អធិការ នគរបាល ខណ្ឌសែនសុខ បដិ សេធ ការធ្វើអត្ដសញ្ញាណប័ណ្ណ យកប្រាក់
ភ្នំពេញ ៖ អធិការនគរបាល
ខណ្ឌសែន សុខ លោក ម៉ក់ ហុង បានចេញមុខមកបដិសេធ និងច្រាន
ចោលភ្លាមៗចំពោះសេចក្ដី រាយការណ៍ ក៏ដូចជាព័ត៌មានតាមបណ្ដាញ
សង្គមទំនាក់ទំនងហ្វេសប៊ុកថា ការធ្វើអត្ដ សញ្ញាណប័ណ្ណ នៅអធិការដ្ឋាននគរបាល
ខណ្ឌសែនសុខ យកលុយហើយលោកបានបញ្ជាក់ ថា បើប្រជាពលរដ្ឋណាម្នាក់ដែល
ត្រូវបង្ខំឱ្យចំណាយលុយ លើការធ្វើអត្ដ សញ្ញាណប័ណ្ណ ពីមន្ដ្រីនគរ បាលណាម្នាក់
នោះ សូមជួយរាយការណ៍ជូនលោកផ្ទាល់ ដើម្បីមានវិធានការតាមផ្លូវច្បាប់ ចំពោះ
បុគ្គលនគរបាលរូបនោះ ។
លោក ម៉ក ហុង បានបញ្ជាក់ថា ជា
គោលការណ៍របស់រាជរដ្ឋាភិបាល និងមាន ការបញ្ជាពីសំណាក់ស្នង ការនគរបាលរាជ
ធានីភ្នំពេញ លោកឧត្ដមសេនីយ៍ ជួន សុវណ្ណ គឺការធ្វើអត្ដសញ្ញាណប័ណ្ណ
សញ្ជាតិខ្មែរ ជូនប្រជាពលរដ្ឋ នៅតាមសង្កាត់ទូទាំងរាជធានី ភ្នំពេញ
ដាច់ខាតមិនតម្រូវឱ្យប្រជាពលរដ្ឋ ណាម្នាក់បង់ លុយមួយកាក់មួយសេន
សម្រាប់ការធ្វើនោះឡើយ ។
ការចេញមកបដិសេធ និងច្រានចោល នូវសេចក្ដីរាយការណ៍
និងការលើកឡើង បែបនេះ ក្រោយពីមាន ព័ត៌មានថា ប្រជាពលរដ្ឋ
ដែលទៅធ្វើអត្ដសញ្ញាណប័ណ្ណនៅ ខណ្ឌសែនសុខ គឺត្រូវចំណាយលុយកាក់ អស់ជាច្រើន
ដែលនគរបាលនៅទីនោះតម្រូវឱ្យបង់ ។
យោងតាមលិខិតដែលសរសេរដៃផ្ញើ មកកាន់ការិយាល័យ
មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល របស់ប្រជា ពលរដ្ឋម្នាក់បាន លើកឡើងថា
កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៤ អធិការដ្ឋាននគរបាលខណ្ឌសែន សុខ
បានរៀបចំធ្វើអត្ដសញ្ញាណប័ណ្ណប៉ុន្ដែ ប្រជាពលរដ្ឋទៅធ្វើនោះ
គឺតម្រូវឱ្យបង់លុយ ។
យោងតាមលិខិតរបស់មិត្ដអ្នកអាន
ដដែលនេះបានបញ្ជាក់ថា ប្រជាពលរដ្ឋម្នាក់តម្រូវឱ្យបង់សេវា ពេល
ទៅធ្វើអត្ដសញ្ញាណ ប័ណ្ណដូចខាងក្រោម ទី១ ថ្លៃផ្ញើម៉ូតូ ២០០០ រៀល ទី២
ថ្លៃបំពេញឯកសារ ១០.០០០ រៀល ទី៣ ថ្លៃថតរូប ៥.០០០រៀល ទី៤ ថ្លៃ ផ្ដិតមេដៃ
៣.០០០រៀល ទី៥ ថ្លៃវាស់កម្ពស់ ៥.០០០រៀល និងទី៦ ថ្លៃពិនិត្យឯកសារចុង ក្រោយ
៥.០០០រៀល ដូច្នេះសរុបជាទឹក ប្រាក់ គឺម្នាក់ៗ ត្រូវចំណាយលុយ ៣០.០០០ រៀល
សម្រាប់ការធ្វើអត្ដសញ្ញាណប័ណ្ណ ម្ដងៗ នៅអធិការដ្ឋាននគរ បាល ខណ្ឌសែនសុខ ។
លិខិតមិត្ដអ្នកអានមួយនេះ បានបញ្ជាក់ ថា
ប្រជាពលរដ្ឋត្រូវបង់ថ្លៃសេវាទាំងនេះ នៅតាមកន្លែងទៀត ផង ។ ចំពោះការចោទ
ប្រកាន់ខាងលើនេះ លោក ម៉ក់ ហុង បាន បញ្ជាក់ថា កន្លងទៅមន្ដ្រីនគរបាល របស់ លោក
ពីថ្នាក់អធិការសហការជាមួយនគរ បាលប៉ុស្ដិ៍ចុះរៀបចំធ្វើអត្ដសញ្ញាណប័ណ្ណ
ជូនប្រជាពល រដ្ឋ គឺមិនយកប្រាក់នោះឡើយ ប៉ុន្ដែ ពេលខ្លះប្រជាពលរដ្ឋលោកបានមាន
ចិត្ដ ផ្ដល់ជូនមន្ដ្រីនគរបាល ដែលធ្វើនោះ តាម សន្ដានចិត្ដរបស់ពួកគាត់
១០០០រៀល , ២០០០រៀល ឬលើសពីហ្នឹងគឺជាទឹកចិត្ដ របស់ពួកគាត់
មិនមែនជាការចាប់បង្ខំ ឬ ចាប់ជំរិតនោះឡើយ ខុសពីគោលការណ៍ ណែនាំរបស់ថ្នាក់
ដឹកនាំ ជាពិសេសពីសំម ណាក់ លោកស្នងការតែម្ដង។
ចំពោះកន្លែង ផ្ញើម៉ូតូវិញ ត្រូវបានលោកម៉ក់ ហុង
អះអាង ថា ជាធម្មតាមន្ដ្រីនគរបាលរបស់លោកមាន ចំនួនតិចជាង
អ្នកដែលមកធ្វើអត្ដសញ្ញាណ ប័ណ្ណ ដូច្នេះកន្លែងផ្ញើម៉ូតូត្រូវកើនឡើង
ហើយប្រជាពលរដ្ឋ ដែលមកផ្ញើម៉ូតូបានជូន ថ្លៃ ៥០០ ឬ១០០០ រៀល ជូននគរបាលក៏
ដូចជាអ្នកយាមម៉ូតូ គឺជាសន្ដានចិត្ដរបស់ ពួកគាត់ ។
បើទោះបែបនេះក្ដី អធិការនគរបាល ខណ្ឌសែនសុខ
ក៏បានព្រមានចំពោះបុគ្គល នគរបាលណាម្នាក់ ដែលយកលុយពីអ្នកមក
ធ្វើអត្ដសញ្ញាណប័ណ្ណ ត្រូវប្រឈមមុខតាម ផ្លូវច្បាប់ ហើយប្រជាពលរដ្ឋ ដែល
ត្រូវគេ បង្ខំឱ្យបង់លុយនោះ ត្រូវរាយការណ៍ជូន លោកភ្លាម
ដើម្បីមានវិធានការដោះស្រាយ ជូន ។
ជាមួយគ្នានេះ លោក ម៉ក់ ហុង ក៏បាន អំពាវនាវ
ដល់ប្រជាពលរដ្ឋទូទាំងខណ្ឌសែន សុខ ដែលមិន ទាន់ មានអត្ដសញ្ញាណប័ណ្ណ ឬ
អត្ដសញ្ញាណប័ណ្ណហួសសុពលភាព ត្រូវ ប្រញ៉ាប់មកធ្វើ ខណៈដែលនគរ បាលរបស់
លោកបានរៀបចំធ្វើតាមសង្កាត់ និងនៅ ខណ្ឌជាបន្ដបន្ទាប់ ៕