Smartwatch Moto 360 រាង​ប៉ុណ្ណេះ ល្មម​ពាក់​ដែរ​អត់?

6/24/2014 0 Comments A+ a-

សន្និសីទ developer Google IO នឹង​កើត​ឡើង​នៅ​ចុង​សប្ដាហ៍​នេះ។ មនុស្ស​ក្នុង​ពិភព​បច្ចេកវិទ្យា​កំពុង​រង់ចាំ​អ៊ុត​មើល​ផលិតផល និង software ថ្មី​របស់ Google សម្រាប់​ឆ្នាំ ២០១៤ ក្នុង​នោះ​នាឡិកា​វៃឆ្លាត​ Smart Watch Moto 360 ក៏​ជា​ប្រធានបទ​ក្ដៅ​គគុក​ផង​ដែរ​ថា​តើ Moto 360 របស់​ Google អាច​ប្រកួត​ជា G Watch របស់ LG និង Galaxy Gear 2/ Gear 2 Neo របស់ Samsung ដែរ​បាន​ឬ​ទេ។
តាម​ពាក្យ​ចចាមអារ៉ាម​ថា​ Moto 360 នឹង​ប្រើ​កញ្ចក់​កាត់​មិន​ឆ្កូត​មុខ​រាង​មូល​ដូច​ក្នុង​រូបភាព​បង្ហាញ​ក្នុង ​អត្ថបទ​អីចឹង ឯ​អេក្រង់​វិញ​ជា​ប្រភេទ​​អេក្រង់ OLED display ភ្លឺ​ថ្លា​ច្បាស់​មិន​ឈឺ​ភ្នែក។​
ពិសេស ​លើស​នេះ Moto 360 មិន​ចូល​ទឹក​មួយ​នេះ មិន​ត្រឹម​តែ​អាច​ដំណើរ​ការ​ជាមួយ​ Smartphone/ Tablet របស់​ Motorola ​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​អាច​ដំណើរ​ការ​ជាមួយ​ Android Smartphone/ Tablet របស់​ក្រុម​ហ៊ុន​ផ្សេងៗ​ទៀត (ឧ. Samsung, LG)។
រីឯ​តម្លៃ​វិញ​គឺ​ ២៤៩ ដុល្លារ​នៅ​អាមេរិក​ និង​​ ៣៣៩ ដុល្លារ​នៅ​អង់គ្លេស​។ រូបរាង​ពិត និង​លក្ខណៈ​សម្បត្តិ​លម្អិត​របស់ Moto 360 ត្រូវ​គេ​រំពឹង​ថា​នឹង​ចេញ​នៅ​ក្នុង​សន្និសីទ Google IO ចុង​សប្ដាហ៍​នេះ៕
​ប្រែ​សម្រួល​៖​ សែម​ សុធារិទ្ធ​
​ប្រភព​៖ geeky-gadgets