រថយន្តកែច្នៃ​ប្រហារ​ជីវិតអ្នក រកស្មៅ​​យ៉ាងអាណោច​អធ័ម​​ក្នុងថ្លុក​ឈាម​

5/01/2014 0 Comments A+ a-


​រាជធានី​ភ្នំពេញ​៖ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ដ៍​រន្ធ​ត់​មួយ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​ 12 និង​ 30​ នាទី​ថ្ងៃទី​ 30 ខែមេសា ឆ្នាំ​ 2014 នៅ ​ចំណុច​ផ្លូវ​ 151 ស្ថិតក្នុង​ភូមិធំ​ខាងត្បូង សង្កាត់​ពញា​ពន់ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ (​មុខ​បន្ទាយ​ដើម​អំពិល​) បង្កឡើង​ដោយ​រថយន្ត​កែច្នៃ​ទំងន់​1​តោន​កន្លះ បាន​បុក​ម៉ូតូ​អ្នក​ច្រូតស្មៅ​អោយ​គោ​។
ជនរងគ្រោះ​ដែល​ត្រូវបាន​រថយន្ត​ក​ច្នៃ​បើក​បុក​បណ្ដាលអោយ​ស្លាប់​ភ្លាមៗ​ នៅ​និង​កន្លែងកើតហេតុ​នោះ​ឈ្មោះ សូ រ៉ា​ន់ ភេទ​ប្រុស អាយុ​24 ឆ្នាំ​មុខរបរ​កសិករ ស្នាក់នៅ​ភូមិ តាំង ស្ដុក ឃុំ ឈ្វាំង ស្រុក​ពញាឮ ខេត្តកណ្ដាល ជិះ​ម៉ូតូ​ម៉ាក​គុប​90 មូល ពណ៍​ត្រួយ​ចេក អត់​ស្លាក​លេខ ចំណែក​រថយន្ត​បង្ក​ជា​រថយន្ត​កែច្នៃ​ទម្ងន់​1​តោន​កន្លះ​ពណ៍​ខៀវ បើកបរ​ដោយ​ឈ្មោះ ប៉ុន ប៉ូ​ន ភេទ​ប្រុស អាយុ​43​ឆ្នាំ មុខរបរ​បើករថយន្ត ស្នាក់នៅ​ភូមិ​សំរោង សង្កាត់​សំរោង ខណ្ឌ​សែន​សុខ ។
បើតាម​សាក្សី​ដែល​បានឃើញ​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ដ៍​រន្ធ​ត់​នេះ​ បានអោយដឹងថា​៖ មុនពេល​កើតហេតុ​រថយន្ត​បង្ក​បាន​បើក​ក្នុង​លឿន​ក្នុងទិសដៅ​ពី​លិចទៅ​កើត លុះ​មកដល់​ចំណុចកើតហេតុ​មាន​រោងការ​មួយ​សង់​លើផ្លូវ​ពេលនោះ​ស្រាប់តែ​រថយន្ត ​មិនបាន​បន្ថយ​រថយន្ត​ទេ រថយន្ត​បាន​បួង​ចង្កូត​មក​ខាងឆ្វេង​ដៃ​ដើម្បី​គេច​ពី​រោងការ​ពេលនោះ​ ស្រាប់តែ​រថយន្ត​បាន​ជ្រុល​ចង្កូត​ទៅបុក​រថយន្ត​ជនរងគ្រោះ​ដែល​កំពុង​ដឹក​ ស្មៅ​ដែល​កំពុង​ដឹក​ស្មៅ​គោ​ក្នុងទិសដៅ​ច្រាស់ទិស​គ្នា ពី​កើតមក​លិច​ចំ​
ពីមុខ​ពេញទំហឹង​បណ្ដាលអោយ​ម៉ូតូ​និង​ជនរងគ្រោះ​ខ្ទាត​ធ្លាក​ចិញ្ចើមផ្លូវ ​បែកក្បាល​ធ្លាយ​ខួរ​ស្លាប់​ភ្លាមៗ​នៅ​និង​កន្លែងកើតហេតុ​ពេលដែល​ឃើញ​ហេតុ​ ការ​បែបនេះ​រថយន្ត​មិនបាន​ឈប់​ទេ​ក៍​បន្ថែម​ល្បឿន​ព្យាយាម​បើក​រត់គេច​បាន​ ប្រហែលជា​3​គីឡូម៉ែត្រ​ពី​កន្លែងកើតហេតុ​ក៍​ត្រូវបាន​សម​ត្ត​កិច្ច​ខណ្ឌ​សែន ​សុខ​ឃាត់ខ្លួន​បានតែ​ម្ដង​។ បន្ទាប់ពី​សម​ត្ត​កិច្ច​នគ​
បាល​ចរាចរណ៍​ជើងគោក​ធ្វើ​កំណត់ហេតុ​រួចរាល​នៅ​និង​កន្លែងកើតហេតុ​ហើយ​ រថយន្ត​បង្ក​និង​ម៉ូតូ​ជនរងគ្រោះ​រួម​និង​អ្នកបើកបរ​ត្រូវបាន​នគ​បាល​ ចរាចរណ៍​ជើងគោក​រាជធានី​ភ្នំពេញ​យកទៅ​រក្សាទុក​នៅ​ស្នងការ​ដ្ធា​ន​រាជធានី​ ភ្នំពេញ​ដើម្បី​ដោះស្រាយ​តាមផ្លូវ​ច្បាប់ ចំណែក​សព​ជនរងគ្រោះ​ត្រូវបាន​សម​ត្ត​កិច្ច​ប្រគល់អោយ​សាច់ញាតិ​យកទៅ​ ធ្វើបុណ្យ​តាម​ប្រពៃណី​នៅឯ​ស្រុកកំណើត​៕
01-5-2014-6
01-5-2014-5