ពេជ្រ សោភា លេងស្ទីលតែងមុខ មើលអត់ចង់ស្គាល់
ពេជ្រ សោភា មិនបានព្រឺរោម ជាមួយកានិយាយហែកហួរ
របស់តារាហ្វេសប៊ុក នឹងជាអតីតប្អូនធម៌នោះទេ ។តែនាងហាក់រងទុក្ខផ្ទួនៗ
ព្រោះឪពុកកំពុងតែឈឺធ្ងន់ នៅឯមន្ទីរពេទ្យឯណោះ ។ នាងគ្មានអារម្មណ៍តបតវិញទេ
ខណៈម្ចាស់ស្នេហ៍ ក៏នៅឆ្ងាយពីនាងដូចមេឃ និងដី ធ្វើឲ្យនាងប្រៀបដូចជា
កំពុងតែនៅកណ្ដាលសមុទ្រម្នាក់ឯង ដែលអ្នកមិនដឹងតែងតែយល់ថា
នាងដូចជាកំពុងតែសប្បាយរីករាយណាស់ ។ កាលពីពាក់កណ្ដាល អាធ្រាតថ្ងៃអាទិត្យ
នាងបានបង្ហោះរូបភាព ចេញពីគណនីរបស់នាង ខណៈមិត្តក្នុងហ្វេសប៊ុកនាង
បានសួរថារូបរបស់អ្នកណា?មើលទៅប្រៀប បាននឹងតារាជប៉ុន វ័យ១៦ ឆ្នាំ ។ ការពិតជា
នាង ពេជ្រ សោភា តារាចម្រៀងពូកែរាំរែក និងច្នៃសំលៀកបំពាក់សោះ ។
ជាមួយ LookingTODAY នាងបាននិយាយថា
អ្វីៗកើតចេញពីការហាត់រៀន មិនថាតែ ការផាត់មុខឬ ធ្វើអ្វីទេ វាកើតចេញ
ពីការព្យាយាម គ្មានអ្វីដែល ធ្វើមិនកើតនោះទេ កុំតែធ្វើរឿងមិនល្អ ។ នៅពេល
ពេជ្រ សោភា បានបង្ហាញនៅភាពប៉ិនប្រសប់នេះ មហាជនជាច្រើន ដែលគាំទ្រនាង
បាននិយាយថា ពេជ្រ សោភា ពិតជាគ្រាប់ពេជ្រមែន តែគួរឲ្យស្ដាយត្រង់ថា ពេជ្រ
មួយគ្រាប់នេះ នឹងមិនអាចបញ្ចេញពន្លឺ បានយូរទៀតទេ ព្រោះក្រោយនាងរៀបការ
ជាមួយបុរសអាមេរិក នាងនឹងបញ្ឃប់ អាជីពចម្រៀងរបស់ខ្លួន ព្រោះគូដណ្ដឹង
អនាគតស្វាមី មិនចង់ឲ្យនាងហត់ នឿយច្រើន ៕