តើស្ត្រីចង់ឲ្យបុរសធ្វើអ្វីខ្លះ ពេលឡើងគ្រែជាមួយគ្នា ?

6/30/2014 0 Comments A+ a-


girl wantស្ត្រីមិនមែនជាគល់ឈើទេ ពួកគេមិនចង់ឲ្យដៃគូរបស់ខ្លួន បើកប្រតិបត្តិការប្រយុទ្ធភ្លាមៗ ដោយមិនបាន ធ្វើអ្វីសោះនោះឡើយ ។ ខាងក្រោមនេះ គឺសេចក្តីត្រូវ៤យ៉ាង ដែលស្ត្រីចង់ឲ្យបុរសៗ ធ្វើចំពោះរូបនាង ។
១. ចង់ឲ្យដៃគូបបោសអង្អែល មុនពេលរួមភេទ
ចំណុចមួយសំខាន់បំផុត នៃសកម្មភាពរួមភេទ គឺការបបោសអង្អែល ។ ការបបោសអង្អែល មុនពេលរួម ភេទគឺជាប្រការចាំ បាច់ត្រូវធ្វើ ពីព្រោះវាជាការធ្វើឱ្យស្រ្ដី ជិតឈានដល់ចំណុចកំពូល ។ ការធ្វើឱ្យស្រ្ដី មានអារម្មណ៍ ស្រើបស្រាវអាចជា ពាក្យសំដីផងដែរ ហេតុដូចច្នេះចូរសាកល្បង នូវវិធីសាស្រ្ដតាមតែអ្នក អាចធ្វើទៅបានដូចជា ការចាប់ផ្ដើមដោយការថើប ស្ទាបបោសអង្អែលរាងកាយ របស់នាងថ្នមៗ ជន្លេញរាងកាយរបស់នាង និងសាកល្បងនិយាយពី សកម្មភាពស្រើបស្រាល ដែលនឹងកើតមានបន្ទាប់ ។
២.ចង់បានបរិយាកាស ដ៏រ៉ូមែនទិក
ស្រ្ដីពេញចិត្ដមនុស្សប្រុស ដែលធ្វើឱ្យនាងរំជួលចិត្ដ ។ ពាក្យសំដីផ្អែមល្ហែម និងកាយវិការនៃភាពរំជួលចិត្ត មិនត្រឹមតែធ្វើឱ្យ នាងមានអារម្មណ៍កក់ក្ដៅ ប៉ុណ្ណោះទេ ថែមទាំងភ្ញោចអារម្មណ៍ ផ្លូវភេទរបស់នាង ទៀតផង ។ ការអុជទៀន ការចាក់សំឡេងតន្រ្ដីរ៉ូមែនទិក ដែលនាងចូលចិត្ដ និងការរោយផ្កា នៅលើគ្រែ គេង ទាំងអស់នេះគឺជាសកម្មភាព ដ៏សែនមនោរម្យសម្រាប់ស្រ្ដី ។
៣. មិនចង់ឲ្យដៃគូ ប្រញាប់ប្រញាល់ ក្នុងការរួមភេទពេក 
ស្រ្ដីភាគច្រើនមិនទទួលយក សេចក្ដីស្នេហ៍ក្នុងរយៈពេល ១នាទីនោះទេ ផ្ទុយទៅវិញនាងប្រាថ្នា ចង់ឱ្យ ដំណើរស្នេហានោះ ប្រព្រឹត្ដទៅសន្សឹមៗ និងរលូនទៅមុខ ។ ត្រូវយល់ដឹងពីស្ថានការ ប្រើពេលវេលាប  បោសអង្អែល និងស្ទាបនាងហើយ សកម្មភាពទាំងអស់នេះ នឹងធ្វើឱ្យស្រ្ដីមានសេចក្ដីសុខ ។ លើសពីនេះ ទៅទៀត ចូរឱបនាង ខណៈពេលអ្នកសំឡឹង មើលកែវភ្នែករបស់នាង ។  និយាយឱ្យខ្លី បុរសត្រូវតម្រូវចិត្ដ កាយ និងព្រលឹងរបស់នាង ឱ្យស្លង់ក្នុងសេចក្ដីស្នេហា ។
៤. ចង់បានការជជែកគ្នា លើគ្រែគេង
ភាគច្រើនបុរសមានការស្ទាក់ស្ទើរ ក្នុងការនិយាយរឿងផ្ទាល់ខ្លួន នៅលើគ្រែគេងណាស់ ។ តួយ៉ាងដូចជា និយាយអំពីមុខតំណែង ឬអ្វីៗទាក់ទងទៅហ្នឹងដំណើរការ រវាងសេចក្ដីស្នេហាប្ដី ប្រពន្ធ ។ គន្លឹះឆ្ពោះទៅ កាន់សម្ព័ន្ធភាពផ្លូវ កាយដ៏ប្រសើរមួយ គឺការប្រាស្រ័យទាក់ទង ។ វាមានសារៈសំខាន់ខ្លាំងណាស់ ក្នុងការ ប្រាស្រ័យទាក់ទង អំពីបញ្ហាផ្លូវភេទ ដោយមិនមានការស្ទាក់ស្ទើរ ជាមួយដៃគូរបស់អ្នក ។ ការប្រព្រឹត្ដ ហួសហេតុនៃសកម្មភាព រួមភេទចំពោះ នាងគួរត្រូវចៀសវាង លើកលែងតែនាង ធ្វើនូវសកម្មភាព ហួស ហេតុនេះដោយខ្លួនឯង ។
៥. ចង់បានអារម្មណ៍ ភ្ញាក់ផ្អើល
ស្រ្ដីចូលចិត្ដអារម្មណ៍រំភើបណាស់  ដូចច្នេះ ហេតុអ្វីក៏មិនធ្វើឱ្ យនាងមានអារម្មណ៍ ភ្ញាក់ផ្អើលនៅលើ គ្រែទៅ! អារម្មណ៍ភ្ញាក់ផ្អើលនឹងធ្វើឱ្យ សម្ព័ន្ធភាពផ្លូវកាយរឹតតែ ស្និទ្ធស្នាលថែមទៀត ៕