លោកស្រីឧកញ៉ា សៀង ចាន់ហេង ស្នើសុំឱ្យស្ថាប័នពាក់ព័ន្ធរក យុត្ដិធម៌រឿងបញ្ហាដីធ្លី
ផ្ដើមចេញពីការផ្សព្វផ្សាយព័ត៌មាន ផ្អែកទៅលើភាគីខាងប្រជាពលរដ្ឋចំនួន៣គ្រួសាររស់នៅតាមបណ្ដោយ ផ្លូវជាតិ លេខ២ក្នុងភូមិព្រែករទាំង សង្កាត់ព្រែក កំពឹស ខណ្ឌដង្កោរួចមកនៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៤ លោកស្រីឧកញ៉ា អគ្គនាយិកាក្រុមហ៊ុនហេងអភិវឌ្ឍន៍បានជិះរថយន្ដហោះត្រឡប់មក ពីបាងកកវិញ បានធ្វើសន្និសីទកាសែតដើម្បីកុំឱ្យមហាជនមានការភ័ន្ដច្រឡំទមា ក់បន្ទុកមក លើក្រុមហ៊ុនលោកស្រីឧកញ៉ា ។ ក្នុងថ្ងៃេ នះដែរភាគីខាងប្រជាពលរដ្ឋទាំង៣ គ្រួសារក៏បានចូលរួមក្នុងសន្និសីទ កាសែតជាមួយគ្នាដោយលើកបង្ហាញ នូវឯកសារមួយចំនួនពាក់ព័ន្ធទៅនឹង កិច្ចសន្យាទិញលក់ដីដែលកំពុងតែមាន ទំនាស់ ប៉ុន្ដែជាឯកសារថតចម្លង ។ ដោយឡែកលោកស្រីឧកញ៉ាសៀង ចាន់ ហេង ក៏បានបង្ហាញឯកសារឱ្យបណ្ដាញ ព័ត៌មាននិងប្រជាពលរដ្ឋបានឃើញជាក់ស្ដែងដើម្បីឱ្យអស់មន្ទិល សង្ស័យក្នុង គោលបំណងឈានទៅរកច្រកចេញ បញ្ចប់បញ្ហាជាមួយប្រជាពលរដ្ឋ ។
ទោះបីជាមានការបង្ហាញឯកសារ ពាក់ព័ន្ធក៏ដោយក៏បងប្អូនប្រជាពលរដ្ឋ បានលើកឡើងថាដីនេះពួកគាត់បាន រស់នៅតាំងពីឆ្នាំ១៩៧៩ដោយទិញតៗ គ្នាពី២ទៅ៣ម្ចាស់មកហើយថែមទាំង មានឯកសារនិងមានសាក្សីរស់ដែលជាអាជ្ញាធរមូលដ្ឋានជួយដឹងឮ ។ ការលើក ឡើងមិនមានហេតុផលរបស់ប្រជាពលរដ្ឋនិងដើម្បីបកស្រាយកុំឱ្យមហា ជន មានការភ័ន្ដច្រឡំតទៅទៀតលោកស្រី ឧកញ៉ា សៀង ចាន់ហេង បានធ្វើសន្និសីទ កាសែតពាក់ព័ន្ធទៅនឹងបញ្ហាដីធីដែល មានទីតាំងដូចខាងលើប្រាប់អ្នកសារព័ត៌មានយ៉ាងដូច្នេះថា លោកស្រីឧកញ៉ា មិនចង់មានទំនាស់ជាមួយប្រជាពលរដ្ឋនោះទេ ប៉ុន្ដែដោយមានភាពអយុត្ដិធម៌ ពេកក៏សម្រេចចិត្ដធ្វើសន្និសីទកាសែត ដើម្បីកុំឱ្យមហាជនមានការភ័ន្ដច្រឡំ ចំពោះបណ្ដាញផ្សព្វផ្សាយព័ត៌មានមួយចំនួនដែលដាក់បន្ទុកមកលើក្រុម ហ៊ុន លោកស្រីឧកញ៉ាជាអ្នកខុស ។
លោកស្រីឧកញ៉ាបានបញ្ជាក់ថា ដី ទំនាស់នេះគឺក្រុមហ៊ុនបានទិញដោយ ស្របច្បាប់ហើយមានការដឹងឮពីអាជ្ញាធរតាំងពីឆ្នាំ១៩៩៥មកម្ល៉េះ ។ ក្រោយ មកប្រជាពលរដ្ឋបានមកសង់រោងធ្វើ ជាកន្លែងលក់ដូរបណ្ដោះអាសន្នហើយ ក៏ប្រែក្លាយតំបន់នេះទៅជាផ្ទះ ស្នាក់នៅ ប៉ុន្ដែដីដែលសង់លំនៅឋានគឺជាដីចំណី ផ្លូវតែស្ថិតនៅក្នុងកម្មសិទ្ធិរបស់ក្រុម ហ៊ុនហេងអភិវឌ្ឍន៍ ។ បន្ដបន្ទាប់មកទៀត អ្នករស់នៅលើដីខាងលើបានលួចរំកិល ផ្ទះរហូតចូលយ៉ាងជ្រៅមកលើដីរបស់ ក្រុមហ៊ុនបន្ថែមទៀត ។ ដោយមើល ឃើញពីភាពមិនប្រក្រតីក្នុងការលួច រំកិលព្រំដីក្រុមហ៊ុនក៍បានប្រាប់ទៅម្ចាស់ផ្ទះឱ្យយកសម្ភារចេញ និងហាមមិនឱ្យ សាងសង់សំណង់ផ្សេងៗទៀតទេ ។
លោកស្រីឧកញ៉ាអគ្គនាយិកាបានបន្ដថា ដើម្បីការពារទ្រព្យសម្បត្ដិក្រុមហ៊ុន ក៏បានសម្រេចជីកប្រឡាយនៅក្នុងព្រំដី របស់ខ្លួនដើម្បីធ្វើស្រះទឹកទុកសម្រាប់ឱ្យប្រជាពលរដ្ឋប្រើ ប្រាស់ ។ បន្ទាប់ពីជីក ប្រឡាយលើដីរបស់ខ្លួនហើយស្រាប់តែបងប្អូនប្រជាពលរដ្ឋចោទប្រកាន់ ថា រំលោភយកដីរបស់ពួកគាត់ទៅវិញ ។ ដីនេះដំបូងឡើយស្ថិតក្នុងដែនរដ្ឋបាល ស្រុកកណ្ដាលស្ទឹង ខេត្ដកណ្ដាល ក្រោយ មកក៏បានកាត់ចូលក្នុងដែនរដ្ឋបាល របស់សាលារាជធានីភ្នំពេញ ប៉ុន្ដែរាល់ ឯកសារពាក់ព័ន្ធនឹងដីនេះខាងក្រុមហ៊ុនមានគ្រប់គ្រាន់អស់ហើយ និងបានដាក់ ជូនទៅខាងអាជ្ញាធរដែនដីតាំងពីថ្នាក់ ភូមិ-ឃុំ-ស្រុក និងខេត្ដ តែឥឡូវគ្រោង នឹងដាក់ជូនទៅសាលាសង្កាត់ខណ្ឌនិង រាជធានី ហើយរាល់ឯកសារនីមួយៗ មានការចុះហត្ថលេខាតាមលំដាប់លំ ដោយដូច្នេះលោកស្រីឧកញ៉ាមិនចង់ មានជម្លោះនោះទេតែស្នើសុំឱ្យស្ថាប័នពាក់ព័ន្ធជួយរកយុត្ដិ ធម៌ឱ្យក្រុមហ៊ុនផង ប្រសិនបើស្រាវជ្រាវឃើញថា ប្រជាពលរដ្ឋត្រូវសូមប្រគល់ឱ្យគាត់ចុះ ប៉ុន្ដែបើក្រុមហ៊ុនត្រូវសូមប្រគល់ឱ្យក្រុមហ៊ុនវិញ ។
ក្នុងសន្និសីទកាសែតនេះដែរលោក ស្រីឧកញ៉ាបានលើកឡើងជាចុងក្រោយ ថា ករណីទំនាស់ដីធ្លីនេះគួរតែអាជ្ញាធរ សង្កាត់ខណ្ឌចុះមកដោះស្រាយតែមិន ឃើញមានមន្ដ្រីណាមួយចុះមកកន្លែងដីទំនាស់នោះទេ ។ ទំនាស់ដីធ្លីដែលកើត មានឡើងកន្លងមកនៅក្នុងក្រុមហ៊ុន របស់លោកស្រីឧកញ៉ាគឺដោយសារការធ្វេសប្រ ហែស របស់អាជ្ញាធរ ជាពិសេស មេភូមិ-មេឃុំដែលចុះហត្ថលេខាលើដី តែមួយលក់ជាបន្ដបន្ទាប់ទើបកើតជា ទំនាស់ហើយសុំឱ្យអាជ្ញាធរថ្នាក់ក្រោម គួរតែត្រួតពិនិត្យករណីនេះឡើងវិញ ព្រោះអ្នករងគ្រោះគឺជាប្រជាពលរដ្ឋ ៕
ប្រភពពី នគរវត្ត