បុរស​សរសៃ​ប្រសាទ​ចង​ ក​សម្លាប់​ខ្លួន​ដោយសារ​សុំ​ លុយ​ម្តា​យ​២ម៉ឺន​រៀល​មិន​បាន

6/03/2014 0 Comments A+ a-


ask money
ភ្នំពេញ ​ ​៖ បុរស​ម្នាក់​ដែល​គេ​ដឹង​ថា​មាន​ជំងឺ​សរសៃ​ប្រសាទ​ ​បាន​ធ្វើ​អត្ត​ឃាត​ចង​ក​សម្លាប់​ខ្លួន​នឹង​ដើម​ ​ឈើ​ក្បែរ​ផ្ទះ​ ​ធ្វើ​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល​កាល​ពី​វេលា​ម៉ោង​៦និង​៣០នាទី​ព្រឹក​ ​ថ្ងៃ​ទី​៣ ខែ​មិ​ថុ​នា​ ​ឆ្នាំ​២០១៤ នៅ​ភូមិ​ទួល​កី​ ​សង្កាត់​ភ្លើ​ង​ឆេះ​រទេះ​ ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ​រាជ​ធានី​ភ្នំពេញ​ ​។
បុរស​ដែល​ធ្វើ​អត្ត​ឃាត​ចង​សម្លាប់​ខ្លួន ​នឹង​ដើម​ឈើ​នេះ​ ​ត្រូវ​បាន​គេ​ស្គាល់​ឈ្មោះ​ថា​ ​យី​ ​កូ​លាប​ ​ភេទ​ ​ប្រុស​ ​អាយុ​៣៦ឆ្នាំ​ ​ស្នា​ក់​នៅ​ផ្ទះ​ជួល​ភូមិ​កើត​ហេតុ​ខាង​លើ​ ​និង​មាន​ជំងឺ​សរសៃ​ប្រសាទ​យូរ​ឆ្នាំ​មក​ ​ហើយ​ ​។ ប្រភព​ព័ត៌មាន​ពី​ក្រុម​គ្រួសារ​សព​បាន​ឲ្យ​ដឹង​ថា​ ​មុន​ពេល​កើត​ហេតុ​ ​គឺ​នៅ​ពេល​យប់​ថ្ងៃ​ទី​២ ខែ​មិ​ថុ​នា​ ​ឆ្នាំ​២០១៤ បុរស​រូប​នេះ​បាន​សុំ​លុយ​ម្តា​យ​ចំនួន​២ម៉ឺន​រៀល​ ​តែ​ម្តា​យ​មិន​ព្រម​ឲ្យ​ ក៏​នាំ​គ្នា​ចូល​ដេក​លក់​ ​អស់​ទៅ​ ​លុះ​ព្រឹក​ឡើង​ ​ស្រាប់តែ​គេ​ប្រទះ​ឃើញ​បុរស​រូប​នេះ​ចង​ក​សម្លាប់​ខ្លួន​លើ​ដើម​ឈើ​ក្បែរ​ ផ្ទះ​ ​មិន​ ​ដឹង​ជា​តាំង​ពី​ពេល​ណា​មក​ទេ​ ​។
បន្ទាប់​ពី​កើត​ហេតុ​ភ្លាម​ ​ក្រុម​គ្រួសារ​សព​បាន​ទូរស័ព្ទ​ទៅ​អាជ្ញា​ធរមាន​ ​សមត្ថ​កិច្ច​ដើម្បី​ចុះ​មក​ពិ​និត្យ​ ​និង​ធ្វើ​កោស​ល្យ​វិ​ច័​យស​ព​ ​ដោយ​បាន​បញ្ជាក់​ថា​ ​ជន​រង​គ្រោះ​ពិត​ជា​ស្លាប់​ ​ដោយ​ការ​ធ្វើ​អត្ត​ឃាត​ពិត​ប្រាកដ​មែន​ ​រួច​បាន​ប្រគល់​សព​ឲ្យ​ក្រុម​គ្រួសារ​ធ្វើ​បុណ្យ​បាន​ប្រពៃណី​ ​៕ 
________________
ប្រភពពីនគរវត្ត