ព្រានព្រៃ ដើរឆ្លុះសត្វ ពេលយប់ បាញ់ចំមនុស្សច្រឡំ ស្មានថាសត្វ

6/03/2014 0 Comments A+ a-


animalមណ្ឌលគិរី ៖ យុវជនម្នាក់ ក្នុងចំណោម៣នាក់ ត្រូវបានស្លាប់ បាត់បង់ជីវិត ហើយដោយ សារអ្នកឆ្លុះ សត្វបាញ់ស្មានថា សត្វព្រៃ ករណីនេះបាន កើតឡើង កាលពីវេលាម៉ោង៣និង៣០នាទីទាបភ្លឺ ថ្ងៃទី០១ ខែ មិថុនា ឆ្នាំ២០១៤ នៅចំណុចភ្នំណាមរ៉ាម ភូមិ អរបួន ស្រុកកោះញែក ខេត្តមណ្ឌលគិរី ។
អធិការនគរបាល ស្រុកកោះញែក លោក កាន់ ពេញ បាននិយាយឲ្យដឹងថា មុនពេលកើតហេតុ អ្នកឆ្លុះសត្វ មានគ្នា២នាក់ ចូលឆ្លុះសត្ចព្រៃ នៅយប់ ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៤ នៅជើងភ្នំណាមរ៉ាម ស្រុកកោះញែក ពេលចូលដល់ ក្នុងព្រៃជ្រៅ ក៏ស្រាប់តែ បញ្ជាំងពិលឃើញ ឲ្យភ្នែកក៏អ្នកឆ្លុះសត្វ ទាំង ពីរនាក់ បាញ់តម្រង់ភ្នែក គ្រានោះ ស្រាប់តែលឺសូរសំឡេង មនុស្សស្រែកអូយអួយៗ អ្នកឆ្លុះបានរត់គេចខ្លួន ពីទីនោះ ដោយយល់ឃើញថា ខ្លួនបានបាញ់ ត្រូវមនុស្ស ហើយមិនមែនភ្នែកសត្វទេ ។
លោកអធិការ បានបន្តទៀតថា បន្តិចក្រោយមកគេឃើញ មនុស្សម្នាក់ រត់មកប្តឹងសមត្ថកិច្ចពី ហេតុការណ៍ ថា មានអ្នកឆ្លុះ បានបាញ់ត្រូវគ្នាគេម្នាក់ ក្នុងចំណោម៣នាក់ បណ្តាលឲ្យរងគ្រោះធ្ងន់ធ្ងរ កណ្តាលព្រៃ ដែលពួកគាត់កំពុងដេកសំរាក បន្ទាប់ពីពួកគេរកស៊ី អាឈើក្នុងព្រៃ ។ អ្នកស្លាប់ដោយ សារ គ្រាប់កាំភ្លើង នោះឈ្មោះ ផា ណុច ភេទប្រុស អាយុ១៨ឆ្នាំ នៅស្រុកកោះញែក ស្លាប់ពេលបញ្ជូន មកដល់ពេទ្យបង្អែក ស្រុក ។ រីឯជនសង្ស័យឆ្លុះ សត្វមានគ្នាពីរនាក់ បានបាញ់ច្រឡំភ្នែកមនុស្សថា ភ្នែកសត្វនោះត្រូវបាន សមត្ថកិច្ចឃាត់ខ្លួន បានម្នាក់ជាអ្នកបាន ប្រើប្រាស់កាំភ្លើងខុសច្បាប់ ម៉ាក់អាកា ឈ្មោះ យាន យ៉យ មានស្រុកកំណើតនៅស្រុកកោះញែក ដូចគ្នា ឃាត់ខ្លួនថ្ងៃទី ០១ ខែមិថុនា ឆ្នាំ២០១៤ បច្ចុប្បន្នត្រូវបានបញ្ជូន ជនសង្ស័យ មកកាន់ស្នងការខេត្ត ដើម្បីចាត់ការតាមផ្លូវច្បាប់ និងបញ្ចូនខ្លួនជបនល្មើស ទៅកាន់តុលាការ ដើម្បីផ្តន្ទាទោសតាមច្បាប់ ។
លោក ញែម វ៉ាន់់នី ស្នងការខេត្ត បានប្រាប់អ្នកឆ្លើយឆ្លងព័ត៌មាន នៅព្រឹកថ្ងៃទី ០៣ ខែមិថុនា ឆ្នាំ២០១៤ នេះថា ចាប់តាំងពីដើមឆ្នាំ២០១៤  រហូតដល់ដើមខែមិថុនា ឆ្នាំ២០១៤ នេះជនសង្ស័យ ជាឃាតក ជាប់ ពាក់ព័ន្ធសំលាប់មនុស្ស ដោយអចេតនា ឬអចេតនា សមត្ថកិច្ចជំនាញ បានស្រាវជ្រាវ ឃាត់ចាប់ខ្លួន បានចំនួន០៥នាក់នៅក្រុងសែននមនោរម្យ ០៣នាក់ស្រុកកែវសីមា០១ នាក់ និងស្រុកកោះញែក ចំនួន០១នាក់ កសាងសំណុំរឿង បញ្ចូនទៅតុលាការ ៕
___________________
ផ្តល់សិទ្ទិដោយ៖dap-news.com