រដ្ឋាភិបាលយោធា​ថៃ​កោះ ហៅ​មនុស្ស​៣៨​នាក់​រួម​មាន​ អ្នកនយោបាយ​ផង

6/03/2014 0 Comments A+ a-


zpeu45su​ រដ្ឋាភិបាលយោធា​ថៃ​ កាលពី​ថ្ងៃ​ទី​២​ ខែមិថុនា​ ឆ្នាំ​២០១៤ ​បាន​កោះហៅ​មនុស្ស​៣៨​នាក់​ រួម​ទាំង​អ្នកនយោបាយ​ផង​ដែរ​ ឱ្យទៅ​បង្ហាញមុខ​ ក្រោយ​ពី​ស្ថានការណ៍​ប្រឆាំង​រដ្ឋាភិបាលយោធា​ចេះ​តែ​បន្ដ​កើតឡើង​មិន​ឈប់​ឈរ ​ ។​ ​អ្នក​ដែល​ត្រូវ​កោះហៅ​ខាងលើ​នេះ​ រួម​មាន​អ្នកនយោបាយ​គណបក្ស​ភឿ​ថៃ​ ដូច​ជា​លោក​Ruangkrai​ Leekitwat-tana,​ លោក​ Karom​ Ponpornklang​ មេធាវី​របស់​ក្រុម​អាវ​ក្រហម​ និង​លោក​ Sitthichai​ Kittithanesuan​ អតីត​តំណាង​ រាស្ដ្រ​ខេត្ដ​ Nakhon​ Nayok​ ជាដើម​។​
​អ្នកនយោបាយ​ បញ្ញវន្ដ​ និង​បុគ្គល​ សំខាន់ៗ​ជាង​១០០​នាក់​កន្លង​មក​ហើយ​ ដែល​រដ្ឋាភិបាលយោធា​បាន​ហោះ​ហៅ​ ឱ្យមក​បង្ហាញមុខ​នៅ​ទីចាត់ការ​របស់​ កម្លាំងយោធា​ ។​ អ្នកនយោបាយ​ខ្លះ​ត្រូវ​ យោធា​ចាប់​ឃាត់ខ្លួន​ ហើយ​អ្នកខ្លះ​ទៀត​ ត្រូវ​ដោះ​លែង​ ប៉ុន្ដែ​ស្ថិត​ក្រោម​ការ​ឃ្លាំ​ មើល​ពី​យោធា​ ក្នុង​នោះ​មាន​លោកស្រី​ យី​ង​ឡាក់​ ស៊ី​ណា​វ៉ា​ត្រា​ អតីត​នាយក​រដ្ឋ​ មន្ដ្រី​ជាប់​ឆ្នោត​ផង​ដែរ​ ។​
​រដ្ឋាភិបាលយោធា​ថៃ​បាន​ដាក់​កម្លាំង​ ជា​ច្រើន​នាក់​បន្ថែម​ទៀត​ឱ្យទៅ​កាន់​ទី​ ក្រុង​បាងកក​ដើម្បី​ពង្រឹង​សកម្មភាព​ការ​ ពារ​និង​ទប់ស្កាត់​កុំឱ្យ​មានការ​ធ្វើ​បា​តុ​កម្ម​បន្ថែម​ទៀត​ពី​សំណាក់​ ក្រុម​បាតុករ​ ប្រឆាំង​ការ​ធ្វើ​រដ្ឋប្រហារ​យោធា​ថ្ងៃ​ទី​២២​ ឧសភា​ បន្ទាប់​ពី​មេ​រដ្ឋប្រហារ​បាន​ ប្រកាស​ថា​ ផ្លូវ​លទ្ធិប្រជាធិបតេយ្យ​អាច​ ចំណាយពេល​ជាង​មួយ​ឆ្នាំ​ទៀត​ទម្រាំ​នឹង​ ដើរទៅ​ដល់​នោះ​ ។​
​ថ្លែង​តាម​កញ្ចក់​ទូរទស្សន៍​ អគ្គ​មេ​បញ្ជាការ​កងទ័ព​ថៃ​ លោក ​ប្រា​យុទ្ធ​ ចាន់​អូ​ចា ​បាន​បញ្ជាក់​ថា ​យោធា​អាច​ចំណាយ​ ពេលវេលា​នៅ​ក្នុង​ការ​សម្រុះសម្រួល​ គូ​ជម្លោះ​នយោបាយ​ក្នុង​ប្រទេស​ថៃ​ ព្រម​ ទាំង​ការ​កែទម្រង់​ម៉ាស៊ីន​ដឹកនាំ​ផង​នោះ​ រយៈពេល​ជាង​មួយ​ឆ្នាំ​ទៀត​។​
​លោក​ប្រា​យុទ្ធ​ដែល​ធ្វើ​រដ្ឋប្រហារ​ រដ្ឋាភិបាល​លោកស្រី​យី​ង​ឡាក់​ ស៊ី​ណា​ វ៉ា​ត្រា​ ក្រោយ​បាតុកម្ម​ជា​ច្រើន​ខែ​ដែល​ ពេល​ខ្លះ​បង្ក​ជា​អំពើ​ហិង្សា​ផង​នោះ​បាន​ អំពាវនាវ​ឱ្យ​បណ្ដា​សម្ពន្ធមិត្ដ​អន្ដរជាតិ​ ទាំងឡាយ​របស់​ប្រទេស​ថៃ​មានការ​អត់​ ធ្មត់​ចំពោះ​ស្ថានការណ៍​កើតឡើង​នា​ ពេល​ថ្មីៗ​នេះ​ បន្ទាប់​ពី​ការ​ប្រកាស​ពី​ ផែនការ​កែទម្រង់​។​ ប៉ុន្ដែ​ទោះ​យ៉ាងណា​ ក៏​ដោយ​រដ្ឋាភិបាល​ប្រទេស​ខាងក្រៅ​នៅ​ តែ​គាប​ឱ្យ​រដ្ឋាភិបាលយោធា​នៅ​ប្រទេស​ ថៃ​ត្រូវ​តែ​ប្រញាប់​រៀបចំ​បោះ​ឆ្នោត​ឱ្យ​បាន​ឆាប់រហ័ស​បំផុត​ ។​
​នៅ​ក្នុង​សន្និសីទ​ក្នុង​ប្រទេស​សិង្ហ​បុរី​ រដ្ឋមន្ដ្រី​ក្រសួងការពារជាតិ​អា​មេ​រិ​ក​ លោក ​Chuck​ Hagel​ បាន​ជំរុញ​ឱ្យ​កម្លាំង​ ទាហាន​ថៃ​ត្រូវ​តែ​ដោះ​លែង​អ្នក​ដែល​ ឃុំខ្លួន​ បញ្ឈប់​ការ​គាប់សង្កត់​ និង​ប្រញាប់​ប្រគល់​អំណាច​ទៅ​ឱ្យ​ប្រជាជន​ ថៃ​តាម​រយៈ​ការ​រៀបចំ​បោះ​ឆ្នោត​ប្រកប​ ដោយ​សិរី​ និង​យុត្ដិធម៌​ឡើង​វិញ​ ។​
​ប្រទេស​អូស្ដ្រាលី​បាន​ពិចារណា​ឡើង​វិញ​ ដល់​ទំនាក់ទំនង​របស់​ខ្លួន​ជាមួយរ​ដ្ឋា​ភិ​ បាល​យោធា​ថៃ​ហើយ​បាន​សម្រេច​ហាម​ ផ្ដាច់​មិន​ឱ្យ​មេដឹកនាំ​រដ្ឋប្រហារ​រ​ដ្ឋា​ភិ​ បាល​ថៃ​ធ្វើ​ដំណើរ​ចូល​ទៅ​កាន់​អូស្ដ្រាលី​នោះ​ឡើយ​ ។​ ​ក្នុង​សេចក្ដីថ្លែងការណ៍​ លោក​ប្រា​យុទ្ធ​ ចាន់​អូ​ចារ​បាន​បញ្ជាក់​ថា​ «​យើង​បាន​ យល់​ច្បាស់​ណាស់​ថា​ យើង​កំពុង​រស់នៅ​ ក្នុង​ពិភព​លទ្ធិប្រជាធិបតេយ្យ​»​ ។​
​ជម្លោះ​នៅ​ក្នុង​ប្រទេស​ថៃ​កើតឡើង​ ដោយសារ​តែ​មានការ​មិន​ចុះសម្រុង​គ្នា​រវាង​ក្រុម​ស្និ​ទ្ធិ​នឹង​ព្រះរាជ​ បល្ល័ង្ក​ ក្រុម​អភិជន​នឹង​ក្រុម​គ្រួសារ​លោក​ថា​ក់​ស៊ី​ន​ ស៊ី​ណា​វ៉ា​ត្រា ​ដែល​ស្រឡាញ់​ចូល​ចិត្ដ​ ភាគច្រើន​លើ​ល​លប់​ ។​ លោក​ថា​ក់​ស៊ី​ន​ ដែល​រដ្ឋប្រហារ​យោធា​ទម្លាក់​ពី​អំណាច​ កាលពី​ឆ្នាំ​២០០៦​បាន​រស់នៅ​និរទេស​ ខ្លួន​ក្នុង​ឆ្នាំ​២០០៨​ រត់គេច​ពី​ការ​ជាប់​ ពន្ធនាគារ​ក្រោម​បទចោទប្រកាន់​ប្រព្រឹត្ដ​ អំពើ​ពុក​រលួយ​ ។​
​កម្លាំង​សន្ដិសុខ​នៅ​ក្នុង​ទីក្រុង​មានការ​ រិ​ត​បន្ដឹង​ ជា​ពិសេស​នៅ​វិមាន​ឯករាជ្យ​ ទី​ដែល​មានការ​តវ៉ា​របស់​ពលរដ្ឋ​ប្រឆាំង​ ការ​ធ្វើ​រដ្ឋប្រហារ​យោធា​។​ ជាមួយ​គ្នា​នេះ​ ទាហាន​ក៏​បាន​បិទផ្លូវ​មួយ​ចំនួន​ដូច​ជា​ផ្លូវ​ ឆ្ពោះទៅ​កាន់​ស្ថានីយ​រថភ្លើង​ជាដើម​ ព្រមទាំង​ត្រួតពិនិត្យ​ការ​ជួបជុំ​របស់​ពលរដ្ឋ​មិន​ឱ្យ​ប្រមូលផ្ដុំ​តាម​ ដងផ្លូវ​ឡើយ​ ។​
​រថយន្ដ​ធុន​ធំ​យ៉ាងតិច​៧​គ្រឿង​បាន​ ដឹក​ទាហាន​ និង​ប៉ូលិស​ចូល​ទៅ​កាន់​ រាជធានី​ ដោយ​បំពាក់​ឧបករណ៍​បំពង​ សំឡេង​ផង​ដែរ​នៅ​លើ​រថយន្ដ​។​ ប៉ូលិស​ ទាហាន​ទាំងនេះ​បាន​ទៅ​កាន់​តាម​ទី​សួន​ឧទ្យាន​នានា​ដើម្បី​ត្រួតពិនិត្យ​ការ ​ជួបជុំ​របស់​ពលរដ្ឋ​ ។​
​បើ​ទោះបី​យោធា​អនុវត្ដ​ច្បាប់​អាជ្ញា​ សឹក​ និង​ការ​ហាមប្រាម​ជួបជុំ​មិន​ឱ្យ​ លើស​ពី​៥​នាក់​ក៏​ដោយ​ ប៉ុន្ដែ​នៅ​ក្នុង​ ទីក្រុង​បាងកក​ហាក់​គ្មាន​អំពើ​ហិង្សា​ទ្រង់​ ទ្រាយ​ធំ​កើតឡើង​នោះ​ឡើយ​។​ ក្រុម​ សកម្មជន​បញ្ចេញ​សំឡេង​របស់​ពួក​គេ​ តាម​រយៈ​បណ្ដាញ​ទំនាក់ទំនង​សង្គម​ ដោយ​បញ្ជាក់​ថា​ ពួក​គេ​នឹង​ជួបជុំ​គ្នា​ ទ្រង់ទ្រាយ​ធំ​ទាមទារ​ឱ្យ​មាន​លទ្ធិ​ប្រជា​ ធិ​ប​តេ​យ្យ​ឡើង​វិញ​ ។​
​លោក​ប្រា​យុទ្ធ​បាន​ថ្លែង​នៅ​ក្នុង​សុន្ទរ​ក​ ថា​មួយ​មាន​រយៈពេល​៤០​នាទី​ដោយ​បាន​ បញ្ជាក់​ថា​ ពេលវេលា​នេះ​កំពុង​ស្ថិត​ក្នុង​ ការ​កែទម្រង់​។​ លោក​ថា​ ការ​កែទម្រង់​ មាន​៣​ដំណាក់​កាលដែល​ដំណាក់កាល​ ទី​១​ត្រូវការ​ពេលវេលា​យ៉ាងតិច​៣​ខែ​ ដើម្បី​សម្របសម្រួល​។​ ដំណាក់កាល​ទី​២​ គឺ​ការ​ជ្រើសរើស​នាយក​រដ្ឋមន្ដ្រី​បណ្ដោះអាសន្ន​ និង​គណៈរដ្ឋមន្ដ្រី​ ហើយ​ដំណាក់​ កាល​ចុង​ក្រោយ​គឺ​ការ​បោះ​ឆ្នោត​ដែល​ ត្រូវការ​ពេលវេលា​ជាង​មួយ​ឆ្នាំ​ទៀត​។​
​លោក​ប្រយុទ្ធ​មិន​បាន​លាតត្រដាង​ អំពី​ការ​កែទម្រង់​បែប​ណា​នោះ​ទេ​ ប៉ុន្ដែ​ ក្រុមប្រឆាំង​លោក​ថា​ក់​ស៊ី​ន​មាន​បំណង​ ចង់ឱ្យ​កែទម្រង់​ប្រព័ន្ធ​បោះ​ឆ្នោត​ បញ្ចប់​ ឥទ្ធិពល​របស់​ត្រកូល​ថា​ក់​ស៊ី​ន​។​ មិន​ថា​ តែ​ត្រកូល​ថា​ក់​ស៊ី​ន​ ឬ​គណបក្ស​សម្ពន្ធ​ មិត្ដ​នោះ​ឡើយ​តែងតែ​ឈ្នះ​រាល់​ការ​បោះ​ ឆ្នោត​នៅ​ក្នុង​ប្រទេស​ថៃ​ចាប់តាំងពី​ឆ្នាំ​ ២០០១​រៀង​មក​។​ ពលរដ្ឋ​ថៃ​រស់នៅ​ទី​ ជនបទ​ដាច់​ស្រយាល​ ជា​ពិសេស​នៅ​ ភាគ​ខាងជើង​ប្រទេស​នៅ​តែ​គាំទ្រ​គោល​ នយោបាយ​ដឹកនាំ​របស់​ត្រកូល​ថា​ក់​ស៊ី​ន​។​
​វិបត្ដិ​នយោបាយ​នៅ​ក្នុង​ប្រទេស​ថៃ​ កើតឡើង​ដោយសារ​តែ​ការ​ព្រួយបារម្ភ​ពី​ប្រជាប្រិយភាព​អ្នក​ស្នងរាជ្យ​បន្ដ​ពី ​ព្រះ​ មហាក្សត្រ​ព្រះបាទ​ភូមិ​បុល​ អាប់​ឌុ​ល​ យ៉ា​ដេ​ត​។​ ព្រះមហាក្សត្រ​ថៃ​ដែល​គ្រង​ រាជ្យ​យូរ​បំផុត​ក្នុង​ពិភពលោក​នោះ​មាន​ ព្រះ​ជន្ម​៨៦​ព្រះ​វស្សា​ហើយ​ ៗ​ចាប់ពី​ឆ្នាំ​ ២០០៩​ដល់​ឆ្នាំ​២០១៣​ ព្រះ​អង្គ​បាន​ ចំណាយ​ពេលវេលា​ស្ថិត​នៅ​ក្នុង​មន្ទីរ​ ពេទ្យ​ដើម្បី​ពិនិត្យ​ ព្រះរាជ​សុខភាព​ ។​ ស្ថាប័ន​មហាក្សត្រ​ជា​ស្ថាប័ន​មាន​ អំណាច​កំពូល​បំផុត​នៅ​ក្នុង​ព្រះរាជា​ណា​ចក្រ​ថៃ​ ៕
ប្រភពពី នគរវត្ត