មកមើល បច្ចេកវិទ្យា 7D អស្ចារ្យកំរិតណាដែរ? (វីដេអូឃ្លីប)

7/04/2014 0 Comments A+ a-

អារ៉ាប់រួម៖ បច្ចេកវិទ្យា ដែលមនុស្សកំពុងតែ អភិវឌ្ឍន៍ពីមួយថ្ងៃ ទៅមួយថ្ងៃ កាន់តែរីកចម្រើន និង អស្ចារ្យឡើងៗ ដែលជាក់ស្តែង ដូចជាបច្ចេកវិទ្យា Hologram នេះ យ៉ាងដូច្នេះដែរ ដែលវាអាច បង្ហាញ ឬ បញ្ចាំងរូបភាព ក្នុងកំរិតមួយ ដែលគេហៅថា 7D ។
ទីតាំងដែលប្រិយមិត្ត ឃើញនៅក្នុងវីដេអូឃ្លីបមួយនេះស្ថិតនៅ ផ្សារទំនើបមួយកន្លែង ក្នុងទីក្រុង ឌូបៃ នៃប្រទេសអារ៉ាប់រួម ដែលវាជាការ ដាក់តាំងបង្ហាញជូន ដល់សាធារណៈជន បានឃើញ នូវបច្ចេកវិទ្យា Hologram ដ៏អស្ចារ្យ មួយនេះ។
ក្នុងការដាក់បញ្ចាំងជូនទស្សនានេះ យើងនឹងឃើញ សកម្មភាពរបស់សត្វព្រៃ នៅនឹងមុខតែម្តង។ ដើម្បីជ្រាបច្បាស់ ថាបច្ចេកវិទ្យា Hologram នេះ អស្ចារ្យ យ៉ាងណានោះ សូមទស្សនា វីដេអូឃ្លីបខាងក្រោម៖
ថ្ងៃអនាគត តើពិតជាដូចអ្វី ដែលយើង ធ្លាប់តែឃើញ ក្នុងខ្សែភាពយន្ត មែនឬ ក៏យ៉ាងណា?