្រាក់នៅកម្ពុជា ដែលក្រុមឧក្រិដ្ឋជនទទួលបានលុយពីក្រុមគ្រួសារជនរងគ្រោះតាមការព្រមព្រៀងគ្នារួចហើយៗក្រុមជនល្មើសចិត្តឫស្សានៅតែបាញ់ប្រហារជនរងគ្រោះឲ្យស្លាប់បាត់បង់ជីវិតទៀត ។
មជ្ឈដ្ឋានទូទៅបានសំណូមពរទៅល់កងកម្លាំងសមត្ថកិច្ចពាក់ព័ន្ទទាំងអស់ឲ្យបើកការស៊ើបអង្កេតស្រាវជ្រាវ ឈានទៅរកចាប់ខ្លួនក្រុមឧក្រិដ្ឋជនចិត្តឫស្យាឃោរឃៅទាំងនោះយកមកផ្តន្ទាទោសតាមច្បាប់ ឲ្យបានម៉ឺងម៉ាត់ ដើម្បីពង្រឹងយុត្តិធម៌សង្គម និងផ្តល់យុត្តិធម៌ដល់ក្រុមគ្រួសារសាច់ញាតិជនរងគ្រោះផង ៕