Real ហ៊ានឲ្យតម្លៃខ្លួន Luis Suarez រហូតដល់ ១៨២លានដុល្លារ

5/28/2014 0 Comments A+ a-

ក្រុងម៉ាឌ្រីដៈ ក្លឹបដ៏មានជាងគេលំដាប់លេខ១ ពិភពលោកស្តេចស Real Madrid បានហ៊ានឲ្យតម្លៃខ្លួន កីឡាករ ខ្សែប្រយុទ្ធ ក្លឹបហង្សក្រហម Liverpool, Luis Suarez រហូតដល់ទៅ ១៨២លានដុល្លារអាម៉េរិក ដើម្បីយកមក ជំនួសកន្លែង ខ្សែប្រយុទ្ធចាស់ Karim Benzema ដែលកំពុងតែស្ថិត ក្នុងភាពមិនច្បាស់នៅក្នុង Santiago Bernabeu ក្នុងការបន្តកិច្ចសន្យាថ្មី ។
តែយ៉ាងណាក៏ដោយ ព័ត៌មានទាំងនេះ កំពុងស្ថិតក្នុងភាពខ្សឹបខ្សៀវ នៅឡើយតាមរយៈគេហទំព័រ Foxsports ស្របពេលដែលក្រុម Man Utd កំពុងតែដាក់សំណើរសុំទិញ កីឡាករក្រុម Banyern Munich ២រូបមាន Mats Hummels និង Bastian Schweinsteiger ក្រោមការបញ្ជាទិញ ពីសំណាក់គ្រូបង្វឹកថ្មី ជនជាតិហូឡង់ Louis van Gaal ដើម្បីស្រោចស្រង់ ក្លឹបឡើងវិញ ។
ការហ៊ានឲ្យតម្លៃខ្លួនដ៏ខ្ពស់កប់ពពក បែបនេះចំពោះតារាបាល់ទាត់ ជនជាតិអ៊ុយរូហ្គាយ វ័យ២៧ឆ្នាំរូបនេះ បាន បញ្ចេញគួរឲ្យកត់សម្គាល់ តាមរយៈជួយឲ្យ Liverpool ឈ្នះកៅអីមួយនៅ Champions League រដូវកាលក្រោយពី ការរងជើងឯកពាន Premier League នារដូវកាលឆ្នាំ២០១៣-២០១៤នេះ បន្ទាប់ពី Man City និងបានឈ្នះស្បែក ជើងមាសជាលើក ទី១នៅចក្រភពអង់គ្លេស ពីការស៊ុតបញ្ចូលទី បាន៣១គ្រាប់ច្រើនជាងគេ ។
តែយ៉ាងណាមិញសម្រាប់ Luis Suarez ក៏បានបញ្ជាក់យ៉ាងច្បាស់ថា រូបគាត់នឹងមិនទៅណាឆ្ងាយពី Liverpool ឡើយ ហើយក៏បានចុះកិច្ចសន្យា រយៈពេលវែងផងដែរ នៅក្នុងក្លឹបអង់គ្លេសមួយនេះ កាលពីខែធ្នូ ឆ្នាំ២០១៣ ថែមទាំងបាន បញ្ជាក់យ៉ាងខ្លីនាអំឡុង ទទួលបានស្បែកជើងមាស នាថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៤ថា “Liverpool ជាអ្វីៗគ្រប់យ៉ាងរបស់ខ្ញុំ ភរិយាខ្ញុំ និងកូនស្រីរបស់ខ្ញុំផងដែរ” ។
តែយ៉ាងណាក៏ដោយ យើងនៅរង់ចាំមើល បន្តទៀតថាវាសនារបស់ Luis Suarez នឹងប្រែប្រួលយ៉ាងណា? ខណៈ ដែល Suarez បានប្តេជ្ញាថា មិនទៅណាឆ្ងាយពី Liverpool ឡើយ តែទាំងនេះ មិនស្ថិតស្ថេរឡើយ ស្របពេល ដែល Real Madrid បានហ៊ានឲ្យតម្លៃខ្លួន ដ៏ខ្ពស់កប់បែបនេះ មែនអាចនឹងលក់ Suarez ក៏ថាបាន ដូចកាលដែល Real ទិញបាន ខ្សែបម្រើ Gareth Bale កាលពីឆ្នាំទៅផងដែរ ដោយក្លឹបស្តេចបានលក់ កីឡាករ២រូបមាន Mesut Ozil និង Higuain ដើម្បីទិញមួយ ៕
www.lookingtoday.com