ក្មេង​ទំនើង១០នាក់កាន់ ​ដាវ​សា​ម៉ូ​រៃ​នៅតាម​ផ្លូវ​ ត្រូវ​ប៉េអឹមខណ្ឌ​សែន​សុខ​ឃាត់ខ្លួន​

6/24/2014 0 Comments A+ a-


securedownload-1ភ្នំពេញ ​:​ កម្លាំង​កងរាជអាវុធហត្ថ​ខណ្ឌ​សែន​សុខបានធ្វើការ​ ឃាត់ខ្លួន ក្រុមក្មេងទំនើង ប្រ មាណ១០នាក់ ​រួម​ជាមួយនឹង​ដាវ​សាំ​ម៉ូ​រ៉ៃ​ពីរ​ដើម​ ខណៈ​ក្មេង​ស្ទាវ​ទាំងនោះ​ ត្រៀម​ធ្វើ​សកម្មភាព​កាប់​ប្រហារ​បក្ខពួក​ មួយក្រុមទៀត ​កាលពី​ម៉ោង​២:៣០​នាទី​រំលង​អាធា​ត្រ​ ឆ្លង​ចូល​ចូល​ថ្ងៃ​ទី​ ២៤​ ខែមិថុនា​ ឆ្នាំ​២០១៤​ នៅ​ចំណុច​ក្បែរ​ស្ថានីយ៍​ប្រេង​ឥ​ន្ធ​នះ​:​សូ​គី​ម៉ិ​ក​ ផ្លូវ​ណ​ត​ប្រ៊ី​ត​ កែង​នឹង​ផ្លូវ​លេខ​២០០៤​ ស្ថិត​នៅ​ក្នុងភូមិ​ស្លែង​រលើង​ សង្កាត់​ទឹកថ្លា​ ខណ្ឌ​សែន​សុខ​ ។​
​មន្ត្រី​អាវុធហត្ថ​ខណ្ឌ​សែន​សុខ​បានប្រាប់ថា ​មុន​ពេលកើតហេតុ​ ​កម្លាំងអាវុធហត្ថខ័ណ្ឌ ​ បាន​បើក​ម៉ូតូ​ល្បាត​តាម​មូលដ្ឋាន​ ក៏​ប្រទះ​ឃើញ​ទំនើង​មួយ​ក្រុម​មាន​គ្នា​១០​នាក់​ ជិះ​ម៉ូតូ៣គ្រឿងឌុប​គ្នា​ ប្រសេកប្រសាចពេញដងផ្លូវ ​ក្បែរ​ស្ថានីយ៍​ប្រេងឥន្ធន​:​សូ​គី​ម៉ិ​ក មាន អាវុធដាវ​សាំ​ម៉ូ​រ៉ៃ​នៅកាន់និងដៃទៀតផង ។
ឃើញសកម្មភាព ដូច្នោះ​កម្លាំងអាវុធហត្ថ​ បាន​ចូល​ទៅ​សូរ​នាំ ស្រាប់តែពួកក្មេង​ស្ទាវ​ទាំង​នោះបាន ​ស្រែក​ឡូឡាយ៉ាងព្រហើន ដាក់សមត្ថកិច្ចទៀតផង ទើបសមត្ថកិច្ច បើក​ប្រតិ​បត្តិការណ៏ បង្ក្រាបភ្លាមៗ រហូត​​ឃាត់ខ្លួន​ជន​ទំនើង​ទាំង​អស់នោះ បានទាំងអស់​តែ​ម្តង​ ។​
សមត្ថកិច្ចបានបន្តថា ក្រុមក្មេងទំនើង នៅឈររង​ចាំ​ស្ទាក់​កាប់​ទៅ​លើ​ក្មេង​ស្ទាវ​មួយ​ ក្រុម​ទៀត​ដែល​ចេញពី​ក្លឹ​ប​ប៊ូ​ស​ បន្ទាប់ពីមាន​ទំនាស់​ផឹកស៊ី​នៅ​ក្នុង​ក្លឹ​ប​ ​កាលពី​ម៉ោង​ជិត​ ៨​យប់​ ថ្ងៃ​ទី​២៣​ ។បច្ចុប្បន្នក្រុមក្មេង​ស្ទាវ ទំនើង​ រួម ជាមួយ​វត្ថុ​តាង​ដាវ​សាំ​ម៉ូ​រ៉ៃ​ពីរ​ដើម ត្រូវសមត្ថកិច្ច បញ្ជូនទៅ​កាន់​ទីបញ្ជាការ​ កងរាជអាវុធហត្ថ​ខណ្ឌ​សែន​សុខ​ ដើម្បី​សួរនាំ​បន្ត​តាម​និ​តិ​វិធី​៕
រូបជនសង្ស័យទាំងអស់ក្រោយពេលកងរាជអាវុធហត្ថឃាត់ខ្លួន
securedownload
ប្រភពពី The Free Press Magazine