ភ្លៀងលាយ​​និងខ្យល់​ កន្ត្រាក់​រលំ​ផ្ទះ​ចំនួន១៤​ខ្នង​ និង​របួស​៤​នាក់​នៅ​ខេត្តពោធិ៍សាត់

5/28/2014 0 Comments A+ a-


tithya-27-r-fullខេត្តពោធិ៍សាត់៖ ភ្លៀង ​​លាយ​ឡំ​នឹង​​ខ្យល់​​កន្ត្រាក់ បានបោកបក់​រលំ​ខូចខាត​ផ្ទះ​របស់ប្រជាពលរដ្ឋ ចំនួន ​១៤​ខ្នង​ និងបណ្តាលអោយប្រជាកសិករ​ចំនួន ៤​នាក់​បាន​រង​របួស​ធ្ងន់ នឹងស្រាលផង​ដែរ​ កាលពី​ម៉ោង​៣ និង​៤០ នាទី​ល្ងាច​ថ្ងៃទី២៧ ឧសភានេះនៅ ក្នុង​ឃុំ ស្រែ​ស្ដុក ស្រុក​កណ្ដៀង ​ខេត្តពោធិ៍សាត់​។
មន្ត្រីអាជ្ញា​ធ​រ​ឃុំ​ស្រែ​ស្ដុក​បាន​ឲ្យ​ដឹង​ ថា​ កាលពី​រសៀល​ម៉ោង​ជាង ៣ ល្ងាច នៅ​ថ្ងៃ​ខាងលើ​នោះ​ មាន​ភ្លៀង​ធ្លា​ក់​យ៉ាង​ច្រើន​ក្នុង​ឃុំ​ស្រែ​ស្ដុក ហើយ​ក៏​មាន​ខ្យល់​បក់​បោក​យ៉ាង​ខ្លាំង មក​ប៉ះចំ​ ៣​ភូមិ គឺ​ភូមិ​កោះ ភូមិវាល និងភូមិចំការ​តា​ប៉ូ ក្នុង​ឃុំ​ស្រែ​ស្ដុក បណ្ដាល​អោយ ​ផ្ទះ​ចំនួន ​១៤​ខ្នង រង​ការខូចខាត​ស្ទើរ​ទាំងស្រុង ​ក្នុង​នោះ​ធ្ងន់ធ្ងរ​ជាងគេ ​គឺ​ភូមិកោះ បណ្ដាល​អោយ​ខូចខាត​ផ្ទះ​ ចំនួន ៩​ខ្នង និងប្រជាកសិករ​ចំនួន ​៤​នាក់​របួសធ្ងន់ ​២​នាក់ នឹង​របួសស្រាល​ពី ២នាក់ ដោយសារ​តែ​ផ្ទះ​ពួកគាត់​ ដួល​រលំ​បោក​សង្កត់ពី​លើ​។ នាក់​ដែល​រង​របួស​ធ្ងន់​ ស្រាល​នោះ​ទី១ឈ្មោះ អ៊ូ យន់ ទី​២​ឈ្មោះ មឹ​ល ណន អ្នក​ទាំងពីរ​បួស​ស្រាល ទី​ប៣​ឈ្មោះ ទេព សឿន និងទី​៤​ឈ្មោះ ម៉ែ ខាំ អ្នក​ទាំងពីរ​របួសធ្ងន់ ដោយ​ទាំង​បួន​នាក់​នេះ​ រស់នៅ​ក្នុង​ភូមិ​កោះ​នោះ​ទាំងអស់​។
មន្ត្រីអាជ្ញា​ធ​រ​រូបនោះ ​បាន​ឲ្យ​ដឹង​ទៀត​ថា ឥទ្ធិពល​ភ្លៀង​លាយ​ខ្យល់​កន្ត្រាក់​បក់​បោក​នេះ គឺ​ពុំ​មាន​គ្រោះថ្នាក់​ដល់​អាយុជីវិត​ប្រជាពលរដ្ឋ​ណា​ម្នាក់​ឡើយ​។ ហើយ​ស្រប​ជាមួយគ្នា​ភ្លាមៗ​នោះ​ដែរ​ខាង អាជ្ញា​ធ​រសមត្ថកិច្ចមូលដ្ឋាន ​​បាន​ទៅដល់​ទីតាំង​នោះ ក្នុង​ការ​ជួយ​ជនរងគ្រោះ ​បញ្ជូន​ទៅ​មន្ទី​រពេទ្យ និង​ស្រង់​របាយការណ៍​លំអិត ​ដើម្បី​ធ្វើ​របាយការណ៍​ជូន​អាជ្ញាធរ​ស្រុក-ខេត្ត និង​សាខា​កាកបាទ​ក្រហម ស្រុក​ និង​ខេត្តពោធិ៍សាត់ ជួយ​ដោះស្រាយ​បន្ទាន់​ដល់​ជនរងគ្រោះទាំនោះ៕​
tithya-27-r-fulltithya-27-r-
ប្រភពពី Free Press Magazine