មៀច ស្រីខួច ឮថា​បើកភ្លើង ខៀវ ទទួល​ស្នេហ៍ពី​ឧកញ៉ា វ័យជិត​៤០ឆ្នាំ

5/28/2014 0 Comments A+ a-


S_0392
ភ្នំពេញៈ កន្លងមក ធ្លាប់មានដំណឹងលេចឮជារឿយៗថា តារាសម្ដែងថ្ពាល់ខួចទាំងសង កញ្ញា មៀច ស្រីខួច ត្រូវបានកន្លង់ម្នាក់ មានងារជាឧកញ៉ា សម្បូរដុល្លារ តាមប្រម៉ាញ់ស្នេហ៍ ជាប់ស្អិតដូចស្ករតាំងម៉ែ ។ តែនាងហាក់ដូចជា មិនអើពើ ឈឺក្បាលហាលថ្ងៃ ទាល់តែសោះ ទើបតែពេលនេះ ព្រោះតែអំណាច នៃការព្យាយាមតស៊ូឥតឈប់ឈរ របស់លោកឧកញ៉ារូបនោះ បានធ្វើឲ្យស្រីស្អាត មៀច ស្រីខួច សម្រេចចិត្តបើកភ្លើងខៀវ ឲ្យសញ្ញាវិជ្ជមាន ដល់បុរសសម្បូរដុល្លារនោះ ក្នុងបំណងផ្តើមស្នេហ៍ជាមួយគ្នា ។
នេះមិនមែនជាលើកទី១ទេ សម្រាប់សិល្បការិនី ក្នុងការលេចឮថា តារាស្រី មៀច ស្រីខួច ត្រូវបានមន្ត្រីធំ ឬក៏ឧកញ៉ា តាមសុំស្នេហ៍ យកទ្រព្យសម្បត្តិ មកផ្គត់ផ្គង់គ្រប់យ៉ាង ដើម្បីជាធ្នាក់ទាក់យកបេះដូង ស្រីស្រស់ក្មេង ទៅឃុំគ្រងក្នុងរង្វង់ដៃ ក្លាយជាស្រីកំណាញ់ចិត្ត លាក់បំពូនក្រោយខ្នងពីប្រពន្ធដើម។ ពេលនេះ សូម្បីតែតារាស្រីថ្ពាល់ខួច មានទម្រង់មុខកូនកាត់បារាំង កញ្ញា មៀច ស្រីខួច ដែលធ្លាប់តែចិត្តរឹងមិនចង់ ទទួលយកស្នេហ៍ប្រុសអ្នកមាននោះ ក៏មិនអាចរំដោះខ្លួនចេញ ពីរង្វង់ទឹកប្រាក់របស់បុរស អ្នកមានទ្រព្យទាំងនោះបានដែរ ។
បើតាមប្រភព ពីអ្នកសិល្បៈ បានលួចខ្សឹបប្រាប់ LookingTODAY ឲ្យដឹងថា ពេលនេះ ស្រីខួច មានម្ចាស់បេះដូង ឃុំគ្រងហើយ ដោយគូស្នេហ៍ថ្មោងថ្មីរបស់នាង មានងារជាឧកញ៉ា វ័យប្រមាណជិត៤០ឆ្នាំ ។ ជារឿយៗ គេឧស្សាហ៍ឃើញគូស្នេហ៍មួយនេះ បណ្តើរគ្នាត្រសង មើលទៅបុរសវ័យជ្រេម្នាក់នោះ ស្រឡាញ់ថ្នាក់ថ្នមនាងខ្លាំងណាស់ មិនហ៊ានធ្វើឲ្យនាងទាស់ចិត្តទេ ។
ប្រភពបានបង្ហើបប្រាប់ទៀតថា កាលពីលើកមុន គេធ្លាប់ឃើញ កញ្ញា មៀច ស្រីខួច បង្ហាញទឹកមុខស្រពាប់ស្រពន់ កើតទុក្ខ ព្រោះតែសង្សារ ជាកូនប្រុសអ្នកមាន បានបែកចិត្តពិនាង ទើបធ្វើឲ្យនាងខូចចិត្ត ដល់ថ្នាក់ត្រូវស្វែង រកបុរសម្នាក់ផ្សេងទៀត មកព្យាបាលរបួសបេះដូង។ ដល់ពេលមានស្នេហ៍ថ្មី គេសង្កេតឃើញថា នាងមានសំណាងជាងមុន ដោយប្រុសស្នេហ៍ថ្មីនោះ មានទាំងស្រឡាញ់ ហួងហែង មិនដែលធ្វើឲ្យនាងទាស់ចិត្ត ឬក៏ពិបាកចិត្តម្តងណាឡើយ ។ មិនថា នាងទៅសម្តែនៅទីណាទេ គឺគេតែងតែឃើញមានវត្តមានឧកញ៉ារូបនោះ តាមជាប់មិនដាច់ ។
បើទោះជាមានប្រភពខាងលើ បានលើកឡើងបែបនេះក្តី LookingTODAY នៅមិនទាន់ដឹងច្បាស់ទេថា បុរសដែលមានរថយន្តទំនើប ប្រើប្រាស់សម្ភារៈនិយមថ្លៃ ៗ និងមានងារជាឧកញ៉ារូបនោះ ពិតជាគូស្នេហ៍ថ្មោងថ្មី របស់តារាសម្តែងថ្ពាល់ខួចស្រស់ កញ្ញា មៀច ស្រីខួច ពិតឬយ៉ាងទេ ដោយ LookingTODAY បានព្យាយាមទាក់ទងទៅនាង ដើម្បីធ្វើការសាកសួរ ទាក់ទងរឿងនេះ តែមិនទំនាក់ទំនងបានសម្រេច នៅល្ងាចថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៤នេះ ៕
__________________________
ផ្តល់សិទ្ធិដោយ៖ Lookingtoday