ថៃរឹត​បន្តឹង ការឆ្លង​កាត់​ព្រំដែន ច្រក​អន្តរជាតិ អូរស្មាច់

6/03/2014 0 Comments A+ a-


thai borderភ្នំពេញ៖ មន្ត្រីការពារបន្ទាត់ព្រំដែន កម្ពុជា-ថៃ ច្រកអន្តរជាតិអូរស្មាច់ បានឲ្យដឹងថា ទាហានថៃ មានការរឹតបន្តឹងការឆ្លងដែន តាមច្រកអន្តរជាតិ អូរស្មាច់ ខេត្តឧត្តរមានជ័យ ចំពោះពលរដ្ឋខ្មែរ។
យោងតាមគេហទំព័របស់ អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងនៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៤នេះថា បើទោះជាច្រកអន្តរជាតិអូរស្មាច់ ដំណើរការជាធម្មតាក៏ដោយ ប៉ុន្តែភាគីថៃ ហាក់បីដូចជារឹតបន្តឹង ការចេញចូលជាងពេលមុនៗ។ ពីមុនច្រកអូរស្មាច់បើកពីម៉ោង ០៨ព្រឹក ដល់ម៉ោង១០យប់ ប៉ុន្តែតាំងពីស្ថានការណ៍ នៅក្នុងស្រុកថៃ មានបញ្ហាមក ភាគីថៃបានបន្ថយមក បិទត្រឹមម៉ោង ០៨យប់វិញ។
ប្រភពខាងលើបាបន្តថា ការចេញចូលរបស់អាជីវករ ដែលចូលទៅលក់ដូរ នៅផ្សារក្នុងទឹកដីថៃ ក៏មានការត្រួតពិនិត្យលិខិតស្នាមផ្សេងៗ យ៉ាងតឹងតែងពីសំណាក់ ទាហានថៃផងដែរ។ ចំណែកច្រកអន្តរជាតិជាំស្រងាំ ស្ថិតនៅក្នុងស្រុកអន្លង់វែងវិញ បើតាមប្រភពពីមន្ត្រីច្រកឲ្យដឹងថា មានលក្ខណៈជាធម្មតាទេ៕
______________
ផ្តល់សិទ្ទិដោយ៖dap-news.com