ចាប់ខ្លួន​ប្រធាន​មន្ទីរ​សង្គមកិច្ច​ខេត្តតាកែវ កឹ​ប​កេង​ថវិកា​ជិត ៤៥០ លាន​រៀល​

5/02/2014 0 Comments A+ a-

ភ្នំពេញ: អង្គភាព​ប្រឆាំង​អំពើពុករលួយ បានធ្វើការ​ចាប់ខ្លួន​លោក​សោម អ៊ុំ​មុនី​រ៉ា ប្រធាន មន្ទីរ​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា​ខេត្តតាកែវ ទាក់ទង​ទៅ​និង ការប្រព្រឹត្ត អំពើពុករលួយ​កឹ​ប​កេង​ថវិការដ្ឋ ប្រាក់ខែ​របស់​អតីតយុទ្ធជន ប្រាក់ឧបត្ថម្ភ គោល នយោបាយ រ​របស់​យុវ​កុមារ និង​កឹ​ប​កេង​ប្រាក់​បេសកកម្ម​មន្ត្រីក្រោមឱវាទ ដែល​សរុប​ជា​ទឹកប្រាក់​អស់ ប្រមាណ​ជិត ៤៥០​លាន​រៀល​។​

​ការចាប់ខ្លួន​នេះ​បានធ្វើ​ឡើង កាលពី​ថ្ងៃទី​២៩ ខែមេសា និង​បញ្ជូន​ទៅកាន់​សាលាដំបូង​ខេត្តតាកែវ កាលពី​ថ្ងៃទី​៣០ ខែមេសា ឆ្នាំ​២០១៤ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​។​

​ ប្រភព​ច្បាស់​ការណ៍​បាន​ប្រាប់​គេហទំព័រ​ស៊ី​អ៊ី​អិន ឲ្យ​ដឹងថា លោក​សោម អ៊ុំ​មុនី​រ៉ា ប្រធាន​មន្ទីរ​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា​ខេត្តតាកែវ ដែល​អង្គភាព​ប្រឆាំង​អំពើពុករលួយ បាន​ចាប់ខ្លួន​បញ្ជូន​ទៅកាន់​តុលាការ គឺ​ជាប់​ព័ន្ធ​ពាក់​ការប្រព្រឹត្ត​អំពើពុករលួយ មាន​ចំនួន ៥ បទល្មើស​៕R/L​