សង្សារ គង់ ច័ន្ទស្រីមុំ កោរត្រងោលស្បថ ឈប់ទម្លាយ​រូបថត ក្នុងបន្ទប់​ជាមួយគ្នា

6/03/2014 0 Comments A+ a-

ភ្នំពេញៈ គេនៅចាំបានថា កាលពីអំឡុងពាក់កណ្តាល ខែឧសភា កន្លងទៅនេះ តារាសម្តែង សាច់ម៉ដ្ឋសរ កញ្ញា គង់ ច័ន្ទស្រីមុំ បានទម្លាយរូបភាពមួយ ដែលនាងបានឲ្យសង្សារ បណ្តូលចិត្តសម្អាត បាតជើងរបស់ខ្លួន រួចបង្ហោះអួតប្រាប់ពិភពលោក តាមរយៈគេហទំព័រ Facebook នោះ បានធ្វើមហាជនជាច្រើន បានធ្វើការរិះគន់ ដោយមិនសំចៃដៃ ទៅលើនាង ថាមិនផ្តល់តម្លៃ ឲ្យបុរសជាសង្សារ។
បន្ទាប់ពីមានការរិះគន់ជា បន្តបន្ទាប់ទៅលើគូស្នេហ៍ មួយគូនេះ មិនទាន់បានប៉ុន្មានផង ស្រាប់តែថ្មីៗនេះ តារាស្រីរូបស្អាត វ័យក្មេង កញ្ញា គង់ ច័ន្ទស្រីមុំ បានបណ្តើរបុរសសង្ហា ដែលគេស្គាល់ថាជាគូស្នេហ៍ បណ្តូលចិត្តរបស់នាង គឺលោក កឹម សីហា ទៅចូលរួមកម្មវិធីអ្នកសិល្បៈ ដោយបើកចំហរ និងខ្វល់ចំពោះ មតិរិះគន់អ្វីឡើយ។ ប៉ុន្តែអ្វីដែលធ្វើឲ្យ អ្នកចូលរួម មានការភ្ញាក់ផ្អើលនោះគឺគេបានឃើញ ប្រុសកំពូលស្នេហ៍របស់ នាង បានកោរត្រងោល ស្របពេលដែលមិត្តសិល្បៈ របស់ពួកនាងខ្លះ លើកឡើងថា ការដែលលោក សីហា កោរសក់បែបនេះ គឺដោយសារតែការហួសចិត្ត និងការរិះគន់ របស់មហាជនថា លោកជាបុរសដែលអន់ មិនមានតម្លៃ ក្រោយពីសង្សារសំណព្វចិត្ត បានយករូបថតមួយ ដែលនាងយកជើងដាក់ នៅដើមទ្រូងរបស់លោកបង្ហោះជាសាធារណៈ ។
តាមប្រភព ពីអ្នកសិល្បៈ ដែលសិ្នទ្ធជាមួយគូស្នេហ៍មួយគូនេះ បានបង្ហើបប្រាប់ឲ្យដឹងថា ក្រោយពីមានការរិះគន់ ដោយមិនសំចៃមាត់ ពីមហាជនរួច លោក កឹម សីហា បានសុំសង្សារ កញ្ញា គង់ ច័ន្ទស្រីមុំ ទៅកោរសក់ស្បថ លែងបង្ហោះរូបថត រវាងលោក និងនាង នៅពេលសាងភាពផ្អែមល្ហែម ជាមួយគ្នាជា សាធារណៈទៀតហើយ ព្រោះលោកមិនចង់ឲ្យ មានព័ត៌មាន លេចឮបែបនេះទៀតនោះទេ ។ សម្រាប់រូបរបស់ពួកគេទាំងពីរ ចាប់ពីពេលនេះទៅ គឺជាអាថ៌កំបាំង មានត្រឹមតែលោក និងសង្សារតែពីរនាក់ដាច់ខាតមិនបង្ហោះ ជាសាធារណៈ ទៀតនោះទេ ។
គូស្នេហ៍ដែលមានស្នេហា ផ្អែមល្ហែមជាមួយគ្នា លោក កឹម សីហា និងតារាសម្តែងសាច់សខ្ចី កញ្ញា គង់ ច័ន្ទស្រីមុំ បានបង្កាត់ភ្លើងស្នេហ៍ជាមួយគ្នា អស់រយៈពេលច្រើនឆ្នាំមកហើយ ដោយពួកគេទាំងពីរនាក់ថែម ទាំងបានរួមរស់នៅជាមួយគ្នា ក្រោមដំបូលផ្ទះ តែមួយ ប្រៀបដូចជាប្តីប្រពន្ធ អស់រយៈពេលជិត៤ឆ្នាំ ប៉ុន្តែពួកគេទាំងពីរនាក់ មិនមានគម្រោងរៀបការ តាមប្រពៃណីខ្មែរ នោះទេ ពោលគឺចង់ដើរតាមគន្លង បែបវប្បធម៌បរទេស៕Via: lookingtoday.