ក្រសួងវប្បធម៌ កិនកម្ទេច CD&VCD ដែលថតចម្លងគ្មានច្បាប់ អនុញ្ញាតជិត៤សែនបន្ទះ
ពីធីនេះ
បានរៀបចំប្រព្រឹត្តធ្វើនៅទីស្តីការក្រសួង វប្បធម៌ ក្រោមអធិបតីភាព លោកស្រី
ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្ប ធម៌ និងវិចិត្រសិល្បៈ
រួមជាមួយមន្ត្រីក្រោមឱវាទមួយចំនួនទៀត។
យោងតាមរបាយការណ៍ ស្តីពីលទ្ធផលបង្ក្រាប
បទល្មើសភាពយន្តវីដេអូ របស់គណៈកម្មការអន្តរក្រសួង បង្គ្រាបបទល្មើស
ភាពយន្តវីដេអូ បានឲ្យដឹងថា គណៈកម្មការអន្តរក្រសួង បង្ក្រាប បទល្មើសភាពយន្ត
និងវីដេអូរួម ជាមួយមន្ត្រីនគរបាល នាយកដ្ឋាន សន្តិសុខផ្ទៃក្នុងក្រសួងមហាផ្ទៃ
បានចុះប្រតិបត្តិការត្រួត ពិនិត្យឆែកឆេរ ទីតាំងធ្វើ អាជីវកម្មថតចម្លង
ស៊ីឌី វីស៊ីឌី ឌីវីឌី ខុសច្បាប់ នៅតាមបណ្តាខេត្ត-រាជធានី ទូទាំងប្រទេសចំនួន
៤៩លើក លើទីតាំងចំនួន ១៦១កន្លែង ដកហូត បាន ស៊ីឌី វីស៊ីឌី ឌីវីឌី ថតចម្លង
ខុសច្បាប់សរុបទាំងអស់ ចំនួន ៣៧៩.៦៦៤បន្ទះ ក្នុងនោះ មាន វីស៊ីឌីអាសអាភាស
ចំនួន ២.៤០១ បន្ទះផងដែរ។ ដែលក្នុងនោះ មានវត្ថុតាំងមួយចំនួនទៀត មានដូចជា
ទូម៉ាស៊ីនថតចម្លង ១១គ្រឿង កុំព្យូទ័រ ៤គ្រឿង ក្រប រូបភាព ៣៧កេស
ដែលគណៈកម្មការ នឹង ធ្វើការកិនកម្ទេចជាលើកទី៥ នៅទីស្តីការក្រសួងវប្បធម៌ និង
វិចិត្រសិល្បៈនារសៀលនេះ។
សូមបញ្ជាក់ថា ចាប់តាំងពីឆ្នាំ២០០៩
មកដល់ឆ្នាំ២០១៣ គណៈកម្មការអន្តរក្រសួងបង្ក្រាបបទល្មើស ភាពយន្តវីដេអូ
ធ្វើការកិនកម្ទេច ស៊ីឌី វីស៊ីឌី និងឌីវីឌី ខុសច្បាប់បានចំនួន ៤លើក
ដោយលើកទី១- ២៦៩.៧១៥បន្ទះ នៅមុខសាលា ខណ្ឌដូនពេញ លើកទី២- ២៥៥. ៣៩៤បន្ទះ
នៅមុខរមណីយដ្ឋានវត្តភ្នំ លើកទី៣- ៥៦២.៤៧៧ បន្ទះ ព្រមទាំង ម៉ាស៊ីនថតចម្លង
ខ្នាតធំ ២២គ្រឿង ថាសស្រស់ ៣៧កេស និង ទូរទស្សន៍០៣គ្រឿង នៅក្រសួងវប្បធម៌
និងលើកទី៤- ២៤៦.៧៤២បន្ទះ ព្រមទាំងកុំព្យូទ័រ ៨គ្រឿង ម៉ាស៊ីនថតចម្លង ០៩គ្រឿង
ស៊ីឌីរ៉ម ១៣គ្រឿង និងម៉ាស៊ីន ព្រីនធ័រ ០២គ្រឿង នៅក្រសួងវប្បធម៌
ហើយលើកទី៥នេះ ៣៧៩.៦៦៤ បន្ទះ នៅក្រសួងវប្បធម៌ដូចគ្នា៕
ប្រភពពី Free Press Magazine