ផឹកទឹកប្តូរនិស្ស័យ ហួសកំណត់ បើករថយន្តឡង់គ្រីស័រទៅបុករនាំងដែក
ភ្នំពេញ ៖ បុរសម្នាក់ដែលបើករថយន្តឡង់គ្រីស័រមួយគ្រឿងក្នុងល្បឿនលឿនពេលបើកឡើង លើស្ពាន អាកាស ៧មករា ហើយជ្រុល
ទៅបុករះរនាំងដែកពុះចែកទ្រូងផ្លូវនិងជ្រុលទៅបុករថយន្តតូយ៉ូតា
ព្រូសបណ្តាលឱ្យរថយន្តឡង់គ្រីស័រក្រឡាប់ប៉ះជើងទៅចំហៀងគាប
អ្នកបើកបរក្នុងរថយន្ត រងរបួសធ្ងន់ម្នាក់និងស្រាលម្នាក់
កាលពីវេលាម៉ោង១១យប់ ថ្ងៃទី ០៣ ខែកក្កដាឆ្នាំ២០១៤
នៅចំណុចលើស្ពានអាកាស៧មករាត្រើយខាងកើតក្នុងសង្កាត ទឹកល្អក់១
ខណ្ឌទួលគោក។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញរថយន្តឡង៉គ្រីស័រមួយគ្រឿង ពណ៌ខ្មៅ ពាក់ស្លាកលេខខេមភូមិន្ទ01 2-5556 បើកបរដោយបុរសម្នាក់បានបើកឡើងលើស្ពានអាកាស៧មករាក្នុងទិសពីលិច មកកើត មកដល់ចំណុចគល់ស្ពានត្រើយខាងកើតក៏បានទៅបុករះរនាំងដែកពុះចែក ទ្រូងផ្លូវនិងបានជ្រុលចង្កូតទៅបុករថយន្តតូយ៉ូតាព្រូស ពាក់ស្លាកលេខភ្នំពេញ2Z-9267 ដែលបើកដោយបុរម្នាក់ក្នុងទិសដៅច្រាសគ្នា បណ្តាលឱ្យរថយន្តឡង់គ្រីស័រក្រឡាប់ផ្អៀងកង់ទៅចំហៀង គាបជាប់មនុស្សក្នុងរថយន្តហើយភ្លាមៗត្រូវបានអ្នកធ្វើដំណើរជួយយក ចេញពីក្នុងរថយន្តនាំយកទៅសង្គ្រោះភ្លាមៗ ជាមួយជនរងគ្រោះម្នាក់ទៀតដែលគាប់ជាប់ក្នុងរថយន្តព្រួសដែរ។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានធ្វើការទំនាក់ទំនង សមត្ថកិច្ចការិយាល័យចរាចរផ្លូវគោកដើម្បីស្ទូចយករថយន្តទាំងពីរ គ្រឿងទៅកាន់ការិយាល័យចរាចផ្លូវគោកនៃស្នងការដ្ឋាននគររាជធានី ភ្នំពេញធ្វើដោះស្រាយតាមផ្លូវច្បាប់។ សមត្ថកិច្ចបានបញ្ចក់ថាហេតុការណ៏គ្រោះថ្នាក់ខាងលើនេះបង្កឡើងដោយ ម្ចាស់រថយន្តឡង៉គ្រីស័រ បើកបរក្នុងស្ថានភាពស្រវឹងហើយបើកបរល្បឿន
លឿនទើបបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៏បែបនេះ សំណាងហើយដែលមិនបង្កឲ្យមានមនុស្សរងគ្រោះដល់អាយុជិវិតមនុស្ស ៕ Domneng
ទស្សនាឃ្លិបដូចខាងក្រោមនេះ៖