តុលាការខេត្តតាកែវ សម្រេចដោះលែងមន្រ្តីសហជីពស៊ីខៅឌូ ទាំង៨រូប ឲ្យមានសេរីភាពវិញហើយ

5/26/2014 0 Comments A+ a-


safe_image-43ខេត្តតាកែវ៖ ព្រះរាជអាជ្ញាសាលាដំបូង ខេត្តតាកែវ នៅវេលាម៉ោង៧ :០០ នាល្ងាចថ្ងៃអាទិត្យ ថ្ងៃទី​២៥ ខែ​ឧសភា នេះ បានសម្រេចដោះលែង មន្រ្តីសហជីពស៊ីខៅឌូ (C.CAWDU) ទាំង ៨រូប បន្ទាប់ពីបាន ឃុំខ្លួន ពីរយប់នៅស្នងការ នគរបាលខេត្តតាកែវ។ប៉ុន្តែដាក់ឲ្យស្ថិតនៅក្រោម ការត្រួតពិនិត្យតាមផ្លូវតុលាការ។
សូមបព្ជាក់ថា មន្ត្រី​សហជីព​ ​៨​នាក់ ដែល​ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ខេត្តតាកែវ ចាប់ខ្លួន​កាលពី​ថ្ងៃទី​២៣ ឧសភា រង​ការចោទប្រកាន់ថា បាន​​ញុះញង់​កម្មករ​មិនអោយ​ចូលធ្វើការ និង​ញុះញង់​បង្ក​អោយ​ខូចខាត​ទ្រព្យសម្បត្តិ​រោងចក្រ​។ មន្ត្រី​សហជីព​ទាំង​៨​នាក់ ត្រូវបាន​បញ្ជូន​ខ្លួន​​ទៅ​តុលាការ​កាលពី​ថ្ងៃទី​២៤ ឧសភា ដើម្បីអោយ​ព្រះរាជអាជ្ញា​ធ្វើការ​សាកសួរ​។​
កម្មករ-កម្មការិនី រោងចក្រ ជេ​.អេ.ស​ឌី ប្រមាណ​ជាង​២០០​នាក់ បាននាំគ្នា​ទៅ​ប្រមូលផ្តុំ​នៅ​មុខ​ស្នងការ​នគរបាល​ខេត្តតាកែវ កាលពី​វេលា​ម៉ោង ២​និង​៣០​នាទី​រសៀល ថ្ងៃទី​២៤ ខែ​ឧសភានេះ ដើម្បី​ធ្វើ​ការ អុជធូក បួងសួង តវ៉ា​ទាមទារ​ឲ្យមាន​ការ ដោះលែង​មន្ត្រី​សហជី​ព​ស៊ី​ខៅ​ឌូទាំង ៨​រូប​។ ការតវ៉ា​ទាមទារ​នេះ ត្រូវបាន​កម្លាំង​អាជ្ញាធ​មាន​សមត្ថកិច្ច​ខេត្តតាកែវ បានធ្វើការ​រារាំង​មិន​ឲ្យ​ក្រុម​កម្មករ សម្រុកចូល​ទៅក្នុង​ស្នងការ​ខេត្ត​នោះទេ​។​
​ការតវ៉ា​ទាមទារ​នេះ ​ត្រូវបាន​កម្លាំង​អាជ្ញាធ​មាន​សមត្ថកិច្ច​ខេត្តតាកែវ បានធ្វើការ​រារាំង​មិន​ឲ្យ​ក្រុមកម្មករ សម្រុកចូល​ទៅក្នុង​ស្នងការ​ខេត្ត​នោះទេ​។​
​មន្ត្រី​សហជីព​ស៊ី​ខៅ​ឌូ​ទាំង​៨​នាក់ ត្រូវបាន​កម្លាំង​នៃ​ស្នងការ​នគរបាល​ខេត្តតាកែវ បញ្ជូន​ខ្លួន​ទៅកាន់​សាលាដំបូង ខេត្តតាកែវ ដើម្បី​ឲ្យ ព្រះរាជ​អាជ្ញាធរ​ធ្វើការ​សាកសួរ​អំពី​ដំណើររឿង​ធ្វើ​កូដកម្ម​នៅមុខ​រោងចក្រ ជេ​អេស​ឌី ដែល​ស្ថិតនៅ​ភូមិ​ត្រ​គៀប ឃុំ​ត្រពាំង​សាប ស្រុក​បាទី ខេត្តតាកែវ​។​
​មន្ត្រី​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​ កាត់​ដេរ​កម្ពុជា ហៅ​កាត់ ស៊ី​ខៅ​ឌូ​ចំនួន​៨​នាក់ ដែល​ដឹកនាំ​កម្មករ កម្មការិនី ធ្វើ​កូដកម្ម​នៅ​រោងចក្រ ជី​អេស​ឌី ត្រូវបាន​កម្លាំង​អាជ្ញា​ធរមាន​សមត្ថកិច្ច​ខេត្តតាកែវ ចាប់ខ្លួន​កាលពី​ល្ងាច​ថ្ងៃទី​២៣ ខែឧសភា ឆ្នាំ​២០១៤​បញ្ជូនទៅ​ឃុំខ្លួន​នៅ ស្នងការ ខេត្តតាកែវ មានឈ្មោះ​ដូចជាៈ ១-​ឈ្មោះ សៀង យ៉ូ​ត​,២-​ឈ្មោះ ស៊ុត សៀម​, ៣-​ឈ្មោះ ភិន សុភា​, ៤-​ឈ្មោះ សៀង សឿង​, ៥-​ឈ្មោះ កែវ បឿន​, ៦-​ឈ្មោះ ទុក ធឿន​, ៧-​ឈ្មោះ ណូ សាក់​,៨-​ឈ្មោះ  ឆែម ស្រីពៅ (​ស្ត្រី​)​។​
សូមរម្លឹកថា កាលពីនៅវេលាម៉ោង ៦និង១០នាទី ល្ងាចថ្ងៃសៅរ៍ ថ្ងៃទី​២៤ ខែ​ឧសភាម្សិលលមិញនេះ  ព្រះរាជអាជ្ញាសាលា ដំបូងខេត្តតាកែវ បានបញ្ចប់ការសាកសួរ លើមន្រ្តីសហជីពស៊ីខៅឌូ ទាំង ៨រូប ដែលបានចាប់មកឃុំខ្លួន ក្នុងស្នងការ នគបាលខេត្តតាកែវ កាលពីល្ងាចថ្ងៃទី២៣ឧសភា ហើយបាន បន្តនិតិវិធី នៅថ្ងៃព្រឹកថ្ងៃទី២៥ឧសភាបន្តទៀត។
ប្រភពបានបន្តថា បន្ទាប់ពីព្រះរាជអាជ្ញា សួរចម្លើយ មន្រ្តីសហជីពស៊ីខៅឌូទាំង៨រូប អស់រយះពេលពេញ១ថ្ងៃរួចមក នៅវេលាម៉ោង៧ :០០នាល្ងាចថ្ងៃអាទិត្យ ថ្ងៃទី​២៥ ខែ​ឧសភា នេះ ព្រះរាជអាជ្ញាសាលា ដំបូងខេត្តតាកែវ បានសម្រេច ដោះលែង មន្រ្តីសហជីពស៊ីខៅឌូទាំង ៨នាក់នោះ ឲ្យមានសេរីភាពឡើងវិញ ប៉ុន្តែដាក់ឲ្យស្ថិតនៅក្រោម ការត្រួតពិនិត្យ តាមផ្លូវតុលាការ។
ប្រភពពី Free Press Magazine