បាត់ខ្លួនមេប៉ុស្ដិ៍ស្វាយពោធិ៍ សង្ស័យក្រុមនេសាទល្មើសច្បាប់ សម្លាប់បោះចោលក្នុងព្រៃ
លោកប៉ែន រ័ត្ន ស្នងការខេត្ដកំពង់
ចាមបានឱ្យដឹងថា មេប៉ុស្ដិ៍ដែលបាត់ខ្លួន ខាងលើនេះមានឈ្មោះចាន់
សុផល ។ នៅមុនពេលបាត់ខ្លួនកាលពីវេលាម៉ោង ៧យប់ថ្ងៃទី២១
ខែមិថុនា ឆ្នាំ២០១៤ នៅចំណុចបឹងក្រចាប់ ស្ថិតក្នុងភូមិ សាស្ដ្រ
ភូមិ-ឃុំស្វាយពោធិ៍ ស្រុកស្រី សន្ធរ ខេត្ដកំពង់ចាម
ជនរងគ្រោះបាន ទៅអង្គុយឆ្មក់ចាំបង្ក្រាបក្រុមជនល្មើស
នេសាទខុសច្បាប់ ។ នៅខណៈនោះកម្លាំង នគរបាលស្រុកខ្សាច់កណ្ដាល
ខេត្ដកណ្ដាល បានសហការជាមួយកម្លាំងរដ្ឋបាលជល
ផលដើម្បីបង្ក្រាបក្រុមអ្នកនេសាទខុស ច្បាប់នៅម្ខាងបឹង ។
ពេលនោះក្រុម នេសាទល្មើសច្បាប់ទាំងនោះក៏បានរត់
ទៅប៉ែកម្ខាងក្នុងទឹកដីដែលលោកមេប៉ុស្ដិ៍
ខាងលើនេះមេប៉ុស្ដិ៍គ្រប់គ្រងហើយ ក៏បាត់មេប៉ុស្ដិ៍រូបនេះ
គ្រាដែលអ្នក ឃ្វាលទានៅចំណុចបាត់ខ្លួនមេប៉ុស្ដិ៍
ហើយមិនបានឃើញមេប៉ុស្ដិ៍ខាងលើនេះមកយកម៉ូតូដែលបានផ្ញើរូបគេ
(អ្នកឃ្វាលទា) ។
លោកស្នងការបានសន្និដ្ឋានថា មេ
ប៉ុស្ដិ៍ស្វាយពោធិ៍អាចនឹងត្រូវក្រុមជន
ល្មើសម្លាប់រួចយកទៅបោះចោលក្នុង ព្រៃនៃបឹងក្រចាប់
ព្រោះកម្លាំងសមត្ថ កិច្ច ជាច្រើនរយនាក់ព្រមទាំងប្រជា
ពលរដ្ឋនិងក្រុមគ្រួសារជនរងគ្រោះបាន
ស្វះស្វែងរកគ្រប់ច្រកល្ហក់តែរកមិន ឃើញ ។
លោកបានបញ្ជាក់ថា កម្លាំងសមត្ថ
កិច្ចបានផ្អាក់ការរុករកជនរងគ្រោះនៅវេលាម៉ោង៧និង២០នាទីយប់
ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៤ ព្រោះតែធាតុ អាកាសមិនអំណោយផល ។
ម្យ៉ាងវិញ ទៀតផ្ទៃបឹងក្រចាប់មានទំហំប្រមាណ ៥-៦គីឡូម៉ែត្រឯណោះ
។ ទោះបីជាបែប នេះក៏ដោយនៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ ២០១៤
សមត្ថកិច្ចបានបង្កើនកម្លាំង និង សហការជាមួយនឹងប្រជាពលរដ្ឋដើម្បី
តាមស្វែងរកជនរងគ្រោះដែលបាត់ខ្លួន
ប៉ុន្ដែរហូតមកដល់វេលាម៉ោង៣រសៀល
ថ្ងៃដដែលនៅតែពុំទាន់មានតម្រុយរក
ឃើញមេប៉ុស្ដិ៍ដែលជាជនរងគ្រោះនេះ នៅឡើយទេ ។
គួរបញ្ជាក់ថា ផ្ទៃបឹងក្រចាប់មាន
ទំហំ៥-៦គីឡូម៉ែត្រការ៉េជាប់ព្រំប្រទល់
៣ឃុំរបស់ស្រុកស្រីសន្ធរនិង២ឃុំរបស់ ស្រុកខ្សាច់កណ្ដាល
ខេត្ដកណ្ដាល ហើយ ផ្ទៃបឹងនេះមានដើមឈើច្រើននិងដើម
ឈើមានបន្លាដែលជាហេតុនាំឱ្យការ ពិបាកតាមរកជនរងគ្រោះផងដែរ
។
បើយោងតាមអ្នកភូមិឱ្យដឹងថា មេ
ប៉ុស្ដិ៍ឈ្មោះចាន់ សុផល ដែលបាត់ខ្លួន
នេះជារឿយៗលោកតែងតែទៅអង្គុយ
ឆ្មក់ចាំបង្ក្រាបបទល្មើសអ្នកនេសាទខុស ច្បាប់ ។
នៅថ្ងៃកើតហេតុគេសង្ស័យថា ការដេញបង្ក្រាបអ្នកនេសាទខុសច្បាប់ពី
សមត្ថកិច្ចខេត្ដកណ្ដាលធ្វើឱ្យជនល្មើស
រត់ទៅពើបប្រទះជាមួយនឹងជនរងគ្រោះ ហើយដោយសារជនរងគ្រោះនិងជន
ល្មើសធ្លាប់ត្រូវបានប៉ះទង្គិចគ្នាមកពីមុន
មកនោះក៏ចាប់ជនរងគ្រោះយកទៅ សម្លាប់ចោលតែម្ដងទៅ
។បើទោះបីជាមានការអះអាងដល់ ជីវិតមេប៉ុស្ដិ៍ស្វាយពោធិ៍លោកចាន់
សុផល មិនអាចវិលមកវិញក៏ដោយ
ពេលនេះក្រុមគ្រួសារជនរងគ្រោះសមត្ថ
កិច្ចនិងប្រជាពលរដ្ឋនៅតែបន្ដតាមរក
ជនរងគ្រោះដោយមិនបានដេកពួន
។អ្នកភូមិបានបនស្រន់ផងដែរសុំឱ្យជីវិតមេប៉ុស្ដិ៍ខាងលើនេះ
រស់រានមាន ជីវិតដើម្បីបន្ដការការពារផលប្រយោជន៍
ប្រជាពលរដ្ឋនិងសន្ដិសុខក្នុងមូលដ្ឋាន ៕
ប្រភពពី នគរវត្ត
