បទវិភាគ៖ តើការទាមទារដំឡើង ប្រាក់ខែគោលរបស់កម្មករ ជាការញុះញង់ឬបញ្ហាក្រពះ?
តើ
ការទាមទារដំឡើងប្រាក់ខែគោលរបស់កម្មករកន្លងមក
និងបានធ្វើបាតុកម្មជាបន្តបន្ទាប់
ហើយត្រូវបានកម្លាំងសមត្ថកិច្ចរដ្ឋាភិបាលបង្ក្រាបនោះ
ធ្វើឡើងតាមការញុះញង់ ឬក៏ដោយសារតែបញ្ហាក្រពះស្រេកឃ្លាន?
បញ្ហា
បាតុកម្មនៅកម្ពុជា
គឺជារឿងដ៏ពេញនិយមមួយដែលកំពុងល្បីល្បាយនៅលើឆាកអន្តរជាតិ
ក្នុងឆ្នាំ២០១៤ នេះ។
បាតុកម្មនេះកើតឡើងគ្រប់បែបបទច្រើនមុខច្រើនយ៉ាង
រហូតមានមនុស្សស្លាប់ របួស ពិការមួយជីវិត
ជាប់គុកច្រវាក់ជាច្រើននាក់ទៀតផង។
នៅ
ក្រោយការបោះឆ្នោតជាតិអាណត្តិទី៥ នេះ
សន្ទុះធ្វើបាតុកម្មមានចំនួនច្រើននៅរោងចក្រខុសៗគ្នា។
សំឡេងស្រែកតវ៉ាតាមរយៈដើរក្បួនបាតុកម្មបានលាន់ឮទ្រហឹងពេញទីក្រុង
ភ្នំពេញ និងបណ្ដាខេត្តមួយចំនួន
ទោះបីជារដ្ឋាភិបាលថ្មីៗនេះបានដំឡើងប្រាក់ខែគោលបានមួយកម្រិត
គឺពី ៨០ ទៅ ១០០ដុល្លារទៅហើយក្ដី។
ក្នុងនោះមានទាំងមានទាំងបាតុកម្មប្រឆាំងនឹងលទ្ធផលឆ្នោតដែលធ្វើ
ឡើងដោយគណបក្សសង្គ្រោះជាតិផង។
រដ្ឋាភិបាល
ឯកបក្សនីតិកាលទី៥ នេះ
តាមមើលទៅមានការលំបាកក្នុងការដោះស្រាយបញ្ហា និងការដឹកនាំ។
ដៃម្ខាងរវល់ដោះស្រាយរឿងជម្លោះនយោបាយជាប់គាំង
ដៃម្ខាងទៀតដោះស្រាយរឿងបាតុកម្ម
និងស្វែងរកជំនួយដើម្បីបន្តនិរន្តភាពក្នុងការដឹកនាំប្រទេសបន្ត
ទៀត។
បើ
មើលពីសន្ទុះបាតុកម្មវិញ គឺមានច្រើនក្រុមក្រៅពីក្រុមកម្មករ
គឺនៅមានបាតុកម្មទាមទារឲ្យរដ្ឋាភិបាលបញ្ចុះតម្លៃទំនិញនៅលើ
ទីផ្សាររួមមានប្រេងសាំង ដែលចេះតែឡើងថ្លៃគ្មានដែនកំណត់។
បាតុកម្មនេះធ្វើឡើងដោយប្រជាពលរដ្ឋក្នុងសហគមន៍ក្រីក្រ
ក្រុមអ្នករត់ម៉ូតូឌុប និងរ៉ឺម៉កកង់បី
ព្រមទាំងបាតុកម្មរបស់កម្មករស្ទើរទូទាំងប្រទេស
ទាមទារដំឡើងប្រាក់ខែគោលឲ្យបាន ១៦០ដុល្លារក្នុងមួយខែ។
ការ
តវ៉ានេះបានធ្វើឲ្យរដ្ឋាភិបាលបច្ចុប្បន្នដែលគណបក្សសង្គ្រោះជាតិ
ហៅថា រដ្ឋាភិបាលមិនគ្រប់ទឹកនោះឈឺក្បាលវិលមុខមិនតិចទេ។
ប៉ុន្តែរដ្ឋាភិបាលហាក់ពុំមានសមត្ថភាពដោះស្រាយបញ្ចប់បញ្ហានេះបាន
ក្រៅពីដាក់ផែនការបង្ក្រាបក្រុមអ្នកតវ៉ា
អ្នកគាំទ្ររហូតធ្វើឲ្យកម្មករស្លាប់ដោយគ្រាប់កាំភ្លើង
និងខ្លះទៀតត្រូវជាប់គុករហូតដល់សព្វថ្ងៃនេះ ដូចជាកម្មកររោងចក្រ
យ៉ាកជីង ស្ថិតនៅក្បែរតំបន់សេដ្ឋកិច្ចពិសេស និងនៅផ្លូវវ៉េងស្រេង
រួមទាំងលោក វន់ ពៅ និងតំណាងអ្នកភូមិបឹងកក់ជាដើម។
មន្ត្រី
ជាន់ខ្ពស់របស់រដ្ឋាភិបាលបានចោទថា
ក្រុមនេះស្ថិតនៅក្រោមការញុះញង់របស់បក្សសង្គ្រោះជាតិ
ដែលដឹកនាំដោយលោក សម រង្ស៊ី និងលោក កឹម សុខា
និងមេដឹកនាំសហជីពកម្មករមួយចំនួនទៀត។ ទាំងលោក សម រង្ស៊ី និង លោក កឹម
សុខា
ក៏ត្រូវបានរដ្ឋាភិបាលប្ដឹងទៅតុលាការពាក់ព័ន្ធពីបញ្ហានេះដែរ
ហើយសំណុំរឿងអ្នកទាំងពីរកំពុងស្ថិតនៅក្នុងដៃតុលាការនៅឡើយ។
ដោយ
ឡែកភាគីពាក់ព័ន្ធម្ខាងទៀតគឺខាងសមាគមរោងចក្រកាត់ដេរវិញ
បានគាំទ្រគំនិតរបស់រដ្ឋាភិបាលដែរ ព្រមទាំងបានបញ្ជាក់ថា
ការទាមទារប្រាក់ខែគោល ១៦០ដុល្លារនេះ
ខ្ពស់ហួសពីសមត្ថភាពរបស់និយោជក។
ជាងនេះទៅទៀតសមាគមនេះបានគំរាមបិទរោងចក្រទៀតផងបើសិនជានៅមាន
ការតវ៉ាសុំដំឡើងប្រាក់ខែដូច្នេះ។
ចំណែក
បក្សសង្គ្រោះជាតិវិញ បានរលាស់ខ្លួនចេញពីការចោទប្រកាន់នេះ
ហើយថាការតវ៉ាដោយធ្វើបាតុកម្មរបស់កម្មករគឺជាបញ្ហាក្រពះរបស់
ពួកគេផ្ទាល់ មិនពាក់ព័ន្ធនឹងគណបក្សប្រឆាំងឡើយ។
ប៉ុន្តែយ៉ាងហោចណាស់ក្នុងគោលនយោបាយ ៧ចំណុចរបស់បក្សនេះ
គឺបានកំណត់រួចជាស្រេចទៅហើយតាំងពីអំឡុងពេលយុទ្ធនាការឃោសនាបោះ
ឆ្នោតថា ខ្លួនមានលទ្ធភាពដំឡើងប្រាក់ខែគោលដល់កម្មករ ១៥០ដុល្លារ
នៅពេលដែលខ្លួនជាប់ឆ្នោតដឹកនាំរដ្ឋាភិបាល។
ងាក
មកខាងប្រព័ន្ធផ្សព្វផ្សាយវិញ
លើកលែងតែប្រព័ន្ធផ្សព្វផ្សាយដែលគ្រប់គ្រងដោយរដ្ឋាភិបាល
គឺតែងតែបានរាយការណ៍ជាច្រើនពីស្ថានភាពលំបាករបស់កម្មករទាំងការ
ស្នាក់នៅ ការហូបចុកមិនគ្រប់គ្រាន់ បញ្ហាសុខភាព
ការដួលសន្លប់របស់កម្មករពេលកំពុងធ្វើការងារជាដើម
ហើយបញ្ហានេះកើតមានជាច្រើនឆ្នាំមកហើយ។
ក្រុម
គ្រូពេទ្យបានបង្ហាញថា
ប្រាក់ខែតិចធ្វើឲ្យពួកគាត់រិះថាំខ្លាំងពេកក្នុងការហូបចុក
សម្រាកមិនគ្រប់គ្រាន់ ធ្វើការច្រើន កម្លាំងចុះខ្សោយ
រួមនឹងបរិយាកាសក្នុងរោងចក្រខ្លះមានខ្យល់អាកាសចេញចូលមិន
គ្រប់គ្រាន់ ខ្វះប្រព័ន្ធពិនិត្យជាតិពុលក្នុងរោងចក្រជាដើម។
ប្រសិន
បើលោកអ្នកនាង
ឬមន្ត្រីរដ្ឋាភិបាលចង់ឃើញទិដ្ឋភាពទាំងនេះផ្ទាល់នោះប្រាកដជាមិន
ពិបាកដូចឡើងឋានសួគ៌ ឬឡើងឋានព្រះចន្ទនោះទេ
គឺគ្រាន់តែចំណាយពេលខ្លះទៅមើលការទទួលទានអាហារថ្ងៃត្រង់នៅ
ខាងមុខរោងចក្រ
និងនៅតាមផ្ទះជួលរបស់ពួកគេក្បែរៗតំបន់មានរោងចក្រនោះនឹងបានយល់
កាន់តែច្រើនថែមទៀតអំពីស្ថានភាពជាក់ស្ដែងរបស់កម្មករ។
កម្មករ
តែងតែបែងចែកប្រាក់ខែរបស់ខ្លួនដែលទទួលបានជាមធ្យមពី
១០០ដុល្លារ ទៅជាង ១០០ដុល្លារ
បើសិនបូកទាំងថ្លៃធ្វើការថែមម៉ោងទៀតផងយ៉ាងល្អិតល្អន់បំផុត គឺមិនខុសពីសុភាសិតខ្មែរមួយតែងពោលថាសក់មួយសរសៃត្រូវពុះច្រៀកជាដប់នោះទេ។
តែទោះយ៉ាងណាពួកគេនៅតែមិនអាចរត់ឲ្យទាន់នឹងទំនិញឡើងថ្លៃគ្មានថ្ងៃចុះវិញសោះនោះឡើយ។ ក្រុមកម្មករបានបង្ហាញថា ពួកគេធ្វើការសព្វថ្ងៃលះបង់អស់រលីងហើយទាំងកម្លាំងកាយកម្លាំងចិត្ត។
ចំណែក
ប្រាក់ខែបានមកគេគ្រាន់តែបានឃើញបានកាន់តែមួយភ្លែតប៉ុណ្ណោះ
ព្រោះគេត្រូវចំណាយច្រើនមុខទៅវិញ ជាពិសេសថ្លៃផ្ទះ
គឺគ្រាន់តែឮបើកប្រាក់ខែភ្លាមឃើញមុខម្ចាស់ផ្ទះនៅមុខបន្ទប់ជួល
នោះតែម្ដង។ ចំណាយលើទឹក ភ្លើង ការហូបចុកប្រចាំថ្ងៃ
ឆ្លៀតដកលុយខ្លះផ្ញើទៅម្ដាយ ទិញសម្លៀកបំពាក់ខ្លះ
ពេលមានបុណ្យទានម្តងៗ
បូកសរុបទៅមួយខែៗបានត្រឹមតែមួយរស់មួយគែៗដូចសត្វមាន់
ពេលខ្លះរស់លំបាកជាងមាន់ទៅទៀត។
ដល់
ពេលមានជំងឺធ្ងន់ត្រូវចាក់ថ្នាំ
ឬសម្រាកពេទ្យម្តងៗចាំបាច់ត្រូវខ្ចីលុយគេបន្ថែម
ហើយបំណុលនេះពិបាកនឹងរកពេលសងវិញណាស់។
ការហូបចុកមិនគ្រប់របស់កម្មករនេះ ក៏ជាកត្តារួមផ្សំមួយ
ដែលធ្វើឲ្យកម្មករសន្លប់នៅកន្លែងធ្វើការជាញឹកញាប់ដែរ។
បញ្ហា
នេះមុននឹងក្រុមប្រឹក្សាការងារប្រជុំដោះស្រាយវិបត្តិប្រាក់ខែ
កម្មករ
រដ្ឋាភិបាលបានសិក្សាជាមុនពីតម្រូវការប្រាក់ខែសមរម្យដល់កម្មករ
ដែលអាចរស់បាន។ ការសិក្សាដែលមានសមាសភាពពីក្រសួងការងារ
តំណាងនិយោជក និងតំណាងសហជីពកម្មកររកឃើញថា
កម្មករត្រូវការប្រាក់ចន្លោះ ១៥៧ ទៅ ១៧៧ដុល្លារ
ដែលអាចធ្វើឲ្យកម្មករចាយគ្រប់ក្នុងមួយខែ។
អ្នកសេដ្ឋកិច្ចខ្លះក៏បានរកឃើញថា
រោងចក្រកាត់ដេរទាំងអស់អាចសល់ទឹកប្រាក់ប្រមាណ
២ពាន់លានដុល្លារអាមេរិកក្នុងមួយឆ្នាំ
សម្រាប់ចំណាយលើកម្រៃផ្សេងៗទាក់ទងនឹងការគ្រប់គ្រងការចំណាយ
ប្រតិបត្តិការផលចំណេញ និងការចំណាយលើប្រាក់ខែកម្មករប្រមាណ
៣០០លានដុល្លារអាមេរិកក្នុងមួយឆ្នាំ។
វិល
មករឿងកម្មករវិញ ក្រៅពីបញ្ហាប្រាក់ខែចាយសល់ថ្ងៃក្នុង១ខែនោះ
នៅមានបញ្ហាជាច្រើនទៀតដែលត្រូវបានឆ្លុះបញ្ចាំងឲ្យឃើញនៅពេលមាន
បាតុកម្មតាមផ្លូវសាធារណៈ មុខរោងចក្រ មន្ទីរ ក្រសួងពាក់ព័ន្ធនានា
និងនៅមុខផ្ទះនាយករដ្ឋមន្ត្រី ហ៊ុន សែន ជិតវិមានឯករាជ្យជាដើម។
ជួន
ពេលខ្លះក្រុមកម្មករមានឱកាសស្រែកចេញអស់ពីបេះដូង
និងសរសេរអក្សរលើបដាធំៗ
បង្ហាញនូវទុក្ខលំបាករបស់ពួកគេដូចជាករណីរំលោភច្បាប់ការងារ
រំលោភសិទ្ធិ សេចក្ដីថ្លៃថ្នូរ ពីថៅកែរោងចក្រ ការរើសអើងសហជីព
ការបញ្ឈប់កម្មករដោយពុំមានហេតុផលច្បាស់លាស់ និងគ្មានសំណង
ការមើលងាយលើកម្មករ ការកេងប្រវ័ញ្ចកម្លាំងពលកម្មជាដើម។
ការបញ្ឈប់តំណាងសហជីពមួយចំនួននៅតាមរោងចក្រនោះ
ជាការព្រមានកុំឲ្យកម្មករហ៊ានធ្វើបាតុកម្ម
ក៏ប៉ុន្តែការគំរាមបែបនេះ ខាងនិយោជកមិនទទួលបានជោគជ័យឡើយ
ព្រោះកម្មករខ្លួនឯងបានដឹងច្បាស់ថា
ការធ្វើបាតុកម្មមិនមែនដើម្បីផលប្រយោជន៍អ្នកណាទេ
ការធ្វើបាតុកម្មដើម្បីផលប្រយោជន៍ពួកគាត់
ហើយក៏មិនមែនជាការញុះញង់ដែរ។
ការ
លើកបដា
ការស្រែកប្រកូកប្រកាសជាសាធារណៈទាមទាររកដំណោះស្រាយនោះជូនទទួល
បានដំណោះស្រាយខ្លះ ជូនគ្មានបានអ្វីទាល់តែសោះ
ហើយត្រូវក្រុមសមត្ថកិច្ចចម្រុះដេញចាប់
ដេញវាយតប់រត់ប្រផាប់ប្រភីងតែរៀងៗខ្លួន។ទំនង
ជាបញ្ហាលំបាក និងគ្មានដំណោះស្រាយបែបនេះហើយមើលទៅ
បានជាធ្វើឲ្យពួកគេទ្រាំលែងបានតទៅទៀត
ហើយសុខចិត្តនាំគ្នាចេញតវ៉ាប្រថុយស្លាប់រស់នឹងគ្រាប់កាំភ្លើង
និងការវាយដំបែកក្បាល បាក់ជើង ចាប់ដាក់គុកមិនស្វាងនោះ។
ការ
កត់សម្គាល់ផ្សេងទៀតឃើញថា
បាតុកម្មរបស់កម្មករទាមប្រាក់ខែឲ្យស្របនឹងទំនិញទីផ្សារនោះបាន
កើតមានតាំងពីឆ្នាំ២០០៣
មកជាបន្តបន្ទាប់ហើយបញ្ហានេះវាក្លាយជារឿងទុំជោរមួយ
ឬជាដំបៅមហារីកមួយនៅក្នុងសង្គម
ប៉ុន្តែវាទើបនឹងបានផ្ទុះឡើងខ្លាំងក្លាស្របពេលគ្នា
នឹងការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៥
និងការផ្ទុះឡើងនៃមហាបាតុកម្មរបស់បក្សសង្គ្រោះជាតិដែលទាមទារ
ស្វែងរកយុត្តិធម៌ជូនម្ចាស់ឆ្នោតនៅឆ្នាំ២០១៤ នេះ។
ក្រុម
កម្មករដែលធ្វើបាតុកម្មតែងតែស្រែកចំទាលដាក់មេក្រូថា ប្រាក់ខែ
១០០ដុល្លារនេះ បើសិនលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន
ឬក្រុមគ្រួសារលោកវិញតើចាយគ្រប់អត់? រស់បានអត់? ការ
ស្រែកបែបនេះ ប្រហែលជាកម្មករស្ថិតនៅក្នុងភាពទាល់ច្រកមួយ
ដោយសារតែរដ្ឋាភិបាលមិនអើពើចំពោះការទាមទារឲ្យបាន ១៦០ដុល្លារនោះ
ហើយនេះក៏ជាសំណួរដែលគ្មានចម្លើយរហូតដល់ពេលនេះ
ហើយការដាក់សំណួរបែបនេះ
ធ្វើឲ្យអ្នកឈរមើលក្បួនបាតុកម្មតាមដងផ្លូវផ្ទុះសំណើចដោយមិនដឹង
ខ្លួនក៏មាន។
ក្រុម
កម្មករតែងតែលើកឡើងជារឿយៗថា
បើសិនជាការងាររបស់ពួកគេទទួលបានប្រាក់កម្រៃអាចរស់នៅហូបចុក
បានសមរម្យ ថ្លៃថ្នូរ មានការគោរពសិទ្ធិពួកគេបានត្រឹមត្រូវនោះ
ពិតជាពុំមាននរណាម្នាក់មកហានចេញមកឈរកាន់បដាហាលថ្ងៃដូច
ត្រីងៀត ដូចលៀសហាល
ហើយថែមយកជីវិតមកប្រថុយលលេងជាមួយនឹងគ្រាប់កាំភ្លើង ខែល
និងដំបងឆក់របស់សមត្ថកិច្ចនោះឡើយ។
ចំណែក
ក្រុមមេដឹកនាំសហជីពកម្មករដែលគាំទ្រឲ្យមានការដំឡើងប្រាក់ខែ
១៦០ដុល្លារ វិញបានពោលបែបឌឺទៅរដ្ឋាភិបាលថា
បើចិត្តសឿងដំឡើងប្រាក់ខែឲ្យដូចការទាមទារនោះសាកលមើល
តើមានបាតុកម្មទៀតអត់? មានអ្នកណាមានលទ្ធភាពក្នុងការញុះញង់នោះទេ? ពេល
នោះអ្នកគ្រប់គ្នាដឹងកាន់តែច្បាស់ថា តើបញ្ហាបាតុកម្មនេះ
កើតឡើងដោយសារការញុះញង់ ឬក៏ជារឿងបញ្ហាក្រពះរបស់អ្នកក្រ?
ប្រភពពី វិទ្យុអាស៊ីសេរី