ផ្សារទំនើបធំបំផុត នៅស្រុកខ្មែរបើកសម្ពោធព្រឹកមិញនេះ
ផ្សារទំនើប AEON Mall ដែលត្រូវបានចាត់ទុកជាផ្សារធំបំផុត ក្នុងប្រទេសកម្ពុជាត្រូវបាន
បើកសម្ពោធជាផ្លូវការនៅព្រឹកមិញនេះ ក្រោមអធិបតីភាពសម្ដេច
ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា, លោក Fumio
Kishida រដ្ឋមន្ត្រីការបរទេសជប៉ុន, តំណាងអង្គទូត
និងអ្នកមុខអ្នកការជាច្រើនរូប។
ផ្សារទំនើប AEON Mall មានទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវសុធារសជាប់ទូតរុស្ស៊ី ក្នុងទំហំវិនិយោគចំនួន ២៥០ លានដុល្លារសហរដ្ឋអាមេរិក។
អគ្គនាយក ក្រុមហ៊ុនអ៊ីអន ម៉ល (ខេមបូឌា) ខូ អិលធីឌី លោក ម៉ាកូតុ យ៉ាជីម៉ា (Makoto Yajima) បានសម្តែងអារម្មណ៍រីករាយជាខ្លាំង ចំពោះវត្តមានផ្សារលក់រាយដ៏ធំរបស់ជប៉ុននៅ ក្នុងប្រទេសកម្ពុជានៅពេលនេះ ជាពិសេស ការជួយជ្រោមជ្រែងពីសំណាក់ប្រមុខរាជរដ្ឋាភិបាល ក្នុងដំណើរការសាងសង់ផ្សារតាំងពីដំបូងមក។
ផ្សារ ទំនើប AEON Mall ដែលមានមជ្ឈមណ្ឌល Shopping ដ៏ទំនើប និងកន្លែងកម្សាន្តជាច្រើនផង នោះរំពឹងទទួលបានអតិថិជនចំនួន១០ លាននាក់ ក្នុងមួយឆ្នាំ ខណៈផ្សារនេះក៏បានផ្តល់ការងារដល់កូនខ្មែរជាង ២ ពាន់នាក់។ AEON Mall បានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី១០ ខែឆ្នូ ឆ្នាំ ២០១២។

អត្ថបទ៖មៃ សុខលីម