មន្ដ្រីនគរបាលម្នាក់ទៅ បង់សំណាញ់លង់ទឹកស្លាប់
ហេតុការណ៍លង់ទឹកស្រះស្លាប់នេះកើតឡើងនៅវេលាម៉ោង១និង១៥នាទី ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៤នេះស្ថិតនៅក្នុងស្រះដី ឡូតិ៍មួយកន្លែងនាភូមិឃ្លាំងកណ្ដាល ឃុំត្រពាំងប្រិយ៍ ស្រុកអន្លង់វែង ខេត្ដឧត្ដរមានជ័យ។
មន្ដ្រីនគរបាលនោះមានឈ្មោះទៀម សាអាត ភេទប្រុស អាយុ៣៥ឆ្នាំ បំរើការងារនៅអង្គភាពវរការពារព្រំដែនគោកលេខ៩០៥ ឈរជើងនៅស្រុកអន្លង់វែង និងមានទីលំនៅភូមិឃ្លាំងកណ្ដាល ឃុំត្រពាំងប្រិយ៍ ស្រុកអន្លង់វែង ខេត្ដឧត្ដរមានជ័យ។
ព័ត៌មាននោះបញ្ជាក់ថា នៅពេលកំពុងបង់ត្រី គឺជនរងគ្រោះបានចុះត្រៀមសំណាញ់មុជទឹក ចាប់ត្រីជាមួយប្អូនថ្លៃស្រី។ ប៉ុន្ដែនៅពេលបង់សំណាញ់ចុងក្រោយជនរងគ្រោះបានមុជទឹកត្រៀមសំណាញ់ចាប់ ត្រី តែពុំឃើញងើបមកវិញទេ ដែលជាហេតុ ធ្វើឱ្យប្អូនថ្លៃស្រីឈ្មោះវណ្ណី មានចំងល់់បាត់បងថ្លៃយូរពេកក៏មិនហ៊ានចុះមុជទឹករាវរកបងឡើយ ហើយក៏រត់ទៅហៅបងប្រុសបង្កើតជនរងគ្រោះ ដើម្បីឱ្យទៅជួយ។ បងប្រុសជនរងគ្រោះបានលោតចុះទឹកត្រង់កន្លែងបាត់ខ្លួន ទើបឃើញជនរងគ្រោះ មានសភាពសន្លប់។ ជនរងគ្រោះយកមកកាន់មន្ទីរពេទ្យស្រុកអន្លង់វែង ដើម្បីជួយសង្គ្រោះ ប៉ុន្ដែជនរងគ្រោះស្លាប់បាត់ទៅហើយ។L
លោកវរសេនីយ៍ទោ ស៊ុំ សារឿន ផ្ដល់អង្ករ ថវិកា ជូនគ្រួសារសពមន្ដ្រីនគរបាល ដែលលង់ទឹកស្លាប់ពេលទៅបង់សំណាញ់។រូបថតសហការី
ស្រះទឹកដែលមន្រ្តីនគរបាលចុះបង់សំណាញ់
ប្រភពពី CEN