រថយន្ដដឹកខ្សាច់ ២ គ្រឿង បុកគ្នា ក្រឡាប់ចាក់ខ្សាច់ លើផ្លូវ សំណាងល្អគ្មាន អ្នករងរបួស

5/26/2014 0 Comments A+ a-

ភ្នំពេញ ៖ រថយន្ដដឹកខ្សាច់ ធុនធំ២ គ្រឿង ពេលកំពុងធ្វើដំណើរបញ្ច្រាសទិស គ្នា បានបុកពេញមួយទំហំបណ្ដាលឱ្យរថយន្ដ ដឹកខ្សាច់ពេញក្រឡាប់ ចាក់ខ្សាច់រាយពេញ ផ្លូវ រីឯរថយន្ដដឹកខ្សាច់១គ្រឿងទៀត ប៉ុន្ដែ រថយន្ដទទេមិនក្រឡាប់នោះឡើយ ។យ៉ាង ណាក៏ដោយ គ្រោះថ្នាក់ចរាចរណ៍ដែលបង្ក ឡើងដោយរថយន្ដដឹកខ្សាច់ទាំង ២គ្រឿង មកពីការធ្វេសប្រហែស របស់អ្នកបើក រថយន្ដនោះ មិនបណ្ដាលឱ្យនរណាម្នាក់រង របួសនោះឡើយ ជាពិសេសអ្នកបើករថយន្ដ ទាំង ២គ្រឿង ។
ប្រភពព័ត៌មានពីសមត្ថកិច្ចមូលដ្ឋានបាន បញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ដ ធុនធំទាំង ២គ្រឿងខាងលើនេះ បានកើត ឡើងកាលពីវេលាម៉ោង ៩ និង៣០នាទីថ្ងៃ ទី២៦ ខែឧសភា ឆ្នាំ២០១៤ នេះ ស្ថិតនៅភូមិស្វាយប៉ា សង្កាត់ស្វាយប៉ា ខណ្ឌឫស្សីកែវ ។
ប្រភពព័ត៌មានបានបន្ដថា មុនពេលកើត ហេតុ គេបានឃើញរថយន្ដដឹកខ្សាច់ម៉ាកហ៊ី ណូ ពណ៌ឈាមជ្រូក ពាក់ស្លាកលេខ កោះ កុង ៣អា ០៣៧៥ ធ្វើដំណើរចេញពីផ្លូវ ជាតិលេខ ៥ ដោយដឹកខ្សាច់ពេញឆ្ពោះទៅ ដេប៉ូខ្សាច់មួយកន្លែង ម្ដុំវត្ដអង្គតាមិញ ។
ប្រភពព័ត៌មានបានបន្ដទៀតថា ខណៈ ដែលរថយន្ដខាងលើនេះកំពុងធ្វើដំណើរក្នុង ទិសដៅពីកើតទៅលិច បើកដោយបុរសម ម្នាក់ឈ្មោះ ហូ ប្រុសតូច អាយុ ២៥ឆ្នាំរស់ នៅសង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ ធ្វើ ដំណើរដល់ចំណុចកើតហេតុនោះ ក៏មាន រថយន្ដ ១គ្រឿងម៉ាកហ៊ីយ៉ាន់ដាយពណ៌ស ពាក់ស្លាកលេខ បាត់ដំបង ៣អា ១៨៧៩ បើកបញ្ច្រាសទិសគ្នា ដែលទើបត្រឡប់មក ពីចាក់ខ្សាច់ បណ្ដាលឱ្យបុកពេញមួយទំហឹង ។ ភ្លាមៗនោះធ្វើឱ្យរថយន្ដដឹកខ្សាច់ពេញ ក្រឡាប់ ហើយចាក់ខ្សាច់កណ្ដាលផ្លូវ ប៉ុន្ដែ សំណាងល្អ មិនបណ្ដាលឱ្យអ្នកធ្វើដំណើរណា ម្នាក់រងរបួស ឬស្លាប់នោះទេ ។
សូមបញ្ជាក់ថា ចំពោះរថយន្ដដឹកខ្សាច់ ដែលកំពុងចរាចរណ៍ នៅក្នុងទឹកដីរាជធានី ភ្នំពេញ បានធ្វើឱ្យប្រជាពលរដ្ឋរិះគន់ជា ច្រើននាក់ទៅលើការគ្រប់គ្រងនៃការដឹក ជញ្ជូនមិនបានល្អ ដែលរថយន្ដខ្លះបានបង្ហូរ ទឹកធ្លាក់ខ្សាច់តាមដងផ្លូវ ប៉ះពាល់យ៉ាងធ្ងន់ ធ្ងរដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ជា ពិសេសនោះ អាចបណ្ដាលឱ្យមានគ្រោះថ្នាក់ ទៀតផង ៕




ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល