កាប់​ប្រពន្ធ កាប់​ម្ដាយក្មេក​ឱ្យ​របួសធ្ងន់ រួច​កាប់​ខ្លួនឯង​ស្លាប់​

6/03/2014 0 Comments A+ a-


murder_cen1សៀមរាប: បុរស ​ជា​ប្ដី​បានធ្វើ​សកម្មភាព​កាប់​ប្រពន្ធ​ខ្លួនឯង​ជាច្រើន​កាំបិតផ្គាក់​យ៉ាង ​កំរោល ពេលនោះ​ម្ដាយក្មេក​បានរ​ត់ទៅ​ជួយ​កូនបង្កើត ធ្វើឱ្យ​ជនដៃ ដល់ កាប់​មកលើ​ម្ដាយក្មេក​ខ្លួនឯង​បន្ថែមទៀត បណ្ដាល ឱ្យ​ជនរងគ្រោះ​ទាំង ២ នាក់​រងរបួស​ជា​ទម្ងន់​។ ក្រោយពី​កាប់​ប្រពន្ធ និង​ម្ដាយក្មេក​រួចហើយ បុរស​រូបនោះ បាន​យក​កាំបិតផ្គាក់​កាប់សំលាប់​ខ្លួន​ឯង​។ ប៉ុន្ដែ​ការស្លាប់​របស់​ជនដៃដល់ ធ្វើឱ្យមាន​ការសង្ស័យ​ខ្លះៗ​ព្រោះថា ជនដៃដល់​ត្រូវបាន​កាប់​ខ្លួនឯង​បែកក្បាល​ពី​ខាងក្រោយ​ទៅវិញ​។​
​    ​
​ហេតុការណ៍​ដ៏​សង្វេគ​កើតឡើង​ខាងលើនេះ ស្ថិតនៅ​វេលា​ម៉ោង​៩​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​២ ខែមិថុនា ឆ្នាំ​២០១៤​នេះ ស្ថិតនៅ​ភូមិ​ថ្នល់ទទឹង ឃុំ​ព្រះ​ដាក់ ស្រុក​បន្ទាយស្រី ខេត្ដ​សៀមរាប គឺ​ស្ថិតនៅ​ក្នុងផ្ទះ​ជនរងគ្រោះ​តែម្ដង​។     ​
​លោក​អនុសេនីយ៍ឯក​ឡុង សំណាង អធិការរង​នគរបាល​ស្រុក​បន្ទាយស្រី បានឱ្យដឹង​នៅ​ល្ងាច​ថ្ងៃទី​២ ខែមិថុនា​នេះដែរ ថា នៅវេលា​ម៉ោង​ដូចខាងលើ ជនសង្ស័យ​ឈ្មោះ​ខូ​ន ភា​រុណ អាយុ​៣២​ឆ្នាំ បានធ្វើ​សកម្មភាព​កាប់​ទៅលើ​ប្រពន្ធ​របស់​ខ្លួនឯង​ឈ្មោះ​កួន ណៃ អាយុ​២៩​ឆ្នាំ បណ្ដាលឱ្យ​របួស​ត្រង់​ក្បាល​ជាច្រើន​កន្លែង​។ នៅពេល​ប្ដី​រូបនោះ ធ្វើ​សកម្មភាព​កាប់​ប្រពន្ធ​ខ្លួនឯង​ហើយ ម្ដាយក្មេក​ឈ្មោះ​ចិ នឿន អាយុ​៥២​ឆ្នាំ បានរ​ត់ទៅ​ជួយ​កូនស្រី​ខ្លួនឯង ហើយក៏​ត្រូវ​ជនដៃដល់​កាប់​មកលើ​ម្ដាយក្មេក​ត្រូវ​១​កាំបិតផ្គាក់ បណ្ដាលឱ្យ​រងរបួស​ជា​ទម្ងន់​។​
​    ​
​សាក្សី​នៅ​កន្លែងកើតហេតុ បាន​និយាយប្រាប់​សមត្ថកិច្ច​ថា នៅពេល​ជនសង្ស័យ​កាប់​ប្រពន្ធ និង​ម្ដាយក្មេក​ខ្លួនឯង​ឱ្យ​រងរបួស​ធ្ងន់​ទាំង ២ នាក់​ហើយ ជន​នោះបាន​យក​កាំបិតផ្គាក់​កាប់​ក្បាល​ខ្លួនឯង​ពីក្រោយ ហើយ​យក​កាំបិត​រួស​ត្រង់​មុខរបួស​ចុះឡើងៗ​បណ្ដាលឱ្យ​រយះ​ដល់​លលា​ដ៏​ក្បាល ហូរឈាម​ជោក​ខ្លួន ដាច់់ខ្យល់​ស្លាប់​នៅ​កន្លែងកើតហេតុ​នោះ​តែម្ដង​។​
​    ​
​ក្រោយពី​កើតហេតុ​ភ្លាម ជនរងគ្រោះ​ជា​ប្រពន្ធ និង​ម្ដាយ ត្រូវបាន​បងប្អូន​សាច់ញាតិ​នាំគ្នា​ដឹក​យកមក​មន្ទីរពេទ្យ​ខេត្ដ​សៀមរាប ដើម្បី​ធ្វើការ​ព្យាបាល ប៉ុន្ដែ​ទោះបី​យ៉ាង​ក៏ដោយ​ជនរងគ្រោះ​ទាំង ២ បាន​រួច​ផុតពី​គ្រោះថ្នាក់ ព្រោះថា​មាន​ការជួយជ្រោមជ្រែង​ពី​ពេទ្យ​យ៉ាងខ្លាំង​។​
​    ​
​លោក​ឡុង សំណាង បាន​ដកស្រង់​សម្ដី​សាក្សី​មក​បញ្ជាក់ថា ជនដៃដល់​ដែល​កាប់​ប្រពន្ធ និង​ម្ដាយក្មេក គឺ​មិន​មានរឿង​អ្វី​ទាស់ទែង​គ្នា​នោះឡើយ ព្រោះថា​ជនសង្ស័យ​កន្លង​មក​ធ្លាប់​លេបថ្នាំ​សរសៃប្រសាទ ហើយ​ប​ច្នុ​ប្បន្ន​នេះដែរ​ជនសង្ស័យ​ក៏​មិន​មា ន​លក្ខណៈ​សម្បត្ដិ​ល្អប្រសើរ ១០០ ភាគរយ​ដូច​គេឯង​ឡើយ​។​
​    ​
​សមត្ថកិច្ច​បាន​ដកស្រង់​សម្ដី​សាក្សី​មក​បញ្ជាក់ថា មុនពេល​កើតហេតុ ជនដៃដល់​បាន​ផឹកស្រា​ស្រវឹង ប៉ុន្ដែ​សមត្ថកិច្ច​ស្រាវ ជ្រាវ​ថា​មិនមាន​ការផឹក​ស្រា​ទេ​។ ទោះបីយ៉ាងណា​ក៏ដោយ​ការស្លាប់​របស់​ជនសង្ស័យ​ដែលថា កាប់​ខ្លួន​ពីក្រោយ​មើលទៅ​ហាក់បី ដូចជា​មិន​ទំនង​ព្រោះថា ការធ្វើ​អត្ដ​ឃាត​ដោយ​ខ្លួនឯង​ដែល​កាប់​ក្បាល​ពីក្រោយ​បែបនេះ​ដូចជា​មិន​សម​ ទំនង​ទេ​។ តែ​ទោះបី​យ៉ា ង​ណា​សមត្ថកិច្ច​យកសម្ដី​ពីសា​ក្សី​ថា ជន​នោះ​ពិតជា​បានសម្លាប់​ខ្លួនឯង​ពិតប្រាកដ​មែន​។​
​    ​
​លោក​ឡុង សំណាង បាន​និយាយថា ទោះបីយ៉ាងណា​ជនសង្ស័យ​ត្រូវបាន​សេចក្ដីរាយការណ៍​ថា មានការ​សម្លាប់​ខ្លួនឯង​បែបនេះ​ក្ដី តែ​សមត្ថកិច្ច​នៅតែ​ធ្វើការ​ស្រាវជ្រាវ​បន្ថែមទៀត ដើម្បី​រក​ការពិត ហើយ​លទ្ធផល​យ៉ាងណា​នោះ​នឹង​បញ្ជាក់​នៅពេល ក្រោយ​៕​L




ប្រភពពី CEN