រកឃើញដុំផ្កាថ្ម ដែលមានអាយុកាល ជាង៥០០លានឆ្នាំមុន

7/04/2014 0 Comments A+ a-

ចិន៖ អាជ្ញាធរទទួលបន្ទុកផ្នែក ទំនាក់ទំនងសាធារណៈ នៅក្នុងតំបន់បានឲ្យដឹងថា ស្ថិតនៅភាគ ពាយព្យ ក្នុងទឹកដីខេត្តសានស៊ី ប្រទេសចិន ក្រុមអ្នករុករកផ្នែកបុរាណវិទ្យា បានរកឃើញដុំផ្កាថ្ម ដែលអាចប៉ាន់ប្រមាណ បានថាវាមានអាយុកាល រហូតដល់ ៥៣០លានឆ្នាំមុនម្ល៉េះ ។
ដុំផ្កាថ្មត្រូវបានគេរកឃើញ នៅលើកូនភ្នំមួយ ស្ថិតនៅក្រុងហានយួន តំបន់ នីងគៀង ដែលមាន សណ្ឋានដូចដុំថ្មី តែមានពណ៌ចំរុះ ដែលគេអាចហៅថា ដុំផ្កាថ្មចម្លែក ។
លោក Wei Binghua អ្នកស្រាវជ្រាវផែ្នកបុរាណវិទ្យា សិក្សាលើសិលាចារឹក និងថ្មរំលីង បានលើកឡើង ថានេះជាដុំថ្មម្យ៉ាង ដែលកាលពីមុនវានៅក្នុង ទឹកសមុទ្រដ៏សែនជ្រៅ ឬ ហៅថានៅកណ្តាលសមុទ្រ តែម្តងហើយវាអាច មានជីវិតរស់នៅបាន នៅក្នុងទឹក និងនៅ រាប់សិបលានឆ្នាំមកហើយ ៕