បែកធ្លាយអំពើពុករលួយ របស់បុរសខ្លាំងលើការ ទិញឧទ្ធម្ភាគចក្រ១២គ្រឿង ពីប្រទេសចិនថ្លៃជាង តម្លៃទីផ្សាររហូតដល់ទៅបីដង
ក្រោយកើតមានឧបទ្ទវហេតុធ្លាក់ឧទ្ធម្ភាគចក្រមួយគ្រឿងប្រភេទ Harbin Z-9 ផលិតនៅប្រទេសចិន ចូលក្នុងទឹករណ្តៅដីជម្រៅជាង២០ម៉ែត្រ នៅសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីវេលាព្រឹកនាថ្ងៃចន្ទ ទី១៤ ខែកក្កដា ឆ្នាំ២០១៤ម្សិលមិញនេះ បណ្តាលឲ្យនាយទាហានជើងអាកាសកម្ពុជា និងសិក្ខាកាមហ្វឹកហ្វឺនចំនួន៤នាក់ស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអាធ័ម និងម្នាក់ទៀតទទួលរងរបួសធ្ងន់ធ្ងរនោះ ធ្វើឲ្យមជ្ឈដ្ឋាននានា ជាពិសេសក្រុមអ្នកលេងបណ្តាញព័ត៌មានសង្គម Facebook ដ៏ពេញនិយមនៅកម្ពុជា មានការនឹកឃើញនិងចាប់អារម្មណ៍យ៉ាងខ្លាំងទៅនឹងតម្លៃរបស់ឧទ្ធម្ភាគចក្រប្រភេទ Harbin Z-9 ចំនួន១២គ្រឿង(ធ្លាក់ខូចខាតខ្ទេចខ្ទីអស់១គ្រឿងហើយ) ដែលរាជរដ្ឋាភិបាលកម្ពុជាបញ្ជាទិញពីរដ្ឋាភិបាលប្រទេសចិនជាសម្ព័ន្ធមិត្តនាអំឡុងឆ្នាំ២០១៣ ចំណាយទឹកប្រាក់អស់ចំនួន១៩៥លានដុល្លារអាមេរិកនោះ ពោលគឺថ្លៃជាងតម្លៃនៅលើទីផ្សារសេរីរហូតដល់ទៅ៣ដង ដែលអាចជាបច្ច័យនៃអំពើពុករលួយកិបកេងថវិកាជាតិដ៏ធំសម្បើមប្រមាណជាង១០០លានដុល្លារអាមេរិក ។
មន្ត្រីកងទ័ពជើងអាកាសកម្ពុជាមួយរូបដែលសុំមិនបញ្ចេញឈ្មោះ បានប្រាប់ឲ្យដឹងថា ឧទ្ធម្ភាគចក្រប្រភេទ Harbin Z-9 មួយគ្រឿងក្នុងចំណោម១២គ្រឿងដែលធ្លាក់ចូលក្នុងទឹករណ្តៅដីនៅសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីថ្ងៃម្សិលមិញនោះ ផលិតឡើងលើកដំបូងនៅឆ្នាំ១៩៨១ ដោយក្រុមហ៊ុន Harbin Aircraft Manufacturing Corporation (HAMC) ឋិតក្នុងក្រុង Harbin ខេត្ត Heilongjiang ប្រទេសចិន ក្រោមអាជ្ញាប័ណ្ណ(License) AS365 Dauphin របស់ប្រទេសបារាំង ហើយត្រូវបានរាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ហៅបុរសខ្លាំងជានាយករដ្ឋមន្ត្រីទំនាក់ទំនងបញ្ជាទិញពីប្រទេសចិននៅអំឡុងឆ្នាំ២០១៣កន្លងទៅ ដោយប្រើប្រាស់ថវិកាសរុបចំនួន១៩៥លានដុល្លារអាមេរិក ពោលគឺមានតម្លៃ១៦,២៥លានដុល្លារអាមេរិកក្នុង១គ្រឿង ខណៈដែលតម្លៃនៅលើទីផ្សារសេរីឧទ្ធម្ភាគចក្រប្រភេទ Harbin Z-9 នេះមានតម្លៃត្រឹមប្រមាណ៤,៩៥លានដុល្លារអាមេរិកក្នុង១គ្រឿងប៉ុណ្ណោះ ។
មន្ត្រីកងទ័ពជើងអាកាសរូបនោះបានបញ្ជាក់ឲ្យដឹងដែរថា ឧទ្ធម្ភាគចក្រប្រភេទ Harbin Z-9 ផលិតនៅប្រទេសចិន ហើយដែលរាជរដ្ឋាភិបាលកម្ពុជាបញ្ជាទិញចំនួន១២គ្រឿង ពីប្រទេសចិនយកមកប្រើប្រាសនោះ អាចផ្ទុកមនុស្សបានចំនួន៩នាក់ អាចហោះហើរបានរយៈពេល៥ម៉ោងមិនឈប់ និងមានល្បឿនប្រមាណ៣០៥គីឡូម៉ែត្រក្នុង១ម៉ោង ។ ឧទ្ធម្ភាគចក្រប្រភេទនេះអាចប្រើប្រាស់បានលើច្រើនមុខងារ ទាំងខាងផែ្នកស៊ីវិល(ដឹកជញ្ជូន) ទាំងខាងផ្នែកយោធាសម្រាប់ប្រយុទ្ធបាញ់កម្ទេចរថក្រោះ និងនាវាមុជទឹកផងដែរ ។ ឧទ្ធម្ភាគចក្រប្រភេទ Harbin Z-9 នេះត្រូវបានផលិតឡើងមានចំនួន២០០គ្រឿង និងប្រើប្រាស់នៅបណ្តាប្រទេសជាច្រើន ដូចជា ប្រទេសបូលីវី, កម្ពុជា, ចិន, ហ្គាណា, កេនយ៉ា, ឡាវ, ម៉ាលី, ម៉ូលីតានី, ណាមីប៊ី, ប៉ាគីស្ថាន, វេណេហ្ស៊ុយអេឡា និងហ្សំប៊ី ជាដើម ។
មជ្ឈដ្ឋាននានាបានសម្តែងនូវការសង្ស័យថា ការបញ្ជាទិញឧទ្ធម្ភាគចក្រប្រភេទ Harbin Z-9 ចំនួន១២គ្រឿងរបស់រាជរដ្ឋាភិបាលបុរសខ្លាំងពីរដ្ឋាភិបាលប្រទេសចិននោះ អាចមានបង្កប់ដោយអំពើពុករលួយយ៉ាងធំសម្បើម ធ្វើឲ្យខាតបង់ថវិកាជាតិយ៉ាងច្រើនសន្ធឹក (ទោះបីជាថវិកាកម្ចីពីប្រទេសចិនក៏ដោយ) ដ្បិតតម្លៃនៃការបញ្ជាទិញនេះថ្លៃជាងតម្លៃនៅលើទីផ្សារសេរីរហូតដល់ទៅជាង៣ដងឯណោះ(តម្លៃជិតស្មើនឹងថ្លៃយន្តហោះចម្បាំងអាមេរិកធុន F-16C/D មួយគ្រឿងចំនួន១៨,៨លានដុល្លារអាមេរិកបាត់ ទៅហើយ) ។ មានន័យថា ថវិកាជាតិត្រូវបានខាតបង់អស់ចំនួន១៣៥,៦លានដុល្លារអាមេរិកក្នុងអំពើពុករលួយទិញឧទ្ធម្ភាគចក្រចំនួន១២គ្រឿង ដោយធ្លាក់ចូលទៅក្នុងផលប្រយោជន៍ហោប៉ៅរបស់មន្ត្រីពុករលួយ ។
ពាក់ព័ន្ធនឹងឧបទ្ទវហេតុធ្លាក់ឧទ្ធម្ភាគចក្រប្រភេទ Harbin Z-9 ផលិតនៅប្រទេសចិនមួយគ្រឿង ដែលរាជរដ្ឋាភិបាលកម្ពុជាទិញពីរដ្ឋាភិបាលប្រទេសចិន បណ្តាលឲ្យមន្ត្រីយោធាកម្ពុជាស្លាប់បាត់បង់ជីវិតចំនួន៤នាក់ និងរងរបួសធ្ងន់ធ្ងរចំនួន១នាក់ កាលពីថ្ងៃម្សិលមិញនោះ ខាងអាជ្ញាធរកម្ពុជាមិនទាន់បានបញ្ជាក់អំពីមូលហេតុពិតប្រាកដដែលនាំឲ្យយន្តហោះធ្លាក់នៅឡើយទេ ដ្បិតកំពុងត្រួតពិនិត្យមើលប្រអប់ខ្មៅរបស់យន្តហោះ ៕ប្រភពពី ដើមត្នោត