នេនសង្ឃមួយអង្គ ត្រូវបាន មេគណខេត្ត ចាប់ផ្សឹកពីបទ ប្រទូស្តកេរខ្មាស ក្មេងស្រី៣នាក់ រួចបញ្ជូន ទៅតុលាការ
បាត់ដំបងៈ លោកនេនសង្ឃ
មួយអង្គ ត្រូវបានចៅអធិការ វត្តពោធិ៍វាល តំណាងមេគណខេត្ត មន្ទីរធម្មការខេត្ត
ចាប់ផ្សឹកកាលពីព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៤ ពីបទប្រទូស្តកេរខ្មាស
ក្មេងស្រី៣នាក់ ដែលមាន អាយុចាប់ពី៦ដល់១០ឆ្នាំ តាមពាក្យបណ្តឹង
របស់អាណាព្យាបាល បន្ទាប់ពីកម្លាំង នគរបាលបានឃាត់ខ្លួន កាលពីរសៀលម៉ោង៣
ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៤ នៅភូមិរំចេក៥ សង្កាត់រតនៈ ក្រុងបាត់ដំបង
រួចកម្លាំង នគរបាលការិយាល័យ ជំនាញកសាងសំណុំរឿង បញ្ជូនខ្លួនទៅតុលាការ
ដើម្បីចាត់ ការតាមច្បាប់។
លោកកុយ ហៀង នាយការិយាល័យប្រឆាំង
ការជួញដូរមនុស្ស និងការពារអនីតិជនខេត្ត បានឲ្យដឹងថា លោកនេនសង្ឃ១អង្គ
ដែលបរាជិកនិង បានឃាត់ខ្លួនមានឈ្មោះផាន់ថង សុវណ្ណារ័ត្ន អាយុ៣១ឆ្នាំ គង់នៅ
វត្តមុន្នីរស្មី ហៅវត្តកន្ទុយក្រពើ ស្ថិតក្នុងភូមិក្រពើ ឃុំភ្នំសំពៅ
ស្រុកបាណន់ ខេត្តបាត់ដំបង ។ និងមានស្រុកកំណើតនៅស្រុកព្រះនេតព្រះ
ខេត្តបន្ទាយមានជ័យ បច្ចុប្បន្ន ។ ចំណែកក្មេងស្រីរងគ្រោះ ទាំងបីនាក់ មានទី១
អាយុ១០ឆ្នាំ ទី២ អាយុ៦ឆ្នាំ និងទី៣ អាយុ៧ឆ្នាំ មានទីលំនៅក្នុងរំចេក៥
សង្កាត់រតនៈ ក្រុងបាត់ដំបង។
តាមសំដីម្តាយក្មេងស្រី
រងគ្រោះបានប្រាប់សមត្ថកិច្ច ក្នុងពាក្យបណ្តឹងថា នៅរសៀលថ្ងៃទី២៩ ខែមិថុនា
នៅក្នុងភូមិរំចេក៥ នេនសង្ឃមួយអង្គនេះ បានហៅក្មេងៗក្នុងភូមិ
កំពុងនាំគ្នារត់លេង ឲ្យចូលមកថា និង ចងអំបោះក្រហមឲ្យ ខណៈចាស់ៗកំពុង
រវល់ធ្វើការងារ ។ ក្រោយមកមានក្មេង ប្រុសម្នាក់ រត់ទៅប្រាប់ ជីដូនថា
មានលោកសង្ឃមួយអង្គ យកអំបោះក្រហមចងដៃឲ្យពួកគេ ។ បន្ទាប់មកមាន ក្មេងស្រីរង
គ្រោះ ម្នាក់ បានយំរត់ទៅផ្ទះពួកខ្លួនស្មានតែកូនៗ ភ័យរឿងចងអំបោះសីមា
ក៏សួរនាំហើយកូនប្រាប់ថា ក្មេងម្នាក់ កំពុងត្រូវបានលោកសង្ឃ ចាប់ស្រាតសំពត់
ឱបថើប នៅក្នុងរបងដី អ្នកភូមិដែលម្ចាស់ បិតទ្វារផ្ទះចោល
ហើយពួកគាត់ក៍បានទូរស័ព្ទ ហៅសមត្ថកិច្ចមកមើល និងចាប់ខ្លួនតែម្តង។
មានមតិប្រជាពលរដ្ឋ មួយចំនួនបាននិយាយថា
ព្រះសង្ឃមួយចំនួនតូច បានធ្វើឲ្យខូចប្រពៃណី ព្រះពុទ្ធ សាសនា
និងធ្វើឲ្យប្រជាពលរដ្ឋ អស់ជំនឿ ដោយទាំងព្រះសង្ឃ ដែលខំប្រតិបត្តិធម៌
វិន័យត្រឹមត្រូវ ល្អភាគ ច្រើនទៀតផង
ប្រជាពលរដ្ឋលោកបានសំណូមពរដល់មន្រ្តីថ្នាក់ដឹកនាំ ខាងធម្មការ និងសាសនា
មេត្តា ចាត់វិធានការឲ្យបានតឹងរឹងបំផុត ចំពោះអ្នកដែលចង់សាងភ្នួសក្រោយៗទៀត
មុននិងអនុញ្ញាតិច្បាប់ ឲ្យបួស ត្រូវសាកសួរពី ប្រវត្តិផ្ទាល់ខ្លួនផង
ព្រោះកន្លងមកអ្នកបួសដែលមានអាយុក្មេងៗមួយចំនួនតូច គឺចង់ទៅបួសនោះ
បានធ្លាប់ប្រព្រឹត្ត អំពើមិនល្អមួយចំនួន លួច ឆក់ ប្លន់ សេព គ្រឿងញៀន
ក្មេងទំនើង ជាដើម ។ ល ។ ពេលបានបួសជាសង្ឃហើយខ្លះ មិនព្រមលះបង់និងកែខ្លួនទេ
បែរជាប្រព្រឹត្ត អំពើមិន ល្អនៅ ក្នុងវត្តក្នុងនាមខ្លួនជាសង្ឃ
បានគ្រងស្បង់ទៅហើយនោះ ពេលខ្លះបុគ្គលនោះធ្លាប់ជាក្មេងទំនើង ដើរលួច ផឹកស្រា
សេពគ្រឿងញៀន ហើយសន្យា ជាមួយឪពុកម្តាយថា លះបង់ចង់ទៅបួស ទីបំផុត
នៅប្រព្រឹត្តទាំងនេះដដែល ដល់ពេលប្រព្រឹត្តខុស ពេលខ្លួនជាសង្ឃ
នេះហើយដែលធ្វើឲ្យខូច តម្លៃ ព្រះពុទ្ធសាសនាអស់ សូមបញ្ជាក់ថា
ប្រជាពលរដ្ឋក៏ដូចជាពុទ្ធបរិស័ទ្ធទាំងឡាយ ទីវត្តអារាម មិនមែន
កន្លែងអប់រំកែប្រែអតីតជនខិលខូចពីមុនមក និងជាកន្លែងបន្សាបគ្រឿងញៀនទេ
គឺជាកន្លែងសក្ការៈ គោរពបូជា របស់ព្រះសង្ឃនិងពុទ្ធបរិស័ទ្ធ
ព្រោះសាសនាព្រះពុទ្ធបានបន្សល់ទុក ជាង២ពាន់ឆ្នាំមកហើយ
មិនមែនជាកន្លែងពួកអ្នកខូចមួយចំនួន មកជ្រកហើយបំផ្លាញ ប្រពៃណីសាសនា
ដែលជាសាសនា របស់រដ្ឋនាពេលបច្ចុប្បន្ន។
បច្ចុប្បន្ននេនសង្ឃ
បរាជិកត្រូវបានបញ្ជូនទៅមន្ទីរធម្មការ និងសាសនាខេត្តនិង
ព្រះចៅអធិការវត្តពោធិ៍វាល ក្នុងចាប់ផ្សឹក (អធិករ) រួចកសាងសំណុំ រឿង
បញ្ជូនខ្លួនទៅតុលាការខេត្ត ដើម្បីចាត់ការតាមច្បាប់ ៕
________________________
ផ្តល់សិទ្ធិដោយ៖ Lookingtoday
ផ្តល់សិទ្ធិដោយ៖ Lookingtoday